ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិខ្លះៗនៃរបាំ កាប់ក្របីផឹកស្រា

2,002

គ្រប់របាំមិនមែនគ្រាន់តែសម្តែង ដើម្បីកម្សាន្តភ្នែកតែប៉ុណ្ណោះទេ គ្រប់របាំទាំងអស់សុទ្ធសឹង

បានបង្ហាញពីអត្ថន័យ និងពីស្ថានភាពនៃសម័យកាលនីមួយៗផងដែរ ពីកម្មវិធីព័ត៌មាន

ចុងសប្តាហ៍ថ្ងៃនេះ សូមជូនពីប្រវត្តិខ្លះៗនៃរបាំកាប់ក្របីផឹកស្រា។ ​

របាំកាប់ក្របីផឹកស្រា ជាកេរមរតកបន្តវង្សត្រកូល តាំងពីយូលង់ណាស់មកហើយរបស់បងប្អូនខ្មែរលើ

មានសេសសល់រហូតមកដល់សព្វថ្ងៃនេះ នៅក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា។

តាមមតិអ្នកប្រាជ្ញ អ្នកសិក្សាស្រាវជ្រាវ បានឲ្យដឹងថា របាំកាប់ក្របីផឹកស្រា ឬពិធីកាប់ក្របីផឹកស្រា

ជាមរតករួមគ្នារបស់ជនជាតិអំបូរ អូស្ត្រូអាស៊ីយាង ដែលបានមកតាំងទីលំនៅច្រើនពាន់ឆ្នាំមកហើយ

តាមជួរភ្នំនានា ឬនៅលើកោះនានា នៃតំបន់អាស៊ីអាគ្នេយ៍ ។

របាំនេះ ក៏មានទំនាក់ទំនងយ៉ាងជ្រៅជាមួយជំនឿខ្មែរដើម ប្រហាក់ប្រហែលគ្នានឹងប្រជាជនដទៃទៀត

នៃពិភពលោក ដូចជា ជនជាតិនៅទ្វីបហ្រិ្វក ទ្វីបអាស៊ី ឬនៅប្រទេសអូស្ត្រាលីជាដើម។

តាមទម្លាប់របស់បងប្អូនជនជាតិខ្មែរលើ មាន គ្រឹង ទំពួន ព្នង បើមានហេតុភេទមិនល្អផ្សេងៗ

ដូចជា ជំងឺ​ដំកាត់ មានកើតរោគរាតត្បាត ឬមានឧបទ្រពចង្រៃមកយាយី ក្នុងភូមិ ស្រុក

គេតែងនាំគ្នាបន់ស្រន់ សុំអង្វរអស់លោកអ្នកតាម្ចាស់ទឹក-ដី ដែលជាវត្ថុស័ក្កិសិទ្ធិ

និងជាអាណាព្យាបាលរបស់ពួកគេ ដើម្បីឲ្យជួយបំបាត់ ឬកម្ចាត់ឧបទ្រពចង្រៃឲ្យអស់

និងនាំមកនូវសេចក្តីសុខ សុភមង្គលតរៀងទៅ។

ជាក់ស្តែង នៅពេលដែលរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩ បងប្អូន គ្រឹង ទំពួន ព្នង

ក្នុងខេត្តរតនគិរី បានរៀបចំពិធី កាប់ក្របីផឹកស្រា សែនអ្នកតាយ៉ាងអ៊‌ឹកធឹកគគ្រឹកគគ្រេង

ជាកិច្ចអបអរសាទរចំពោះការរស់រានមានជីវិតឡើងវិញ ។

ចំពោះរបៀបប្រារព្ធពិធី កាប់ក្របីផឹកស្រា វិញគេច្រើនជ្រើសរើសយកក្របីឡើងក ១ក្បាល

មកចងដោយខ្សែពួរផ្តៅ ទៅនឹងបង្គោលធំមួយ ដែលមានការតុបតែងលំអផ្សេងៗ នៅចំកណ្តាលភូមិ។

មេភូមិ និងចាស់ទុំនៅក្នុងភូមិ នាំគ្នាដុតទានធូប សូត្រធម៌ និយាយបន់ស្រន់រួចប្រស់ទឹកលើក្បាលក្របី

រួចហើយប្រជារាស្រ្តទាំងចាស់ ទាំងក្មេង ប្រុស ស្រី នាំគ្នាវាយគង ប្រគំតន្ត្រីរាំជារង្វង់មូល

នៅជិតកន្លែងចងក្របី និងជាកន្លែង ដែលគេតម្រៀបពាងស្រាតូចធំជាច្រើនសម្រាប់ពិធីបុណ្យ

ហើយទីបំផុតគេសំឡេះក្របីនោះ ដើម្បីយកឈាម និងសាច់ធ្វើជាដង្វាយដល់វត្ថុស័ក្តិសិទ្ធិ

និងជាម្ហូបចំណីរួមគ្នា ក្នុងពិធីបុណ្យដ៏សប្បាយរីករាយនោះ។

របាំកាប់ក្របីផឹកស្រា ដែលលោកអ្នកបានទស្សនា ម្តងម្កាលនៅលើឆាក គឺជាលទ្ធផលនៃការស្រាវជ្រាវ

របស់អ្នកសិក្សាស្រាវជ្រាវ និងអភិរក្សមន្ទីរជាតិ នៃទស្សនីយភាព និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ក្រសួងវិប្បធម៌ក្នុងអំឡុងឆ្នាំ១៩៦៥ ក្រោមការដឹកនាំផ្ទាល់របស់លោក ឆេង ផុន ដែលកាលណោះ

លោកមានឋានៈជានាយកអភិរក្សមន្ទីរជាតិនៃទស្សនីយភាពនៅក្រុងភ្នំពេញ៕

ដកស្រង់ដោយៈMr365

Comments
Loading...