ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិនៃការកកើត បាល់ទាត់

2,403

បាល់ទាត់គឺជាកីឡាមួយដែលមានឡើងតាំងតែពីយូយារមកហើយ ដែលកីឡាមួយនេះត្រូវបានគេយកមកលេងឡើងវិញក្នុងប្រទេសអង់គ្លេសក្នុងស.តទី១៨ ហើយក៏បានដាក់ទៅជាកីឡាជាតិរបស់ប្រទេសនោះផងដែរ។ តាមការសិក្សាបានបញ្ជាក់ប្រាប់ថា កីឡានេះត្រូវបានគេរកឃើញតាំងតែពី៣០០០ឆ្នាំមុនមកម្លេះ ដែលមានការរំលីងថ្មឱ្យមានរាងជាមូល ដែលជាតំណាងនៃព្រះអាទិត្យ។

ដំណាក់កាលដំបូងកីឡានេះមានឈ្មោះថាត្រឹមតែជាកីទ្បាបាល់តែប៉ុណ្ណោះទេ បន្ទាប់មកទៀត ក្នុងស.តទី២ និងទី៣ ទើបបានប្រជាជនចិនយកវាមកលេងហើយទាត់ក្នុងវាល(តារាង)មួយ។ កីឡាមួយនេះត្រួវបានឃើញមានការលេងសុះសាយទៅដល់ប្រទេសជិតខាងដូចជាប្រទេសជប៉ុនជាដើម។

ជនជាតិក្រិចបុរាណជាអ្នកបង្កើតនូវច្បាប់ក្នុងការលេងបបាល់ទាត់ ដោយក្នុងពេលនោះគេឃើញមានការផ្លាស់ប្តូរបាល់ទាត់ពីថ្មទៅផលិតបាល់ដែលកើតចេញពីអំបោសសូត្រ ឬ រោមសក់។ បន្ទាប់មកទៀតកីឡានេះត្រូវបានពួកជនជាតិអង់គ្លេសកែច្នៃឡើងវិញក្នុងស.តទី១២ ដោយបន្ថែមឱ្យលេងនឹងដៃទៀតផង។ ក្រោយពីដាក់ច្បាប់ឱ្យលេងនឹងដៃ គេសង្កេតឡើងវិញថាមានវាតែងតែបង្កឱ្យមានជំលោះ និងរបួសស្នាមរវាងកីឡាករ និងកីឡាករ។

ជាចុងក្រោយបំផុតច្បាប់នៃកីឡានេះត្រូវបានកែច្នៃជាក្នុងឆ្នាំ១៨៤៨ ក្នុងកាប្រជុំក្នុងសាលាCambridge។ កីឡាបាល់ទាត់ត្រូវបានល្បីរន្ទឺក្នុងប្រទេសអង់គ្លេសក្នុងស.តទី១៩ ហើយបាននាំយកទៅលេងនៅតាមបណ្តាលប្រទេសផ្សេងៗទៀតទូទាំងពិភពលោក។

ដកស្រង់ដោយៈMr365

Comments
Loading...