ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិនំក្រឡានខ្មែរ

2,703

ពាក្យ​ថា «​ក្រឡាន​» មាន​ប្រភព​ចេញ​មកពី​ជនជាតិភាគតិច (​កូ​ឡា​) នៃ​ប្រទេស​ភូមា ដែល​បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ ខេត្ត​បរ​ប៉ៃលិន​ប្រទេស​កម្ពុជា​។ ជនជាតិ​កូ​ឡា​ដែល​បានរស់នៅ​ទឹកដី​បរ​ប៉ៃលិន នា​សម័យ​នោះ ប្រក​បរបរ ដោយ រក​រ៉ែ ជីក​ត្បូង មាស ពេជ្រ បរបាញ់​សត្វ កាប់​ឈើ  ហើយ​នៅពេល​ទៅ​ព្រៃ​ម្តងៗ ពួកគេ​មិនដែល​យក ឆ្នាំង ក្អម ដែល​ធ្វើ​អំពី​ដីឥដ្ឋ​ទៅជា​មួយ​ឡើយ ពីព្រោះ​របស់​ទាំងនេះ​វា​ធ្ងន់ ផុយ ស្រួយ ងាយ​បាក់បែក​។ នៅពេល​ពួកគេ​ចម្អិន​អាហារ បាន​ដើររក​កាកាប់ដើមឫស្សី ដែលមាន​បំពង់​ប្រហោង​ធំៗ យកមក​ដាំ​ស្ល ដោយ​ដាក់​បំពង់​ឬ​ស្សី​បញ្ឈរ​រួច​ដុត​ភ្លើង​ឲ្យ​ឆ្អិន​រួច​បរិភោគ​

​ជនជាតិខ្មែរ​យើង​ដែល​បាន​ទៅរក​រ៉ែ និង​កាប់​ឈើ​ជាមួយ​ជនជាតិភាគតិច​កូ​ឡា នា​សម័យ​នោះដែរ យល់ឃើញថា បាយដំណើប​ដែល​ចម្អិន​ក្នុង​បំពង់​ឫស្សី មាន​រស់ជាតិ​ឆ្ងាញ់​ខុសពី​បាយដំណើប​ដែល​ចម្អិន​ក្នុង​ឆ្នាំង​ធម្មតា​ទៅទៀត​។ នៅពេលដែល​ពួកគេ​ត្រលប់​ពី​មក​ព្រៃ​វិញ បាន​ផ្សព្វផ្សាយ អំពី​វិធី​ចម្អិន​អង្ករដំណើប​ក្នុង​បំពង់​ឫស្សី​ទៅដល់​អ្នកភូមិ​រស់នៅ​ជាមួយគ្នា​។ ចាប់ពីពេលនោះ​មក ប្រជាជន​ខ្មែរ បាន​ហៅ​ការ​ចម្អិន​បាយដំណើប​នៅក្នុង​បំពង់​ឫស្សី​ថា «​នំក្រឡាន​» អោយ​ស្រដៀង​ទៅនឹង​ ឈ្មោះ​ជនជាតិភាគតិច កូ​ឡា​ដែរ​។

​មន្ទី​រទេសចរណ៍​ខេត្តបាត់ដំបង បន្ថែមថា ជនជាតិដើម​ភាគតិច «​កូ​ឡា​» បរិភោគ​បាយ អង្ករដំណើប​ជា​អាហារ​ប្រចាំថ្ងៃ ខុសពី​ជនជាតិខ្មែរ ដែល​បរិភោគ​អង្ករខ្សាយ (​អង្ករ​ធម្មតា​)​។
​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ គ្រឿងផ្សំ​ធ្វើ «​នំក្រឡាន​» មានការ​វិវត្តន៍​ជា​បន្តបន្ទាប់​រហូតដល់​បច្ចុប្បន្ន​។ គ្រឿងផ្សំ​របស់ «​នំក្រឡាន​» មានដូចជា អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និង​អំបិល​បន្តិចបន្តួច ដោយ​យក​ស្លឹកចេក ឬ​ស្រកីដូង​ធ្វើ​ឆ្នុក ហើយ​បន្ទាប់មក គេ​ដុត​ក្នុង​ចង្ក្រាន​ធ្វើ​ពីរ​បា​ដែក​។ ចំពោះ​រយៈពេល នៃ​ដុត «​នំក្រឡាន​» អាស្រ័យទៅលើ​ទំហំ​បំពង់​ឬ​ស្សី​ធំ ឬ​តូច​ជាដើម​។

ប្រភពៈ មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​។​

កែសម្រួលដោយៈ Mr365

Comments
Loading...