ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិសង្ខេបលោក នូ​ ហាច

5,154

កំណើត៖ លោក នូ ហាច កើតនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ​១៩១៦ ដែលមានស្រុកកំណើតនៅឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ហើយប្រហែលបាត់បងជីវិតក្នុងរបបខ្មែរក្រហម​បាន​សម្លាប់​ក្នុងឆ្នាំ១៩៧៥។ លោក នូ ហាច ជា​កូនច្បង និង​មាន ប្អូន​ៗ​ច្រើន​នាក់​ទៀត (​ប្អូនស្រី​ ៣​ នាក់) និងមានឪពុក​ឈ្មោះ ​ឃួ​ន នៅ និង​ម្តាយ​ឈ្មោះ ឱរ មួ​ច ដែលពួក​គាត់​ជា​កសិករ។ លោក នូ ហាច បានរៀបការជាមួយ​អ្នកស្រី​ តាន់ រ៉េ​ម ដោយមានកូន​ចំនួន​ ៨​នាក់ ហើយបច្ចុប្បន្ន កូន​ៗ​របស់​លោក​មួយ​ចំនួន​កំពុងរស់នៅ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី។

ប្រវត្តិការសិក្សា៖ លោក នូ ហាច បានចូលរៀននៅសាលា​បឋម​សិក្សា​វត្ត​កំពង់ព្រះ ដែល​មាន​គ្រូ​ជា​ព្រះសង្ឃ ហើយនៅឆ្នាំ ១៩៣២ ប្រឡង​ជាប់​ចូល​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ រាជធានី​ភ្នំពេញ ​ និងតស៊ូ​រៀនសូត្រ​រហូត​បាន​ទទួល​សញ្ញាបត្រ​កម្រិត​មធ្យមសិក្សា។

ប្រវត្តិការងារ៖ លោក នូ ហាច ទទួល​បាន​សញ្ញាបត្រ​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​មក បាន​ចេញ​ទៅ បំពេញការងារ​នៅ​ខេត្តសៀមរាប ​ជា​ចៅក្រម។ នៅឆ្នាំ១៩៤៧ បាន​បាន​ធ្វើការ​ជា​អ្នក​បោះពុម្ពផ្សាយ​ឱ្យ​កាសែត ​កម្ពុជា ក្នុង​ក្រសួង​ព័ត៌មាន ហើយបន្ទាប់មកនៅឆ្នាំ១៩៤៨ ជា​លេខា​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី (​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ យុ​ត្តិ​វង្ស​) បន្ទាប់​វិល​មក​ធ្វើការ​ឱ្យ​ក្រសួងពត៌មាន​វិញ មាន​ឋានៈ​ជា ប្រធាន​នាយកដ្ឋាន។ នៅឆ្នាំ១៩៥២ ​ធ្វើការ​នៅ​ក្រសួងការបរទេស ជា​ប្រធាន​ផ្នែក​កិច្ចការ នយោបាយ​ការ​បរទេស ក្រោយមកជា​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំនៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ប្រទេស​វៀតណាម និង​ជា​អ្នកតំណាង​ពិសេស​ប្រចាំអង្គការសហប្រជាជាតិ។ នៅឆ្នាំ១៩៥២ ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​គមនាគមន៍។ នៅថ្ងៃទី១៧ ខែមក​រា ឆ្នាំ​១៩៥៨ ចូល​ជា​សមាជិក​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ (សមាគម​អ្នកនិពន្ធ​ខ្មែរ​កើតឡើង​នៅ​ឆ្នាំ ១៩៥៤ ដោយ​លោក​ រី​ម គី​ន)៕

Comments
Loading...