ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

អនុសញ្ញាលើកទី២ រវាងសម្តេចព្រះនរោត្តម ជាមួយបារាំង នៅឆ្នាំ១៨៨៤ ដែលធ្វើឲ្យមានចលនាក្រឡា​ហោមគង់

695

នៅទសវត្សទី៩នៃសតវត្សទី១៩ សាធារណរដ្ឋទី៣នៃប្រទេសបារាំងមានស្ថេរភាពឡើងវិញនៅខាងអឺរ៉ុប។ អ្នកដែលឡើងកាន់អំ ណាចសុទ្ធជាបក្សពួកនិយមខាងពង្វាតអាណានិគមដូចជាលោកកំបែតាជាដើម។ ពួកនេះសម្រេចចិត្តថាត្រូវតែវាយដណ្ដើម យកតំបន់សេសសល់នៅឥណ្ឌូចិនមកកាន់កាប់ទៀត ហើយពង្រីកការត្រួតត្រានៅទីនោះឲ្យកាន់តែរឹងមាំឡើងទន្ទឹមនឹងការ វាយប្រហារទៅលើតុងកឹងជាលើកទី២និងការវាយប្រហារទៅលើបន្ទាយនៅវ៉េ(១៨៨៣-១៨៨៥)។នៅថ្ងៃទី១៧ មិថុនា ១៨៨៤ ស្ហាលថុំសុន(Charles Thomson)ទេសាភិបាលដែនដីកូសាងស៊ីនបានបញ្ជូនទាហានជើងទឹកមួយក្រុមឲ្យចូលទៅក្នុងវាំងទាំង កណ្ដាលអធ្រាត្រវេលាម៉ោង២២។ ពេលនោះប្រតិភូបារាំងម្នាក់បានបញ្ជាឲ្យដាស់ព្រះមហាក្សត្រដែលកំពុងផ្ទំលក់ ហើយបង្ខំ ឲ្យចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយទៀត។ សន្ធិសញ្ញានេះបានដកសិទ្ធិពីព្រះមហាក្សត្រ ដើម្បីឲ្យបារាំងធ្វើជាអ្នក អាណាព្យាបាលលើប្រទេសកម្ពុជាទាំងមូល។ចាប់ពីពេលនោះប្រទេសកម្ពុជាក៏ក្លាយជាអាណានិគមពិតប្រាកដរបស់បារាំង។

មាត្រា ខ្លះក្នុងចំណោមមាត្រាទាំងអស់លើកកិច្ចព្រមព្រៀងនេះ មានខ្លឹមសារដូចជា៖

  1. ព្រះមហាក្សត្រត្រូវទទួលស្គាល់ជាមុននូវកំណែទម្រង់ផ្នែករដ្ឋបាល តុលាការ ហិរញ្ញវត្ថុនិងពាណិជ្ជកម្មដែល សាធារណ រដ្ឋបារាំងយល់ថាគួរតែធ្វើក្នុងអនាគតកាល។
  2. ក្នុងការគ្រប់គ្រងខេត្ត និងក្រសួងនានា មន្ត្រីខ្មែរត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរបារាំង។ ឯក្រសួងគយ ពន្ធដារ ក្រសួងសាធារណការ និងក្រសួងឯទៀតដែលប្រើវិស្វករ បានត្រូវបារាំងកាន់កាប់ដោយផ្ទាល់។
  3. រដ្ឋាភិបាលបារាំងអាចតែងតាំងរេស៊ីដង់(résident ប្រែថាអ្នកតំណាង រឺ ឯកាភិបាល) និងរេស៊ីដង់រងឲ្យត្រួតពិនិត្យមន្ត្រីខ្មែរ នៅតាមទីរួមខេត្ត។
  4. ខេត្តដែលពីមុនមកមានចំនួន ៥៧ ត្រូវបង្រួមមកត្រឹម ៥០ ហើយមានចែកជាស្រុក និងឃុំ។
  5. ចំណាយទាំងឡាយរបស់រាជការខ្មែរ និងរបស់រដ្ឋការអាណាព្យាបាលបារាំងជាបន្ទុករបស់ប្រទេសកម្ពុជា។
  6. ព្រះរាជាត្រូវទទួលប្រាក់បៀវត្សដែលមានកម្រិតជាក់លាក់ ហើយមិនអាចខ្ចីប្រាក់ដោយគ្មានការ យល់ព្រមពីរដ្ឋាភិបាល បារាំងឡើយ។
  7. ដីធ្លីក្នុងព្រះរាជាណាចក្រទាំងមូល ពីដើមជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រ ឥឡូវពួកអាជ្ញាធរបារាំង និងខ្មែរអាចរៀបចំឲ្យ មានកម្មសិទ្ធិឯកជនខាងដីធ្លី។
  8. ក្រុងភ្នំពេញ ត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់ទេសាភិបាលជាន់ខ្ពស់របស់បារាំង។ ទេសាភិបាលជាប្រធានក្រុមប្រឹក្សា រាជធានី ដែលមានសមាសភាព ១២រូប ក្នុងនោះជនជាតិបារាំង ៦រូប ខ្មែរ ៣រូប និងយួន ៣រូប។

ប្រវត្តិវិទូខ្លះ បានប្រដូចព្រះមហាក្សត្រព្រះនរោត្តម ជាម៉ាស៊ីនចុះហត្ថលេខារបស់រដ្ឋការបារាំងទៀតផង ក្រោយពីបារាំងអនុវត្តអនុសញ្ញានេះពេញដៃ នាពេលក្រោយមក។

រហូតមកដល់ឆ្នាំ១៨៨៧ បារាំងទាមទារឱ្យព្រះមហាក្សត្រចុះព្រះហស្ថលេខាលើព្រះរាជក្រឹត្យមួយបន្ថែមទៀត គឺមានន័យថាព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែមិនត្រួតត្រា(កាន់អំណាច)ទេ។

ចំពោះចលនាក្រឡាហោមគង់ ខ្ញុំសូមជូនភ្ជាប់ នៅក្នុងអត្ថបទដោយឡែកតាម Link ខាងក្រោម៖

https://m.facebook.com/story.php?story_fbid=506625442835042&id=504240103073576

ដោយ៖ Ny Watthanak

Comments
Loading...