ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ការ​កកើត​រថយន្ត​ដំបូង​​លើ​សាកលលោក

1,902

ចាប់ពី​ចុង​សតវត្សរ៍​ទី​១៧ បណ្ដា​វិស្វករ​នៅ​តំបន់​អឺរ៉ុប​ចាប់ផ្ដើម​ធ្វើការ​ជួសជុល​គ្រឿង​ម៉ា​សី​ុ​ន​ដែល​ជា​ប្រភព​ផ្ដល់​ថាមពល​ដល់​យានជំនិះ​ផ្សេង​ៗ​ក្នុង​នោះ​គ្រឿងយន្ត​ដែល​ដើរ​ដោយ​ចំហាយ​ទឹក​,​ចំហេះ​និង​អគ្គិសនី​ត្រូវ​បាន​គេ​ព្យាយាម​ផលិត​នៅ​ពាក់កណ្ដាល​សតវត្សរ៍​ទី​១៨​។ រីឯ​សតវត្សរ៍​ទី​១៩ មិន​ទាន់​មាន​ភាព​ប្រាកដប្រជា​នៅឡើយ​ពី​ប្រភេទ​ម៉ា​សី​ុ​ន​ដែល​អាច​នឹង​ផ្ដល់​អានុភាព​គ្រប់គ្រាន់​លើ​ប្រតិបត្តិការ​របស់​រថយន្ត ។

ដំបូង​ឡើយ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ទទួល​បានការ​ពេញ​និយម​ប្រើប្រាស់​ច្រើន​ជាងគេ​បំផុត ប៉ុន្តែ​នៅ​គ្រានោះ​អា​គុយ​ដែល​ជាស​មាស​ភាគ​ផ្សំ​របស់​រថយន្ត​ពុំ​ទាន់​មាននៅ​ឡើយ​ដែល​អាច​នឹង​អនុញ្ញាត​ឱ្យ​រថយន្ត​ផ្លាស់​ទី​បាន​ក្នុង​អត្រា​ល្បឿន​លឿន​ឬ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ឆ្ងាយ ។ បើ​ទោះជា​ការ​កត់ត្រា​នៃ​កម្រិត​ល្បឿន​ខ្លះ​ៗ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​ក៏​ដោយ​ក៏​វា​នៅ​តែ​មិន​ស្ថិត​នៅ​ក្នុង​ផលិតកម្ម​នៃ​ទសវត្សរ៍​ដំបូង​ក្នុង​សតវត្សរ៍​ទី​២០​ឡើយ​។ ចំណែក​រថយន្ត​ដែល​ដើរ​ដោយ​ចំហាយ​ទឹក​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​សតវត្សរ៍​ឆ្នាំ​១៩២០ ។ ប៉ុន្តែ​ទោះ​យ៉ាងណា​តម្លៃ​ម៉ា​សី​ុ​ន​ទាំង​ការ​ផលិត​និង​ថែទាំ​គឺ​មិន​អាច​ប្រៀបផ្ទឹម​បាន​ទៅ​នឹង​ម៉ា​សី​ុ​ន​ដែល​ប្រើ​ថាមពល​ឧស្ម័ន​ឡើយ​។ យ៉ាងណាមិញ​ម៉ា​សី​ុ​ន​រថយន្ត​ដែល​ដើរ​ដោយ​ប្រព័ន្ធ​ចំហេះ​បាន​បោះបង់​ចោល​នូវ​ការ​ប្រកួត ប្រជែង​ជា​និរន្តរ៍ ។

ផលិតកម្ម​រថយន្ត​លក្ខណៈ​មាត្រដ្ឋាន​ពាណិជ្ជកម្ម​បាន​ចាប់ផ្ដើម​ឡើង​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៨៩០ ។ ឯ​ផលិតកម្ម​លក្ខណៈ​ជំនួញ​នៅ​សហរដ្ឋអាមេរិក​បាន​ចាប់ផ្ដើម​ឡើង​នៅ​សតវត្សរ៍​ឆ្នាំ​១៩០០ ហើយ​វា​ក៏​មាន​អាយុកាល​ស្របាល​គ្នា​ទៅ​នឹង​តំបន់​អឺរ៉ុប​ផង​ដែរ ។ ដើម​សតវត្សរ៍​ឆ្នាំ​១៩០០ សហរដ្ឋ​អាម​រិ​ក​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រហែល​២.០០០​ក្រុមហ៊ុន ។ មក​ដល់​ឆ្នាំ​១៩២០ បរិមាណ​ក្រុមហ៊ុន​បាន​ថយ​ចុះ​ប្រមាណ​ជា​១០០​ក្រុមហ៊ុន​ហើយ​ឆ្នាំ​១៩២៩​ថយ​មក​នូវ​៤០​ក្រុមហ៊ុន ។ ក្រោយមក​ក្នុង​អំឡុង​ឆ្នាំ​១៩៧៦​សហរដ្ឋអាមេរិក​មាន​សមាគម​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​មាន​សមាជិក​ត្រឹមតែ​១១​ក្រុមហ៊ុន​ប៉ុណ្ណោះ ។ ស្ថានភាព​ដូច​គ្នា​នេះ​ក៏​បាន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​អឺរ៉ុប​និង​ជប៉ុន​ដែរ ។

ដោយឡែក​រថយន្ត​ដំបូង​គេ​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក​ជាមួយនឹង​កម្លាំង​ម៉ា​សី​ុ​ន​២​សេះ ហើយ​ក្នុង​ចំណោម​ពួក​វា​ទាំងនោះ​មាន​៤២៥​គ្រឿង​លក់​បាន​ក្នុង​ឆ្នាំ​១៩០១ និង​៥.០០០​គ្រឿងក្នុង​ឆ្នាំ​១៩០៤ ម៉ូ​ដែល​នេះ​គឺ​នៅ​តែ​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ដោយ​អ្នក​ប្រមែប្រមូល​ពន្ធ​រថយន្ត ។ ក្រុមហ៊ុន​នេះ​បាន​ថ្កុំថ្កើង​រុងរឿង​និង​មានការ​ទទួលស្គាល់​ពី​មជ្ឈដ្ឋាន​ខាងក្រៅចាប់តាំងពី​ឆ្នាំ​១៩០៤ ដល់​ឆ្នាំ​១៩០៨​ដែល​នៅ​គ្រានោះ​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រមាណ​ជា​២៤១​បាន​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​កិច្ចការជំនួញ​នៅ​សហរដ្ឋអាមេរិក ។

ក្នុង​ចំណោម​អ្នក​ទាំងនោះ​Ford Motor Company ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែមិថុនា ឆ្នាំ​១៩០៣ ហើយ​បាន​ដាក់​លក់​រថយន្ត​ដំបូង​គេ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​ដដែល ។ ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​១.៧០០​គ្រឿង​ក្នុងអំឡុងពេល​នៃ​ការ​ប្រឡូក​ទីផ្សារ​របស់​ខ្លួន​ពេញ​មួយ​ឆ្នាំ​ដំបូង ។

នៅ​គ្រានោះ​លោក Henry Ford បាន​ផលិត ម៉ូ​ដែល​T ជា​រថយន្ត​មាន​តម្លៃ​ធូរ​ថ្លៃ​និង​ជួយ​សន្សំ​សំចៃ​បាន​ច្រើន​ចំពោះ​ប្រជាជន​អា​មេ​រិ​ក​ដែល​មាន​ជីវភាព​មធ្យម ។ បន្ទាប់​មក​នៅ​ឆ្នាំ​១៩២០ រថយន្ត​យីហោ​Ford របស់​លោក​ក៏​លក់់ដាច់​បាន​ជាង​មួយ​លាន​គ្រឿង ។
នៅ​ដើម​សតវត្សរ៍​នោះ​រថយន្ត​បាន​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ដឹក​ជញ្ជូន​ដែល​ជា​គ្រឿង​កម្សាន្ត​របស់​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​។ ម្យ៉ាងទៀត​វា​បាន​ប្រែ​ក្លាយទៅជា​គ្រឿងយន្ត​ដែល​កាន់តែ​មានការ​ពេញ​និយម​ក្នុង​ចំណោម​ប្រជាជន​ទូទៅ​ពីព្រោះ​ថា​វា​បាន​ផ្ដល់​ឱ្យ​នូវ​សេរីភាព​និង​ផាសុកភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​ឬ​ពេល​ណា​តាម​សេចក្ដី​ត្រូវការ​របស់​អ្នកដំណើរ ។ ដោយសារ​តែ​តម្លៃ​លក់​ចេញ​ធូរ​ថ្លៃ​និង​សមាមាត្រ​ទៅ​នឹង​លទ្ធភាព​របស់​ប្រជាជន​ក្នុង​តំបន់​បាន​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ជា​ច្រើន​ងាក​មក​ប្រើប្រាស់​រថយន្ត​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ដ៏​ទូលំទូលាយ​ជំនួស​សេះ​វិញ ។ ហើយ​បន្ទាប់​មក​មាន​ពលរដ្ឋ​ជា​ច្រើន​របស់​សហរដ្ឋអាមេរិក​បាន​បង្កើត​ច្បាប់​យកពន្ធ​លើ​ប្រេងឥន្ធនៈ​ដើម្បី​នាំ​យក​ថវិកា​ប្រើប្រាស់​សម្រាប់​សាងសង់​ថែទាំ​បណ្ដាញ​ផ្លូវជាតិ (Highway)​ដែល​ជា​ការ​ជួយ​ជ្រោមជ្រែង​ដល់​ប្រព័ន្ធ​ផ្លូវ​ទាំងនេះ​សម្រាប់​រថយន្ត ។

ប្រជាប្រិយភាព​របស់​រថយន្ត​បាន​ប្រែប្រួល​យ៉ាង​ជាក់លាក់​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​របស់​រដ្ឋ​មួយ​នេះ​នៅ​ក្នុងអំឡុងពេល​នៃ​ការ​រីក​ចម្រើន​បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី​១ ប៉ុន្តែ​ក៏​មានការ​ធ្លាក់​ចុះ​ភ្លាម​ៗ​ដែរ​អំឡុង​ពេល​នៃ​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​សេដ្ឋកិច្ច​ស្រប​ពេល​ដែល​ភាព​អត់​ការងារ​ធ្វើ​មាន​កម្រិត​ខ្ពស់ ។ ឯ​សង្គ្រាមលោក​លើក​ទី​២​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​កើនឡើង​ដ៏ច្រើន​សន្ធឹកសន្ធាប់​នៃ​អ្នក​ប្រើប្រាស់​ដោយសារ​តែ​អ្នកមាន​ការងារ​ធ្វើ​មាន​កម្រិត​ខ្ពស់​ហើយ​រថយន្ត​គឺ​គ្រឿងយន្ត​ដ៏​កម្រ​មាន ។ កំណើន​យ៉ាង​លឿន​នៃ​អ្នកមាន​រថយន្ត​ប្រើប្រាស់​ក្រោយ​សង្គ្រាមលោក​លើក​ទី​២ ជា​ពិសេស​នៅ​ក្នុង​តំបន់​លោក​ខាងលិច​និង​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ចំណូលចិត្ត​នៃ​ការ​ប្រើប្រាស់​រថយន្ត​របស់​ប្រជាជន ។ ក្នុង​អំឡុង​សង្គ្រាម​នោះ​គ្រឿង​ម៉ា​សី​ុ​ន ប្រេងឥន្ធនៈ​និង​សម្បក​កង់​រថយន្ត​គឺ​មានការ​ខ្វះខាត​ក្នុង​ការ​ផ្គត់ផ្គង់ ។ ជាង​នេះ​ទៅ​ទៀត​គឺ​ពុំ​មានការ​លើកទឹកចិត្ត​នូវ​តម្រូវការ​ឡើយ​នៅ​ពេល​សង្គ្រាម​បាន​បញ្ចប់​ហើយ​ក៏​ពុំ​ទាន់​មាន​សមត្ថភាព​ផលិតកម្ម​គ្រប់គ្រាន់ ខណៈ​ដែល​រោងចក្រ​ជា​ច្រើន​បាន​បិទទ្វារ​ក្នុង​សង្គ្រាម ។ នៅ​គ្រានោះ​គឺ​មនុស្ស​ម្នា​ទាំងឡាយ​បាន​សន្សំ​ប្រាក់​ទុក​និង​ចំណាយ​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ការ​ទិញ​របស់របរ​ដែល​ចាំបាច់ ។

ប្រវត្តិវិទូ​បាន​លើក​ឡើង​ថា លោក Henry Ford ជា​មនុស្ស​ចូល​ចិត្ត​សេរីភាព​និង​សាមញ្ញ​ពី​ការ​ដាក់​កំហិត​នៃ​ភូមិសាស្ត្រ​របស់​ពួក​គេ ។ រថយន្ត​របស់​លោក​បាន​បង្កើត​ឡើង​នូវ​វត្ថុ​ចល័ត​ដែល​ផ្អែក​លើ​មាត្រដ្ឋាន​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ហើយ​ក៏​មាន​ឥទ្ធិពល​លើ​ទម្លាប់​នៃ​ការ​រស់នៅ​នឹង​ប្រពៃណី​សង្គម​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។ កាលពី​មុនគេ​ប្រើ​សេះ​ជា​យានជំនិះ​និង​ជំនួស​ឱ្យ​មធ្យោបាយ​ដឹក​ជញ្ជូន​ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​ក្នុង​ចន្លោះ​ពី​១៦​គីឡូម៉ែត្រ​ទៅ​២៤,១៦​គីឡូម៉ែត្រ និង​ចម្ងាយ​ផ្លូវ​លើស​ពី​នេះ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កសិដ្ឋាន​របស់​ពួក​គេ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​មធ្យោបាយ​ធ្វើ​ដំណើរ​បែប​នេះ​ហាក់ដូចជា​ខាតបង់​ពេលវេលា​ច្រើន​ទើប​ក្រោយមក​មានការ​ប្រើ​យានយន្ត​និង​ការ​ត្រួសត្រាយ​ផ្លូវ​ចន្លោះ​ពី​ទីប្រជុំជន​និង​តំបន់​ជនបទ​ជា​ហូរហែ​ស្រប​តាម​បរិបទ​សេដ្ឋកិច្ច​និង​ជីវភាព​រស់នៅ​របស់​សង្គម ។ ម្យ៉ាងទៀត​បណ្ដា​កសិករ​ទាំងឡាយ​ក៏​អាច​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​របស់​ខ្លួន​ប្រកបដោយ​ការ​សន្សំ​សំចៃ​ទៅ​កាន់​តំបន់​ទីក្រុង​នៅ​ពេល​ផ្លូវជាតិ​និង​រថយន្ត​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ហើយ​នោះ ។ លើស​ពី​នេះ​ទៅ​ទៀត​គ្រឹះស្ថានសិក្សា​ក៏​ដូច​ជា​នៅ​តាម​សាលារៀន​ក្នុង​តំបន់​មន្ទីរពេទ្យ​ក៏​អាច​ធ្វើ​ដំណើរ​បាន​ដោយ​រថយន្តក្រុង​ឬ​រថយន្ត​ផ្ទាល់ខ្លួន​ផង​ដែរ ។

មុន​នឹង​មានការ​កកើត​ឡើង​នូវ​រថយន្ត​ទាំង​អ្នក​រស់នៅ​និង​អ្នកធ្វើការ​ក្នុង​ទីក្រុង​ឬ​ជនបទ​គឺ​ពុំ​សូវ​មាន​សកម្ម​សេដ្ឋកិច្ច ឬ​មាន​អ្នក​រស់នៅ​ប៉ុន្មាន​ឡើយ​លុះ​ពេល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​និង​រថយន្ត​ក៏​បាន​នាំ​មក​នូវ​កំណើន​នៃ​ការ​រស់នៅ​ជាយក្រុង​ពីព្រោះ​វា​បាន​អនុញ្ញាត​ឱ្យ​អ្នក​ទាំងនោះ​អាច​ប្រកបការងារ​ចិញ្ចឹមជីវិត​បាន​យ៉ាង​ល្អ​ប្រសើរ​តាម​រយៈ​មធ្យោបាយ​ធ្វើ​ដំណើរ​នេះ ។ មិនតែប៉ុណ្ណោះ​ការងារ​ថ្មី​ៗ​ជា​ច្រើន​ក៏​បាន​រីក​លូតលាស់​ជា​បន្តបន្ទាប់​ក្រោយ​ពី​ភាព​ទូលំទូលាយ​នៃ​ការ​ជឿជាក់​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ជា​រថយន្ត ។ ក្នុង​នោះ​មាន​កសិករ​មួយ​ចំនួន​ក៏​បាន​នាំ​កសិផល​របស់​ពួក​គេ​មក​កាន់​ទីផ្សារ​ទាន់​ពេលវេលា​ផង​ដែរ ៕

កែសម្រួលដោយៈMr365

Comments
Loading...