ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ក្មេងប្រុសអាយុជិត១ខួប ផ្លុងចោលក្នុងផ្ទះសំណាក់ហើយគេចខ្លួនបាត់ មួយយប់មួយថ្ងៃ ម្ចាស់ផ្ទះបីយកទៅប្តឹងអាជ្ញាធរ សមត្ថកិច្ច

123

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់អាយុជិត១ខួប ត្រូវបានស្រ្តីម្នាក់ព បី យកទៅចូលផ្ទះសំណាក់ជួលបន្ទប់សម្រាក ប្រើល្បិចថាទៅក្រៅមួយភ្លែត បែជាទៅបាត់អស់រយៈពេលមួយយប់ មួយថ្ងៃ មិនឃើញវិលទៅយកក្មេងវិញ មានតែម្ចាស់ផ្ទះនាំយកទៅប្តឹង អាជ្ញាធរ សមត្ថកិច្ច កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅផ្ទះសំណាក់ស្កាយលាភ ក្នុងភូមិអូរដឹម២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។តាមសម្តីម្ចាស់ផ្ទះសំណាក់ ឈ្មោះ ឡាយ ហុងលាង ភេទស្រី អាយុ៧២ឆ្នាំ បានឲ្យដឹងថា នៅវេលាម៉ោង៩យប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ មានស្ត្រីម្នាក់បើករថយន្តមួយគ្រឿង ព ក្មេងប្រុសម្នាក់ខាងលើ ទៅជួលបន្ទប់ដេកសម្រាក លុះមួយសន្ទុះក្រោយមក ស្ត្រីរូបនោះបានចុះមកវិញតែម្នាក់ឯង ហើយប្រាប់កូនប្រុសគាត់ថា កូនគាត់ដេកលក់ហើយ គាត់រវល់ចេញទៅក្រៅរកទិញអីហូបមួយភ្លែត ហើយក៏បើករថយន្តចេញទៅបាត់ អស់រយៈពេលមួយយប់ទៅហើយមិនឃើញវិលវិញ ក្មេងប្រុសត្រូវបានក្រុមគ្រួសារម្ចាស់ផ្ទះសំណាក់ជួយមើលថែ ចាំបាត់ៗ រហូតដល់វេលាម៉ោង២រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ នៅតែមិនឃើញស្ត្រីរូបនោះ មកយកក្មេងទៅវិញ ទើបសម្រេចចិត្តបី ព ក្មេង យកទៅរាយការណ៍ ប្តឹង អាជ្ញាធរ សមត្ថកិច្ចចោមចៅ៣ ។ស្ត្រីម្ចាស់ផ្ទះសំណាក់បានបន្តទៀតថា ក្នុងករណីនៅតែមិនឃើញម្តាយក្មេងប្រុសមកយកកូនទៅវិញ មានតែគាត់ស្នើសុំរ៉ាប់រងទទួលយកក្មេងប្រុសម្នាក់នេះ ចិញ្ចឹមបីបាច់ហើយ ៕

Comments
Loading...