ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

គ្រាន់តែទម្លាប់​​៨​យ៉ាង​​នេះ ធ្វើអោយលោក​ Travis Bradberry ក្លាយជា​​«កំពូល​មនុស្ស»

1,744

លោក ត្រាវីស ប្រេតប៊ឺរី (Travis Bradberry) គឺជាអ្នកនិពន្ធដ៏ល្បីឈ្មោះរបស់អាមេរិកធ្លាប់បាននិពន្ធសៀវភៅល្បីៗ និង លក់ដាច់បំផុតនៅអាមេរិកជាច្រើន។ ខាងក្រោមនេះ គឺជាទម្លាប់៨យ៉ាង របស់កំពូលមនុស្ស ឬ មនុស្សដ៏មានឥទ្ធិពលបំផុត ដែលចែករំលែកពី លោក ត្រាវីស ប្រេតប៊ឺរី ដែលបានដកស្រង់ដោយសារព័ត៌មានREUTERS៖

 

១) មានគំនិតផ្ទាល់ខ្លួនជាគោល៖ មនុស្សដែលអស្ចារ្យ គឺមិនមែនជាមនុស្សនិយាយលោតទៅនេះទៅនោះដោយគ្មានគំនិតផ្ទាល់នោះឡើយ ហើយរាល់អ្វីដែលខ្លួនគិត និង លើកឡើងទាំងអស់គឺសុទ្ធតែឆ្លងកាត់ការផ្ទៀងផ្ទាត់ជាមួយការពិត និង របាយការណ៍ស្រាវជ្រាវផ្សេងៗ។ ដូច្នេះហើយនាំឲ្យអ្វីដែលពួកគេនិយាយ និង ធ្វើទៅគឺមានប្រសិទ្ធភាពខ្ពស់។

២) ពួកគេតែងមានគំនិតផ្ទុយ៖ សម្រាប់បុគ្គលអស្ចារ្យ និង មានឥទ្ធិពល គឺ មិនដែលនៅស្ងៀមចំពោះគំនិត ឬ អ្វីដែលបានកើតឡើងនៅចំពោះមុខនោះទេ ពោលគឺ ពួកគេតែងតែមានគំនិតផ្ទុយ ឬ ចង់ដឹងច្រើនលើសពីនេះ ដោយមានចម្ងល់ជាច្រើន ដើម្បីប្រាកដថា អ្វីៗពិតជាត្រឹមត្រូវមែន។ ប៉ុន្តែថ្វីបើមានគំនិតផ្ទុយ ឬ ឆ្ងល់ច្រើន ពួកគេមិនមែនជាមនុស្សដែលរឹងរូសមិនស្ដាប់ហេតុផលនោះឡើយ ពោលគឺអ្នកទាំងនោះតែងតែស្ដាប់ហេតុផលយ៉ាងយកចិត្តទុកដាក់។

៣) ពូកែជំរុញទឹកចិត្តនៅពេលនិយាយ ឬ សន្ទនា៖ រាល់ពេលនិយាយ ឬ សន្ទនាគ្នាម្តងៗ អ្នកទាំងនេះមិនដែលនិយាយបិទផ្លូវខ្លួនឯងនោះទេ ពោលគឺពួកគេតែងធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថា បាននិយាយជាមួយហើយ ចង់និយាយម្ដងទៀត បានស្ដាប់ហើយចង់ស្ដាប់ម្ដងទៀត ហើយមានអារម្មណ៍ថា ពិតជាទទួលបានចំណេះដឹង និង ប្រយោជន៍ជាច្រើន។

៤) ពួកគេតែងពង្រីកបណ្ដាញ៖ គ្មានមនុស្សជោគជ័យណាមួយ ដែលគ្មានបណ្ដាញឬ ទំនាក់ទំនងច្រើននោះទេ ព្រោះថា ទោះបីជាពូកែប៉ុណ្ណាក៏មិនអាចធ្វើកិច្ចការតែម្នាក់ឯងជោគជ័យបានដែរ។ អ៊ីចឹងហើយ ពួកគេតែងតែបន្តពង្រីក និង ពង្រឹងបណ្ដាញកាន់តែច្រើនឡើងៗ។

៥) ពួកគេស្វាគមន៍មតិផ្ទុយ៖ មិនមែនត្រឹមតែជាមនុស្សដែលតែងមានគំនិតផ្ទុយនោះទេ មនុស្សជោគជ័យក៏ស្វាគមន៍រាល់មតិផ្ទុយពីមនុស្សជុំវិញខ្លួនផងដែរ ដែលវាប្រៀបបាននឹងកញ្ចក់ដែលឆ្លុះបញ្ចាំងអំពីខ្លួនពួកគេអ៊ីចឹង។ ដូច្នេះហើយ ពួកគេមិនអាចអត្តនោម័តិលើអ្វីដែលខ្លួនគិត ហើយបិទមិនឲ្យមានការលើកឡើងពីអ្នកជុំវិញខ្លួននោះទេ។

៦) មានម្ចាស់ការលើខ្លួនឯង៖មនុស្សដែលម្ចាស់ការលើខ្លួនឯងជាប្រភេទមនុស្ស ដែលមានទំនួលខុសត្រូវខ្ពស់ លើជោគវាសនា និង ការងាររបស់ខ្លួនដែលផ្ទុយពីមនុស្សទូទៅភាគច្រើន ដែលចូលចិត្តយកតែត្រូវ ហើយខុសតែងទម្លាក់ដាក់អ្នកដទៃ។

៧) ពួកគេព្រមទទួលអ្វីដែលបានកើតឡើង ជាជាងចាំតែប្រតិកម្ម៖ ក្នុងលោកយើងនេះ មានរឿងជាច្រើនដែលយើងមិនអាចគ្រប់គ្រងបាន ហើយបញ្ហាក៏កើតមានមិនចេះអស់នោះដែរព្រោះវាជាច្បាប់ធម្មជាតិ។ សម្រាប់មនុស្សធម្មតា តែងតែបន្ទោសទៅលើអ្វីដែលបានកើតឡើង ជាជាងព្យាយាមដោះស្រាយបញ្ហា។ ដោយឡែកបុគ្គលជោគជ័យវិញតែងតែព្យាយាមដោះស្រាយបញ្ហាដែលបានកើតឡើង ជាជាងប្រតិកម្មដោយរអ៊ូ ឬ បង្ហាញក្ដីមិនសប្បាយចិត្តធំធេង និង មិនធ្វើអ្វីទាល់តែសោះ។

៨) មានការជឿជាក់លើខ្លួនឯង៖ គ្មាននរណាម្នាក់ជឿជាក់អ្នកឡើយ បើអ្នកមិនដែលជឿជាក់លើខ្លួនឯង ដូច្នេះហើយ បុគ្គលជោគជ័យតែងជឿជាក់លើខ្លួនឯងយ៉ាងមុតមាំថា ខ្លួននឹងអាចសម្រេចកិច្ចការបាន។ ដោយសារតែបែបនេះហើយបានជា រាល់ពេលដែលមនុស្សទូទៅមើលទៅលើ ពួកបុគ្គលិកជោគជ័យធ្វើ ឬ និយាយម្តងៗ តែងមានអារម្មណ៍ និងឆ្ងល់ថាហេតុអ្វីក៏មានទំនុកចិត្តខ្លាំងម្ល៉េះ៕

កែសម្រួលដោយៈMr365

Comments
Loading...