ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវប្រវត្តិអ្នកប្រាជ្ញចិនដ៏ល្បីល្បាញម្នាក់ឈ្មោះ ស៊ូតុងប៉

2,006

ស៊ូសឺ Su Shi ឬ ស៊ូតុងប៉ Su tungpo ជាអ្នកប្រាជ្ញចិនអំឡុងឆ្នាំ១១០០ ក្នុងរជ្ជកាលសុង ។ គាត់តើងនៅថ្ងៃទី០៨ខែមករា ឆ្នាំ ១០៣៧ ក្នុងស្រុក Meishan ប្រទេសចិន ។ ហើយបានប្រឡងជាប់ជាមន្ត្រីនៅអាយុ២០ឆ្នាំ។ក្រោយមកគាត់បានកែប្រែច្បាប់ នឹងទនៀមទំលាប់អាក្រក់មួយចំនួន ហើយក៏ប្រឆាំងច្បា់ថ្មីផងដែរ ។គាត់រស់នៅក្រោមឧត្តមគតិ ស៊ីតិច ប្រាថ្នាតិច តែធ្វើការច្រើន ជាមនុស្សមិនរណបគេដោយដោយសារតែលាភសក្ការៈនិយាយតាមអ្វីដែលខ្លួនគិតថាត្រឹមត្រូវ នឹងគិតប្រយោជន៍រូមជាធំ ឬប្រយោជន៍ធំជារូម ។
អត្តបទ កំណាព្យ របស់គាត់ល្បីសុះសាយពេញផ្ទៃប្រទេស ហើយជាហេតុនាំអោយមានគ្រោះ​មហន្តរាយ​ដល់ខ្លួនផងដែរ។ គាត់ត្រូវបានមនុស្សអាក្រក់ចោទប្រកាន់ថាប្រមាថស្តេច ក្បត់​ព្រះមហាក្សត្រជាដើម។ ពេញមួយជីវិតគាត់ត្រូវមន្រ្តីអាក្រក់រៀបចំផែនការបណ្តេញទៅ​នៅតំបន់​មួយហើយមួយទៀត សឹងពាសពេញផ្ទៃប្រទេស តែក៏ធ្វើអោយគាត់បានសិក្សាស្វែងយល់ និងជួយ​ប្រជារាស្រ្តនៅតាមតំបន់ដែលគាត់ទៅដល់ជានិច្ច។ គាត់ជាអ្នកប្រាជ្ញដែលសុខចិត្តរស់នៅក្នងស្ថានភាព​ក្រីក្រ ឲ្យតែបានបំរើរាស្រ្ត បំរើប្រទេសជាតិ មិនក្បត់ជនឆន្ទៈខ្លួនឯង មិនក្បត់ឆន្ទៈមហាជន។ នៅគ.ស ១១០១ ស៊ូតុងប៉ បានស្លាប់ដោយសារជំងឺនៅអាយុប្រហែល ៦៤ឆ្នាំ ពេលធ្វើដំណើរតាមទូកទៅឆាងចូវ [អ្នកខ្លះថា ស៊ូតុងប៉ ស្លាប់នៅអាយុខ្ទង់៧០ឆ្នាំ។] ក្រោយពីការស្លាប់របស់អ្នកប្រាជ្ញស៊ូតុងប៉ មហាសុង​ខាង​ជើងត្រូវវិនាសបន្ទាប់ពី ២៦ឆ្នាំក្រោយ។ស៊ូតុងប៉ [Su Tungpo] ជាបុគ្គលដែលស្រលាញ់ភាពត្រឹមត្រូវ ស្រលាញ់កិត្តិយស ស្រលាញ់​យុត្តិធម៌​សង្គម ចូលចិត្តជួយអ្នកទន់ខ្សោយ ប៉ុន្តែគាត់មិនស្រលាញ់ទ្រព្យសម្បត្តិ មិនអែបអបអ្នកមាន​មុខមាន​មាត់ ឬមន្រ្តីជាន់ខ្ពស់ក្នុងវុំាងដើម្បីតែទ្រព្យសម្បត្តិ ឬដើម្បីតែការរស់នៅស្រណុកសុខស្រួលនោះទេ។ ពេលខ្លះ គ្រួសារគាត់គ្មានអ្វីសម្រាប់បរិភោគ ឈ្នោះប្រកែកជាមួយប្រពន្ធ តែគាត់មិនត្អួញត្អែរឡើយ។ សម្តីរដ៏មានន័យដែលគួរយកជាគំរូរវីរភាពរបស់គាត់មួយឃ្លាគឺ “ព្រទ្យសម្បតិ្តដូចពពក វារសាត់មកដល់​មុខ​យើងហើយក៏ហួសទៅបាត់“។​ នេះចង់បង្ហាញថា គាត់រស់នៅមិនប្រាថ្នាទ្រព្យសម្បត្តិច្រើនកប់​ពពកទេ ប៉ុន្តែសុំឲ្យតែមានជីវិតរស់នៅដើម្បីបំរើប្រជារាស្រ្ត ស្មោះរាស្រ្ត នោះគឺគ្រប់គ្រាន់​ណាស់​ទៅហើយ។ទស្សនវិជ្ជានៃជីវិតរបស់ស៊ូតុងប៉ [Su Tungpo] គឺស្មោះត្រង់ចំពោះព្រះមហាក្សត្រ និងស្រលាញ់ប្រជារាស្ត្រ។ តើត្រូវស្មោះព្រះមហាក្សត្រមុន ឬស្រលាញ់ប្រជារាស្ត្រមុន? ព្រះមហាកក្សត្រតែងមានកំហុស តែរាស្ត្រគ្មានកំហុស ដូច្នេះត្រូវស្រលាញ់រាស្រ្តមុន។ស៊ូតុងប៉ [Su Tungpo] ប្រហែលជាមានរឿងមិនសប្បាយចិត្ត តែប្រជារាស្រ្តមាន ស៊ូតុងប៉ ប្រហែល​ជាសប្បាយចិត្តប្រកបដោយភាពកក់ក្តៅ។ ស៊ូតុងប៉ [Su Tungpo] រស់នៅម្នាក់ឯងប្រហែល​ជារស់​នៅ​ស្រួល ចង់ដើរ ចង់ហើរទៅទីណាក៏បាន មិនចាំបាច់ពិបាកចិត្តគិតពីសុខទុក្ខប្រជារាស្រ្ត ប៉ុន្តែគាត់ជ្រើស​រើស​យកភាពលំបាក។ ស៊ូតុងប៉ [Su Tungpo] ពោលថា បើទៅដល់ទីណា ចូរកុំចង់បានស្នាដៃ តែបើ​ទៅដល់ទីណា ធ្វើកិច្ចការចង់ឲ្យគេរាប់អានច្រើន នោះអាចចាត់ទុកថា ចង់បានមុខមាត់ និងកិត្តយស។”អាណិតតាំងចិត្តឲ្យមានសេចក្តីក្លាហាន សម្រេចកិច្ចការតាមស្ថានភាព និងតាមលទ្ឋភាព រស់នៅមិន​ទាមទារ​ជីវិតអមតៈ ស្លាប់ទៅមិនទាមទារការចងចាំពីនរណាម្នាក់ ពេលរស់សូមឲ្យជាមនុស្សយល់ដឹង ហើយពេលស្លាប់ សូមឲ្យស្លាប់ដោយមានន័យ។ ស៊ូតុងប៉ [Su Tungpo] មានឈ្មោះជាអ្នកប្រាជ្ញ ដែល​ក្សត្រមិនយកមកប្រើការណ៏ តែគាត់នៅតែស្មោះរាស្រ្ត ស្មោះក្សត្រឥតគេចកែ ព្រោះគាត់យល់ថា ទីណា​ក៏​ជាទឹកដីសម្តេច ទីណាក៏អាចបំរើរាស្រ្តបាន មិនថាជាវាលរហោឋាននោះទេ។គាត់យល់ថា អ្នកខ្លះរៀនសូត្រជ្រៅជ្រះហារមាត់ឡើងសច្ចធម៌សច្ចធម៌ ប៉ុន្តែគេទុកការរៀន​សូត្រ​នេះជា​កាំជណ្តើរដើម្បីស្វែងរកឋានៈ បុណ្យស័ក្តិ នៅពេលមានឋានៈបុណ្យស័ក្តិហើយ គេចាប់ផ្តើម​ស្វែងរក​ទ្រព្យ​សម្បតិ្ត នេះបានន័យថា អ្នកទាំងនោះជាអ្នករៀនសូត្រជ្រៅជ្រះ ប៉ុន្តែគំនិតរបស់គេ​មិនមែន​បំរើ​ប្រជា​រាស្ត្រឬជាតិទេ គឺដើម្បីស្វែងរកលាភសក្ការៈផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ស៊ូតុងប៉ [Su Tungpo] ជាខ្សែភាពយន្តបែបទ្រឹស្ដី ច្បាប់ និងនយោបាយ ប្រកបដោយអត្ថន័យ​យ៉ាង​ជ្រៀល​ជ្រៅ ដែលជនជាតិខ្មែរ យុវជនខ្មែរ អ្នកស្នេហាជាតិខ្មែរគួរយកគំរូតាមដើម្បីជាតិមាតុភូមិ ប្រជា​រាស្រ្ត​​រស់នៅដោយមានសេចក្តីសុខសាន្ត មិនស្ថិតក្រោមការគ្រប់គ្រងរបស់បរទេស និងជាពិសេស​ប្រទេស​ជិតខាង។

មហាសេឌដ្ធីដ៏ល្ងង់អាក្រក់ម្នាក់ នឹងអ្នកប្រាជ្ញសង្ហាអស្ចារ្យម្នាក់បើអ្នកជាស្រី  តើរើសយកមួយណា ….។

រឿង ស្រ្តីរើសប្ដី
ខ្ញុំចង់និយាយរឿងនិទានមួយកាលមុនមានស្រីក្រមុំម្នាក់ដល់វ័យរៀបការ អ្នកដែលមកដណ្ដឹងនាងគេនិយាយថាអ្នកនៅគ្រូសារខាងកើតមានកូនកម្លោះម្នាក់ល្ងង់ហើយអាក្រក់មើល​ប៉ុន្តែគ្រូសាររបស់គេមានប្រាក់ច្រើនណាស់ ប៉ុន្តែគ្រូសារខាងលិចមានកូនកម្លោះម្នាក់ឈ្លៀសវ័យហើយសង្ហារ  តែគ្រូសាររបស់ពួកគេក្រណាស់ មានគេសួនាងថាតើជ្រើសរើសយកមួយណាទៅ  នាងពិបាក់ឆ្លើយសុមគិតសិន
ស្អែកឡើងទើបនាងប្រាប់ម្ដាយរបស់នាងថា ម៉ែចឹងមានតែកូនយកទាំងពី ម្ដាយថាមិនកើតទេកូន តើយកយ៉ាងម៉ិច នាងថា ស៊ីខាងកើត ដេកខាងលិច …។
១ គួសមបានន័យថាមិនគួរសម មិនគួសមបានន័យថាកួសម សម្របបាន បានន័យថាខ្វះការគួសមសម្របមិនបាន បានន័យថាមិនបាចគួសមទេ  ។១ គំនិតដូចគ្នាតែមិនអាចនៅជាមួយគ្នាទេ។
គាត់និយាយរឿងនេះដើម្បីកុំឲ្យប្រពន្ធប្រច័ណ្ឌ១ បងបានជួបនឹងបីសាចកញ្ជ្រោងមួយ​គេនិយាយថាប្រពន្ធរបស់លោកគឺជាស្រិស្អាត់ ប៉ុន្តែប្រៀបជាមួយខ្ញុំទោមើលតើអ្នកណាស្អាត់ជាង បងសម្លឹងមើលមុខគេហើយឆ្លើយថាឯងពិតជាស្អាត់ជាង ប្រពន្ធរបស់ខ្ញុំឆ្ងាយណាស់ តែបើសិនជាប្ដីរបស់នាងបានឃើញអូន គេប្រាកដជាសសើរថាអូនស្អាត់ហើយ ហើយវាក៏រតបាត់តែម្ដង ប្រពន្ធយ៉ាងមិចបានជារត ព្រោះគេខ្លាចប្ដីគេមករកអូន   ។
១ បុណ្យស័ក្ដិតូចគិតរឿងធំ បុណ្យស័ក្ដិធំបែជាគិតរឿងតូចទៅវិញអ្នកប្រាជ្ញ ចិត្តសាវ៉ា   ពាក្យពេជ្រមានន័យល្បីគ្រប់ទីសទី  ។
រឿង ទោសកំហុសសត្វមានកណ្ទុយ១ស្ដេគនាគបានបញ្ជាឲ្យសម្លាប់សត្វណាមានកន្ទុយ ស្រាប់តែគីងគក់យំ អណ្ដើកឃើញហើយសួថា ហេតុអ្វីយំ បើឯងមិនមានកន្ទុយត្រូវគេសម្លាប់ឯណា ពេលនោះគីងគក់ប្រាប់ថាបានជាយំ ព្រោះគេខ្លាចគេសើរើរឿងរ៉ាវពីអាឌិតកាលខ្ញុំនៅជាក្អាត់គឺខ្ញុំមានកន្ទុយ ម្លោះហើយបានជាយំព្រោះភ័យពេក ដេកមិនលក់…។
១អ្នកមិនគួពិន័យក៏ពិន័យហើយ អ្នកមិនគួពិន័យបែជាពិន័យដែរ ។១អក្សសាស្រ្តធ្វើបាប់មួយជីវិត  តែធ្វើឲ្យយើងមានន័យមួយជីវិត ។១ធ្វើការខ្លាំងរាល់ថ្ងៃ បុណ្យស័ក្តិមិនឡើងបែជាឡើងតែយុ  ។១បាយបួសហូបឆ្អែត បាយមន្ត្រីកាន់តែហូបកាន់តែឃ្លាន ​។១បើមិនធ្វើបាប់ ខ្លួនឯងទេ កុំទៅធ្វើបាបអ្នកដ៏ទៃ  ។១ ព្រះថា អារម្មណ៍ស្រឡៈ ឡៅជឺថា មានដូចជាមាន គ្នានដូចជាមានខុងជឺថា លៈបងខ្លួនជួយអ្នកដ៏ទៃ មានន័យអត់មានខ្លួនឯង អត់អ្នកមានដទៃ ។១ ពេលពិតគឺមិនពិត ពេលមិនពិតគឺជាការពិតហើយ   ។ ១ ពួកលោកនិយាយត្រូវ ហើយក៏មិនត្រូវដែរ  ។១ យកព្រះចន្ទកោងធ្វើជាផ្លែសន្ទូច យកឥន្ធនូជាខ្យែរ យកមនុស្សអាក្រក់ធ្វើជានុយ ស្ទូចយកត្រីធំ នៅឯសមុទ្រ ។១​ឆ្មានឹងឆ្កែ ចញ្ចឹម ១ចាំផ្ទះ មួយចាប់កន្ដុយ ខុសទាស់តិចតូចកុំប្រកាន់  ។១ ដឹងហើយថាថោកទាប់​​តែនៅតែថោកទាប​មនុស្សល្ងង់តូចតាចធ្វើអាក្រក់ថោកទាបធ្វើបាប់តែខ្លួឯង តែបើអ្នកប្រាជ្ញធ្វើអាក្រក់ថោកទាបនោះពិតជាអាចធ្វើបាបប្រជារាស្រ្ត គឺអាក្រក់បំផុត  មួយរក្សាកេឈ្មោះក្នុងប្រវត្តិសាស្រ្ត មួយស្អុយឈ្មោះក្នុងប្រវត្តិសាស្រ្ត  ។១​ពេលរៀនពិតជាចេះ តែមិនប្រាកដថាយល់ ព្រោះថាការយល់គ្មានព្រុំដែន ។
១បើរស់សូមឲ្យរស់ជាមនុស្សយល់ដឹង ពេលស្លាប់សុមឲ្យស្លាបមានន័យ ។

Comments
Loading...