ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ត្រឹមអាយុ​២៤​ឆ្នាំ ក្លាយជា​មហាសេដ្ឋី​នី​វ័យក្មេង​បំផុត ឯ​សមត្ថភាព​ និងសម្រស់មិនធម្មតា​

2,032

នាង Zetian Zhang ដែលត្រូវបានគេដាក់រហស្សនាមឲ្យថា «Milk Tea Sister» បានជាប់ឈ្មោះជាមហាសេដ្ឋីនីវ័យក្មេងបំផុតរបស់ប្រទេសចិន នៅអាយុត្រឹមតែ ២៤ ឆ្នាំ។

នាង Zhang បានរៀបការជាមួយ លោក Richard Liu Qiangdong ជាស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិនដ៏ធំ JD កាលពីឆ្នាំ ២០១៥ ហើយបានជួយជំរុញឲ្យក្រុមហ៊ុនមានការលូតលាស់ តាមរយៈការលើកកម្ពស់ផលិតផល និងប្រណីតភាពរបស់ក្រុមហ៊ុនយ៉ាងសកម្ម។
ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រហែល ១១,៦ ពាន់លានដុល្លារ លោក Liu បានជាប់ចំណាត់ថ្នាក់លេខ ១៦ នៅលើតារាង China Rich List របស់ទស្សនាវដ្ដី Forbes។ ជាផ្នែកមួយនៃគ្រួសារ នាង Zhang បានវិនិយោគនៅក្នុងក្រុមហ៊ុនចំនួន ៦ នៅក្នុងប្រទេសចិន រួមទាំងក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បី Uber ផងដែរ។

នាង Zhang ធ្លាប់បានជួបជាមួយសហស្ថាបនិកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីពិភពលោក លោក Bill Gates។ ជាក់ស្ដែង នាងធ្លាប់បានចូលរួមជាមួយក្រុមការងារផ្នែកទីផ្សារ នៃមជ្ឈមណ្ឌល Microsoft Research Technology Center (STC) ដោយធ្វើជាអ្នកហាត់ការ កាលពីខែមេសា ឆ្នាំ ២០១៤ កន្លងទៅនេះ។

កាលពីដើមឆ្នាំនេះ នាងបានតំណាងឲ្យក្រុមហ៊ុន JD នៅឯសមាគម American Apparel and Footwear Association Gala ហើយបានចូលរួមព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិ Cannes International Film Festival ទៀតផង។

គួរឲ្យដឹងផងដែរថា នៅក្នុងឆ្នាំ ២០១១ នាង Zhang បានចូលរៀននៅឯមហាវិទ្យាល័យជាន់ខ្ពស់ចិន Tsinghua University និងបានសិក្សានៅក្រៅប្រទេស នៅឯមហាវិទ្យាល័យ Barnard College ក្នុងទីក្រុង New York ដែលជាកន្លែងនាងបានជួបជាមួយ លោក Liu។
នាង Zhang បានផ្ដល់កំណើតកូនស្រីដំបូងរបស់នាង នៅខែមីនា ឆ្នាំ ២០១៦ កន្លងទៅនេះ៕

កែសម្រួលដោយៈMr365

 

Comments
Loading...