ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ទម្លាប់ប្រចាំថ្ងៃទាំង៥ របស់សហគ្រិនជោគជ័យ

1,734

គេ​បាន​រក​ឃើញ​ថា នៅ​លើ​លោក​​នេះ ​មាន​មនុស្ស​៣​ប្រភេទ​ គឺ​ប្រភេទ​ទី១ ជា​មនុស្ស​ដែល​​ដេក​ចាំ​មើល​ពី​​​អ្វី​​កើត

​​មាន​ឡើង​ ប្រភេទ​ទី​២​ ជា​មនុស្ស​ដែល​​ព្រួយ​បារម្ភ​​​​ពី​អ្វី​​​កើត​​មាន​ឡើង និង ប្រភេទ​ទី​៣​ ជា​មនុស្ស​ដែល​​អាច​​​​ធ្វើ​ឲ្យ​​អ្វី​ៗ​​

កើត​មាន​ឡើង​បាន។​ ​សហគ្រិន​ទាំង​អស់​​ច្បាស់ជា​មិន​​ចង់​ក្លាយ​ខ្លួន​ជា​​​ប្រភេទ​មនុស្ស​ទី១​និង​ទី២​នោះ​

ឡើយ​ហើយ​បើ​ចង់​ ឲ្យ​​ខ្លួនឯង​ជា​មនុស្ស​​ក្នុង​ប្រភេទ​ទី​៣​ ​វា​ក៏​​មិន​មែន​ជា​រឿង​មួយ​ងាយ​ស្រួល​នោះ​​ដែរ។ ទម្លាប់​ទាំង​៥

​យ៉ាង​ខាងក្រោម​នេះអាច​ជា​​ពន្លឺ​​មួយ​ជួយ​ត្រួសត្រាយ​ផ្លូវ​​ឲ្យ​ប្រិយមិត្ត​ក្លាយ​ជា​​សហគ្រិន​ជោគជ័យ​បានប្រសិន​បើ​​​លោក

​អ្នក​អាច​អនុវត្ត​វា​​ប្រចាំ​ថ្ងៃ​​បាន​នោះ។​

១) ស្វាគមន៍​បរាជ័យ

ភាព​ជា​សហគ្រិន​មិន​ត្រូវ​គេចវេស​ ឬ បោះបង់ចោល​យល់​ព្រម​ចុះចាញ់​ឧបសគ្គ​ចំពោះមុខ​នោះ​ឡើយ។ អ្នក​ត្រូវ​

រឹងមាំហ៊ាន​ប្រឈមមុខ​នឹង​ភាពបរាជ័យ ហើយ​ចាប់​ផ្តើម​ងើប​ដើរ​ម្តង​ទៀត​ដោយ​ក្លៀវក្លា ត្បិតអី​​វា​នឹង​បង្រៀន​អ្នក​ឲ្យ​​​

សិក្សា​ស្វែងយល់ និង មាន​បទពិសោធន៍​​កាន់តែ​ច្រើន​ជាង​មុន ​ធ្វើ​ល្អ​ជាង​មុន​ជៀសវាង​​ដើរ​លើ​ដាន​ផ្លូវ​ចាស់​។ អ្នក​ត្រូវ​

ចាំថា អ្នកដទៃ​ជា​​អ្នក​លើក​ស្ទួយ​កម្លាំង​ទឹកចិត្ត​ដល់​​អ្នក ព័ត៌មាន​ជា​អាហារ​របស់​អ្នក អនុវត្ដ​ជា​ថ្នល់​កៅស៊ូ​ជួយ​​​​​​ឲ្យ​អ្នក​​

ដើរ​ឆ្ពោះ​ទៅ​​រក​គោលដៅ​ដោយ​ជោគជ័យ​។ ប៉ុន្តែ ទាំង​នេះ​ត្រូវ​ការ​ពេលវេលា​យូរ​បន្តិច​​ហើយ។

២) ប្រឈមមុខ​​​វាយ​បំបាក់​ភាព​​ភ័យខ្លាច​

ភាព​ភ័យខ្លាច​​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ស្ថានភាព​៣​យ៉ាង​គឺ​​ ​ភ័យខ្លាច​ទី១: ​កើត​មាន​នៅ​ឡើង​នៅ​ពេល​ដែល

​អ្នក​ភ័យ​ខ្លាច​បាត់បង់​វត្ថុ ឬ របស់​​​មាន​តម្លៃ​ណា​មួយ​។ ភ័យខ្លាច​ទី២:នេះ​ជា​ដំណាក់​កាល​មួយ​​ដែល​​ភាព​ភ័យខ្លាច​បាន

​ក្លាយ​ជា​ស្រមោល​អន្ទោលតាមប្រាណ​នៅ​រាល់​ពេល​​​ដែល​អ្នក​ព្យាយាម​ធ្វើ​កិច្ចការ​ថ្មីៗ​ដោយ​មិន​ទាន់​ដឹង​លទ្ធផល​។ ​

ភ័យខ្លាច​ទី៣: កើត​មាន​ឡើង​នៅ​ពេល​ដែល​អ្នក​មិន​ព្រម​​ទទួល​យក​​លទ្ធផល​ ឬ ការពិត​ដែល​​ខ្លួន​​បាន​​សម្រេចចិត្ត។

ការ​មិន​ទទួល​ស្គាល់​លទ្ធផល​នេះ​មិន​ខុស​អី​ពី​ការ​មិនដឹង​ថា​ខ្លួន​កំពុង​ឈរ​នៅ​កន្លែង​ណា​នោះ​ឡើយ​។ អ្នក​ត្រូវ​រៀន​ពី​វិធី

សាស្ត្រ​ផ្សេងៗ​ដើម្បី​​លុបបំបាត់​ភាព​ភ័យខ្លាច​នេះ​ចោល បើ​មិន​ដូច្នេះ​ទេ​អ្នក​គ្មាន​ថ្ងៃ​​ប្រកប​កិច្ចការ​ធំៗ​បាន​ឡើយ។ ​

៣) ដាក់​បទបញ្ជា​ខ្លួន​ឯង

មនុស្ស​គ្រប់គ្នា​​ចង់​ឃើញ​​អនាគត​របស់​ខ្លួន​មាន​លទ្ធផល​ល្អ​​​ក្នុង​ផ្លូវ​មួយ​វិជ្ជមាន​ជានិច្ច។ ប៉ុន្តែ ​អ្វី​ដែល​ជា​​​គ្រោះថ្នាក់

​ដ៏​ធំ​គឺ​ការដែល​មិន​បាន​ធ្វើ​​អ្វី​​មួយ​ឲ្យ​ល្អ​​ជា​ដុំកំភួន​សម្រាប់​ខ្លួន​ឯង​នៅ​ថ្ងៃ​នេះ​។ ដូច្នេះ​កុំ​​ស្រមៃ​ថា អនាគត​របស់​អ្នក​រុងរឿង

​ដូច​អ្វី​ដែល​អ្នក​បាន​គិត​ទាល់តែ​សោះ។ អ្នក​ត្រូវ​ដាក់​បទបញ្ជា​ខ្លួន​​ឯង​ថា តើ​​ត្រូវ​ហាត់ពត់លត់ដំ​ខ្លួន​ឯង​​ដល់​កម្រិត​ណា

​​ជា​ប្រចាំ​ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​នោះ។ ​ឃ្លា​ដ៏​ខ្លី​មួយ​ដែល​អ្នក​អាច​ពិចារណា​បាន​នោះ​គឺ« បើ​អ្នក​ធ្វើ​បាន​ល្អ​

នៅ​ថ្ងៃ​នេះ អនាគត​នឹង​រៀបចំ​ឲ្យ​អ្នក»។ ​​​​

 

៤) គេង​ឲ្យ​បាន​គ្រប់គ្រាន់

សហគ្រិន​មួយ​ចំនួន​តែង​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​លើ​កិច្ចការ​អាជីវកម្ម​របស់​ខ្លួន​រហូត​ដល់​ភ្លេច​បាយ​

ភ្លេច​ទឹក​ក៏​មាន​។ តែ​​​សហគ្រិន​ជោគជ័យ ត្រូវ​បែងចែក​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​លៃលក​ពេល​វេលា​​ចូលគេង

​​ឲ្យ​បាន​គ្រប់គ្រាន់។ ទទួលទាន​ដំណេក​គ្រប់គ្រាន់​នឹង​ធ្វើ​​ឲ្យ​ខួរក្បាល​របស់​អ្នក​ដំណើរ​ការ​​បាន​ល្អ មិន​ភ្លេចមុខភ្លេចក្រោយ

​ជា​ពិសេស​ថាមពល​សម្រាប់​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​​រលូន​​ទៅ​មុខ​បាន។

៥) ចែករំលែក​ទៅ​អ្នក​ដទៃ

មនុស្ស​ជោគជ័យ​គឺ​ជា​ប្រភេទ​បុគ្គល​ដែល​​សំបូរ​ទៅ​ដោយ​វប្បធម៌​ចែក​រំលែក​ជា​ប្រចាំ​ចំពោះ​អ្នក​ដទៃ។ ក្នុង​នាម​ជា

​សាស្ត្រាចារ្យ​ពោរពេញ​ដោយ​បទពិសោធន៍​ខ្ពស់​​​មួយ​រូប​ លោក​បាន​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​មួយ​ថ្ងៃ​ ចែក​រំលែក​ចំណេះ

ដឹង​របស់​គាត់​ទៅ​និស្សិត​នានា។ លោក​បាន​បញ្ជាក់​ថា ការ​ចែក​រំលែក​របស់​លោក​បាន​ស្តែង​ចេញ​ជា​​លទ្ធផល​តបស្នង​​​

និង ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​​​មកវិញ​ទោះបី​ជា​លោក​មិន​ចង់​​​គិត​ពី​ចំណុច​នេះ​ក៏ដោយ ដែល​នេះ​ជំរុញ​ឲ្យ​លោក​មាន​ទឹក

ចិត្ត និង​ឆន្ទៈ​បំពេញ​តួនាទី​របស់​លោក​កាន់តែ​ជោគជ័យ​​ឡើង៕

កែសម្រួលដោយៈ Mr365

Comments
Loading...