ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

នីកូឡា តេស្លា (Nikola Tesla) ​​​​​កំពូលបិតា​អគ្គិសនីដែលពិភពលោកមិនអាចបំភ្លេចបាន!

2,491

ការ​រក​ឃើញ​ដ៏​សំខាន់​របស់​គាត់​គឺ​ចរន្ត​ឆ្លាស់ (AC) ដែលមានសារៈសំខាន់ខ្លាំងក្រោយ​ដំណើរការណ៍​ឧបករណ៍​អេឡិចត្រូនិក​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ផង​ដែរ។ នីកូឡា តេស្លា បាន​ចាប់​កំណើត​នៅ​ឆ្នាំ​១៨៥៦ នៅប្រទេសស៊ែប ដោយមាន​ឪពុក​ជា​បព្វជិត​សាសនា និង​ម្ដាយ​ជា​អ្នកចម្ការ។ គាត់​បាន​សិក្សា​គណិតវិទ្យា​និង​រូបវិទ្យា នៅ Technical University of Graz និង​ទស្សនវិជ្ជា​នៅ University of Prague ប្រទេស​អូទ្រីស។ លោកជាក្មេងដែលចូលចិត្តរៀនសូត្រខ្លាំង ហើយថែមទាំងធ្លាប់គេចវេះកាតព្វកិច្ចយោធាទៀតផងដើម្បីយកពេលទៅចំណាយលើការស្រាវជ្រាវវិទ្យាសាស្ដ្ររបស់លោក ដោយលោកធ្វើពុតជាឈឺខ្លាំងគ្មានសមត្ថភាពចូលកងទ័ព។

ស្នាដៃសំខាន់ៗរបស់គាត់គឺការ​បង្កើតបាន​នូវ​ការ​បញ្ជូន​សញ្ញាណ​ដោយ​ឥត​ខ្សែដើម្បីប្រើប្រាស់​នៅ​ក្នុង​ឧបករណ៍រលកសម្លេងដូចជាវិទ្យុ​ជាដើម ពន្លឺ​ឡាស៊ែរ កាំរស្មីX និង​ជាពិសេស​គឺចរន្ដឆ្លាស់ដែលជាជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​និង​អ្នក​ច្នៃប្រឌិត​ឧបករណ៍​អេឡិចត្រូនិក​ទាំងអស់ដែលមានជាបន្តបន្ទាប់ក្រោយលោកលាចាកលោក។

លោកបានច្នៃប្រឌិតឧបករណ៍ និងមានរបកគំហើញជាច្រើនរហូតទទួលបាន​​កម្មសិទ្ធិបញ្ញា​សឹងរាប់ភ្លេច។ គួរកត់សម្គាល់ផងដែរថាម៉ាស៊ីន​ស្កេន​ខាងក្នុង​សរីរាង្គ​របស់​រាងកាយ​មនុស្ស ដែល​គេ​ប្រើប្រាស់​នៅ​តាម​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​និង​ព្យាបាល​ជំងឺ ត្រូវ​បាន​គិត​ជា​ខ្នាត​អន្តរជាតិ​តេស្លា។

នៅ​ឆ្នាំ​១៩៤៣ វ័យ​៨៧​ឆ្នាំ គាត់​ក៏​បាន​ទទួលមរណភាព ដោយ​បន្សល់​ទុក​នូវ​កេរ្តិ៍មរតក​ច្នៃប្រឌិត​ជាច្រើន​រាប់​ដល់មនុស្សជាតិ តែគួរឱ្យស្ដាយលោកពុំមានអ្នកស្នងវេនឡើយដោយសារមិនមានភរិយានិងកូនឡើយ៕

ប្រភពៈ​ Brightside

Comments
Loading...