ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិរូបសង្ខេបរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំងថ្មី

2,132

១៖ ប្រវត្តិសង្ខេបនៃការងារ និងទីកន្លែងកំណើត

* ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦រដ្ឋមន្ត្រីសេដ្ឋកិច្ច ឧស្សាហកម្ម និងកិច្ចការបច្ចេកវិទ្យា
* លោក Macron កើតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៧៧(វ័យ៣៩ឆ្នាំ) នៅទីក្រុង Amiens ប្រទេសបារាំង
* លោកបម្រើឲ្យបក្សនយោបាយ En Marche មានន័យថា វិវត្តន៍ទៅមុខ ដែលលោកជាប្រធានពីឆ្នាំ២០១៦ដល់បច្ចុប្បន្ន។

២៖ ប្រវត្តិនៃជីវិតពីកុមារភាព និងការសិក្សា

* កុមារា Emmanuel Jean- Michel Macron ជាកូនរបស់លោកស្រី Francoise ដែលជាគ្រូពេទ្យម្នាក់ និងលោក Jean-Michel Macron ដែលជាសាស្ត្រាចារ្យផ្នែកសសៃប្រសាទប្រចាំសកលវិទ្យាល័យ Picardy។ កុមាររូបនេះភាគច្រើនទទួលបានការអប់រំនៅក្នុងសាលា Jesuites de La ក្រោយមកឪពុកម្តាយរបស់លោកត្រូវបានបញ្ជូនទៅបញ្ចប់ការសិក្សានៅសាលា Elite high school Lycee Henri-IV ក្នុងទីក្រុងប៉ារីស

* បន្ទាប់មកយុវជន Macron ក៏សិក្សាផ្នែកទស្សនៈវិទ្យានៅសកលវិទ្យាល័យ University of Paris-Ouest Nanterre La DéfenseMacron ក៏បន្តការសិក្សាថ្នាក់អនុបណ្ឌិតឯកទេសកិច្ចការសាធារណៈ និងទទួលការហ្វឹកហាត់ផ្នែកសេវាស៊ីវិលជាន់ខ្ពស់នៅសាលា École nationale d’administration ហើយបញ្ចប់ការសិក្សាក្នុងឆ្នាំ២០០៤

៣៖ ប្រវត្តិស្នេហា និងជីវិតឯកជន

* លោក Macron បានរៀបការជាមួយនាង Brigitte Trogneux ក្នុងឆ្នាំ២០០៧  អ្វីដែលគួរចាប់អារម្មណ៍នោះគឺ កូនក្រមុំរបស់លោកមានវ័យចាស់ជាងលោករហូតដល់២៤ឆ្នាំ និងធ្លាប់ជាគ្រូបង្រៀនលោកផ្ទាល់នៅសាលា La Providence នៅក្នុងទីក្រុង Amien។ ពួកគេជួបគ្នាជាលើកដំបូង ខណៈដែលលោក ស្ថិតក្នុងវ័យ១៥ឆ្នាំនៅឡើយ ប៉ុន្តែទំនាក់ទំនងស្នេហា ឈានដល់ដំណាក់កាលជាផ្លូវការនៅពេលលោកស្ថិតក្នុងវ័យ១៨ឆ្នាំ

* ការពិតឪពុកម្តាយរបស់លោក ដំបូងឡើយមានបំណងចង់បំបែកគូស្នេហ៍នេះ ដោយបញ្ជូនលោកទៅទីក្រុងប៉ារីស ដើម្បីបញ្ចប់ការសិក្សា ដោយសារពួកគេមានអារម្មណ៍ថា ការបង្កើតទំនាក់ទំនងនេះមិនសមរម្យទាល់តែសោះ។ គូស្នេហ៍មួយគូនេះ នៅតែតស៊ូ ដោយបានរស់នៅជាមួយគ្នាបន្ទាប់ពីលោកបញ្ចប់ការសិក្សា រហូតទីបំផុតលោកបានរៀបការក្នុងឆ្នាំ២០០៧។ ពួកគេរស់នៅជាមួយនឹងកូនបីនាក់ដែលជាកូនស្វាមីមុននៃភរិយាលោក។

៤៖ ប្រវត្តិការងាររដ្ឋ និងជីវិតនយោបាយ

* លោក Macron បានបម្រើការងារ ក្នុងនាមជាអ្នកអង្កេតការណ៍ហិរញ្ញវត្ថុក្រសួងសេដ្ឋកិច្ចបារាំង នៅរវាងឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។ ក្នុងឆ្នាំ២០០៧ លោកបានបម្រើការងារជាអនុប្រធានធ្វើរបាយការណ៍សម្រាប់បេសកកម្មដើម្បីជម្រុញកំណើនសេដ្ឋកិច្ចបារាំងក្រោមការដឹកនាំរបស់ Jacques Attali។ បុរសរូបនេះ បានចំណាយប្រាក់៥០,០០០អឺរ៉ូ ដើម្បីទិញខ្លួនរបស់លោក ចេញពីការជាប់កិច្ចសន្យារដ្ឋាភិបាលក្នុងឆ្នាំ២០០៨ ដោយងាកទៅធ្វើអ្នកវិនិយោគធនាគារ ជាមួយនឹងតួនាទីដែលមានប្រាក់បៀវត្សរ៍ខ្ពស់  នៅRothschild & Cie Banque

* លើកឡើងពីការងារនយោបាយវិញ លោកបានក្លាយជាសមាជិកនៃបក្សសង្គមនិយមចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩។ រហូតដល់ឆ្នាំ២០១៥ លោកបានប្រកាសថា លោកមិនមែនជាសមាជិកបក្សណាមួយទៅទៀតឡើយ ដោយលោកជាបុគ្គលឯករាជ្យគ្មានបក្សនយោបាយ។ ក្នុងរវាងឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ លោកបានបម្រើការងារក្នុងតួនាទីខ្ពស់មួយ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Hollade

* លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគណរដ្ឋមន្ត្រីValls ទីពីរក្នុងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។ ក្នុងនាមជារដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Macron លេចធ្លោដោយសារការជម្រុញ កំណែទម្រង់ពាណិជ្ចកម្មបែបមិត្តភាព។

៥៖ បច្ចុប្បន្នភាពនៃការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីបារាំង ក្នុងឆ្នាំ២០១៧នេះ

* នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ លោក Macron បានលាលែងពីដំណែងរដ្ឋាភិបាល នៅមុនព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៧។ ដែលការលាលែងនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីលោកបានចាប់អារម្មណ៍ពីភាពរីកចម្រើនថ្មីរបស់លោក ក្នុងចលនានយោបាយសំដៅលើបក្ស En Marche ដែលជាបក្សនយោបាយឯករាជ្យ តែធ្លាប់រងការស្តីបន្ទោសពីសំណាក់ប្រធានាធិបតី Hollande

* លោក Macron បានបង្កើតគណបក្សនេះឡើងនៅក្នុងទីក្រុង Amiens ដែលជាក្រុងកំណើតរបស់លោក។ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក Macron បានប្រកាសជាផ្លូវការអំពីការក្លាយជាបេក្ខជនប្រធានាធិបតីបារាំង បន្ទាប់ពីស្ទង់មតិយោបល់មនុស្សជាច្រើន។ ក្នុងសេចក្តីប្រកាសរបស់លោក Macron បានអំពាវនាវឱ្យមានការធ្វើបដិវត្តន៍ប្រជាធិបតេយ្យ ព្រមទាំងបានសន្យាថា នឹងរំដោះប្រទេសបារាំងចេញវិបត្តិឱ្យបាន។

* លោក Macron ត្រូវបានមតិមួយចំនួនចាត់ទុកថា លោកជាអ្នកសង្គមនិយមបែបសេរី ខណៈដែលមួយចំនួន ត្រូវបានមតិមួយចំនួនចាត់ទុកលោកជាអ្នកសង្គមនិយមតែបែបប្រជាធិបតេយ្យ
* ក្នុងអំឡុងនៃពេលដែលលោកស្ថិតនៅក្នុងបក្សសង្គមនិយមបារាំង លោកបានគាំទ្រដល់បក្សស្តាំនិយម ដែលគោលជំហរនយោបាយរបស់បក្សនេះ តែតែងមានភ្ជាប់ជាមួយនឹងកម្មវិធីនយោបាយ Third Way

* ដោយសារលោក Macron ជាអ្នកបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច និងធ្លាប់បម្រើការងារលើវិស័យនេះ អស់ជាច្រើនឆ្នាំនោះ ឱ្យមជ្ឈដ្ឋានទូទៅរំពឹងថា ការជាប់ឆ្នោតរបស់លោក Macron  អាចនឹងនាំមកនូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រែមុខមាត់ថ្មីសម្រាប់ប្រទេសបារាំង៕
កែសម្រួលដោយៈ Mr 365
Comments
Loading...