ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិ ស្ទីវ ចប (Steve Jobs)

3,704

លោក Steve Jobs ត្រូវបានមនុស្សទូទាំងពិភពលោកកោតស្ញប់ស្ញែងនឹងសមត្ថភាពរបស់លោកក្នុងវស័យបច្ចេកវិទ្យា លើគ្រឿងឧបករណ៍ប្រើប្រាស់ មានដូចជា ទូរសព្ទដៃ កុំព្យូទ័រ អាយផេត អាយផត និងអ្វីដែលពិសេសបំផុតនោះគឺ លោកអាចសរសេរកូដដោយប្រើកម្មវិធីរបស់លោកផ្ទាល់ (iOS) ដែលជាអត្តសញ្ញាណនៃក្រុមហ៊ុន Apple ។

លោក Steve Jobs

ម្តាយរបស់លោកមានឈ្មោះ៖ Joanne Carole Schieble ។
លោកមានឪពុកឈ្មោះ៖ Abdulfattah John Jandali ជាជនជាតិស៊ីរីម្នាក់។
លោកកើតនៅថ្ងៃទី៖ ២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ ក្នុងរដ្ឋសាន់​​្រហ្វាន់ស៊ីស្កូ នៃសហរដ្ឋអាេមរិក ។
លោក​មាន​បងប្អូន៣នាក់៖ ទីមួយ​គឺរូប​លោក ទីពីរ Mona Simpson និង​ទីបី Patricia Ann Jobs​។
លោក​មាន​ប្រ​ពន្ធឈ្មោះ៖ Laurene Powell (M. 1991–2011)
លោក​មាន​កូន​ប្រុស​ស្រីបួននាក់៖ Erin Siena Jobs, Eve Jobs, Lisa Brennan-Jobs, Reed Jobs
លោក​កាន់​សាសនា៖ ព្រះ​ពុទ្ធ​សាសនាហ្សេន
លោកទទួលមរណៈ​ភាព៖ ​ក្នុង​អាយុ ៥៦ឆ្នាំ នៅ​ថ្ងៃទី​ ០៥ តុលា ឆ្នាំ២០១១​ នៅ​ក្នុង​តំបន់ Palo Alto នៃ​ទី​ក្រុង​ California។
មូលហេតុនៃ​ការ​ស្លាប់​៖ រូប​លោក​កើត​ជំងឺមហារីក
លោក​ជាស្ថាបនិក / សហស្ថាបនិក៖ ក្រុមហ៊ុន Apple Inc, ក្រុមហ៊ុន Pixar Animation Studios​ និងក្រុមហ៊ុន Next Computer Inc
របក​គំហើញ​ដែល​លោក​បាន​រកឃើញ និង​វិភាគរួម​មាន៖ IPod, IPhone, IPad, Macintosh
ទ្រព្យសម្បត្តិសរុបរបស់លោក៖ 8,3 ពាន់លានដុល្លារ
លោកត្រូវបានលោកស្រី Clara និងលោក Paul Jobs យកមកចិញ្ចឹមដោយបានដាក់ឈ្មោះឲ្យរូបលោកថា “Steven Paul Jobs” ដែលយើងហៅកាត់សព្វថ្ងៃថា “Steve Jobs”។ លោកក៏ត្រូវប្តូរត្រកូលតាមឪពុកម្តាយចិញ្ចឹមរបស់លោក។

Comments
Loading...