ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ផែនការណ៍​ពាណិជ្ជកម្ម​ដែល​អ្នក​ជំនួញ​គួរ​កត់ត្រា​ទុក​

1,695

ប្រហែល​អ្នក​ធ្លាប់​ឭពាក្យ​ដែល​គេនិយាយតៗ​គ្នា​ថា​ការមិន​រៀបចំផែន​ការ​គឺ​ជា​ការ​រៀបចំផែនការ​ណ៍​ដើម្បី​បរាជ័យ។ ពាក្យនេះ​ត្រូវ​គេដឹង​ថា​មាន​ប្រភព​ចេញ​ពី​លោក​​ Benjamin Franklin អ្នកច្នៃប្រឌិត​និង​ជា​អ្នកនយោបាយ​ជាន់ខ្ពស់​មួយ​រូប​នៅសតវត្ស​ទី​១៨ និង​ជាមនុស្ស​ម្នាក់​ដែល​ជឿជាក់​លើ​តម្លៃ​នៃ​ការ​ប្រុងប្រៀប​រៀបចំ​មុន​នឹង​ធ្វើ​អ្វីមួយ។ តាមពិតទៅ​ សហគ្រិនអាមេរិក​ដែលជោគជ័យបំផុតសុទ្ធតែ​ជាមនុស្ស​ដែល​មាន​យុទ្ធសាស្រ្ត​ការងារ​យ៉ាងច្បាស់​លាស់​។ ជាក់ស្តែង​លោក John D. Rockefeller ដែលជា​អ្នកជំនួញប្រេង​ដ៏កំពូល​នៅសតវត្សទី១៩​និង២០ តែងតែនិយាយពាក្យ​ថាផែនការណ៍​យើងជានិច្ចនៅពេល​ប្រជុំ។

 

 

អត្ថប្រយោជន៍​មួយទៀត​នៃ​ផែនការណ៍ចង្អុលផ្លូវ គឺ​វា​បត់បែន​ទៅតាម​ពាណិជ្ជកម្មរបស់អ្នក។ វាជា​ឯកសាររស់ តែ​បើទោះ​ជាមានភាពបត់បែន​យ៉ាងណា ក៏នៅមានធាតុសំខាន់​មួយចំនួនដែរដូចជា៖

 

១/ សេចក្តី​សង្ខេប​នៃ​ផែនការណ៍រួម

អ្នក​ត្រូវតែ​មាន​ផែនការណ៍សង្ខេប​មួយ​ដែល​អាច​មើល​ឃើញ​អ្វីដែលសំខាន់ៗ​ទាំងអស់​ក្នុងពេលក្រឡែកមួយភ្លែត។ បើ​ក្រុមហ៊ុន​អ្នក​ទើបបង្កើត​ថ្មី អ្នកត្រូវផ្តោត​លើ​សាវតា​និង​បទពិសោធន៍ខ្លះៗ​នៃដៃគូពាណិជ្ជកម្ម​ទាំងអស់។ តែ​បើក្រុមហ៊ុន​របស់អ្នក​បង្កើតមក​យូរហើយ អ្នក​កុំភ្លេច​ផ្តោតលើ​ពេលចាប់ផ្តើម ឈ្មោះរបស់ស្ថាបនិក បុគ្គលិក​មាន​ប៉ុន្មាននាក់ និងចំណុចដែល​មុខជំនួញ​របស់អ្នក​កំពុងតែឈរជើង។

 

២/ ការរៀបរាប់​អំពីក្រុមហ៊ុន

អ្នក​ត្រូវពន្យល់​ថា​ក្រុមហ៊ុន​របស់អ្នក​ធ្វើអ្វីខ្លះ ហើយវា​ខុសប្លែក​ពីគូប្រជែងរបស់​អ្នកត្រង់​ចំណុចណាខ្លះ។ បង្កើត​បញ្ជីឈ្មោះ​អតិថិជន​ធំៗ និងទីផ្សារ​ដែល​អ្នក​មាន​គម្រោង​ធ្វើ​ជា​គោលដៅ​នៅ​ក្នុង​ពេល​អនាគត។ អ្នកក៏​ត្រូវ​គិតដល់​អត្ថប្រយោជន៍ប្រកួតប្រជែងដែរ​ដូចជា​ការជួលបុគ្គលិកជំនាញ​និង​ទីតាំង​ល្អៗដែល​អាច​ទាក់ទាញអតិថិជន​បានកាន់តែ​ច្រើន។

 

៣/ វិភាគ​ទីផ្សារ

ជា​ការចាំបាច់ណាស់​ដែលត្រូវយល់ច្បាស់ទីផ្សារដែល​អ្នក​គ្រោងនឹង​វាយលុក។ រកឱ្យឃើញ​ថានរណា​ជាគូប្រជែងរបស់អ្នក វិភាគ​ចរន្ត​លំហូរសាច់ប្រាក់​ និង​ផលចំណេញ​របស់គេ និង​បច្ចេកវិទ្យា​ដែល​អាច​នឹង​ជួយ​ឱ្យ​អ្នក​ដើរ​បាន​លឿន​ជាងគេ។ ចំពោះ​អតិថិជនវិញ​ អ្នក​ត្រូវ​វិភាគរកឱ្យ​ឃើញ​ថា​គេចំណាយលុយដូចម្តេចខ្លះ និងនៅពេល​ណាខ្លះ។

 

៤/ ការរៀបចំ និងការគ្រប់គ្រង

រៀបរាប់​លម្អិតរាល់​កម្មសិទ្ធិទាំងអស់ ទាំងវិនិយោគិន និងត្រូវបង្ហាញ​រចនាសម្ព័ន្ធ​ក្រុមយហ៊ុន​ឱ្យបានច្បាស់។ អ្នក​ត្រូវ​តែ​កំណត់​ឱ្យច្បាស់​ថា​ក្រុមហ៊ុន​របស់​អ្នក​ជា​កម្មសិទ្ធិឯកជន មានដៃគូ ឬជាសាជីវកម្ម។

 

៥/ សង្វាក់​សេវាកម្ម និង​សង្វាក់ផលិកម្ម

តើអ្នកលក់​ផលិតផលអ្វី? តើ​វា​នឹង​ជួយ​អតិថិជន​របស់អ្នក​ដូចម្តេចខ្លះ? ហើយ​តើ​គេនឹង​ត្រូវ​ប្តូរផលិតផលនោះ​ញឹកញាប់​ប៉ុណ្ណា? ចម្លើយទៅ​នឹង​សំណួរ​ទាំងនេះ​អាច​ជាកត្តាចាំបាច់​ចំពោះ​និរន្តរភាព​នៃពាណិជ្ជកម្ម​របស់អ្នក។ ត្រង់​ចំណុចនេះ អ្នកក៏​គួរតែ​គិត​ដល់​បណ្ណប៉ាតង់ និង​កម្មសិទ្ធិ​បញ្ញាដែល​អ្នក​មាន​ទាំង​អស់ដែរ។

 

៦/ ការធ្វើទីផ្សារ​ និងការលក់

ទោះជា​អ្នក​មានគំនិត​ល្អ​បំផុតក្នុងក៏មិនអាច​ចេញជាផ្លែផ្កាអ្វី​ដែរ​បើអ្នក​មិន​ផ្សព្វផ្សាយ​ឱ្យ​អតិថិជន​បានដឹង។ តើ​អ្នក​នឹង​ត្រូវ​ពឹងផ្អែក​លើពាក្យ​ពេចន៍ដែលគេនិយាយតៗគ្នា កម្មវិធី​បញ្ចុះតម្លៃ ឬការផ្សព្វផ្សាយ​ពាណិជ្ជកម្ម? ត្រូវ​ចាំ​ថា​វិធីសាស្រ្ត​ណាក៏ដោយ ត្រូវតែ​បត់បែន​ទៅតាម​ទីផ្សារ​របស់អ្នក។

កែសម្រួលដោយៈ Mr365

 

Comments
Loading...