ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ផ្អើលមួយផ្សារនាគមាស! ក្មេងប្រុសម្នាក់អាយុ២ឆ្នាំរអិលធ្លាក់ចូលប្រហោងលូរ ខណះដែល…

661

ផ្អើលមួយផ្សារនាគមាស! ក្មេងប្រុសម្នាក់ធ្លាក់ចូលប្រហោងលូរ ខណះដែលឪពុកម្តាយរវល់លក់ដូរ

ភ្នំពេញ ៖ (ពត៌មានបឋម)ក្មេងប្រុសម្នាក់ជាកូនអ្នកលក់បន្លែផ្លែឈើនៅផ្សារនាគមាស បានធ្លាក់ចូលលូ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចជាប់បេនឡាន១៦៨ តាមផ្លូវលេខ២៣០ កែងផ្លូវលេខ២៣៩ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។ នៅពេលកើតហេតុ ក្មេងរងគ្រោះត្រូវបានក្រុមអ្នកអូសរទេះ ជួយកាយប្រហោងលូទាញចេញយកមកវិញបាន តែក្មេងប្រុសរងគ្រោះមិនទាន់ដឹងខ្លួននៅឡើយទេ ពលរដ្ឋនិងអាណាព្យាបាលខិតខំលើករលាក់ឲ្យទឹកចេញពីក្នុងពោះ ហើយបានដឹកតាមម៉ូតូទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រែងអាចជួយសង្គ្រោះអាយុជីវិតបាន ៕

Comments
Loading...