ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

លោក លី កាសីង​ : អ្នកគួរតែរៀនសូត្រពី ភាពជោគជ័យ របស់តៃកុងឡាន

2,639

ភាពស្មោះត្រង់ជាមួយ និងដើរតាម ព្រមទាំងរៀនសូត្រពីបុគ្គលជុំវិញខ្លួន ដែលជោគជ័យ គឺជាកត្តាដ៏សំខាន់បំផុតរបស់មនុស្ស ក្នុងជីវិតរបស់នៅរបស់ខ្លួន។ មានបុគ្គលច្រើនណាស់ ដែលទទួលបានផលមកវិញ នូវភាពជោគជ័យ ទាំងនេះ។ តែពេលនេះ ចែកចាយ សូមលើកយក តែបុគ្គលម្នាក់ ក្នុងចំណោមពីរអ្នក ដែលក្លាយខ្លួនពី តៃកុងឡានរបស់ចៅហ្វាយនាយ របស់ខ្លួន។

ភាពស្មោះត្រង់ជាមួយ និងដើរតាម ព្រមទាំងរៀនសូត្រពីបុគ្គលជុំវិញខ្លួន ដែលជោគជ័យ គឺជាកត្តាដ៏សំខាន់បំផុតរបស់មនុស្ស ក្នុងជីវិតរបស់នៅរបស់ខ្លួន។ មានបុគ្គលច្រើនណាស់ ដែលទទួលបានផលមកវិញ នូវភាពជោគជ័យ ទាំងនេះ។ តែពេលនេះ ចែកចាយ សូមលើកយក តែបុគ្គលម្នាក់ ក្នុងចំណោមពីរអ្នក ដែលក្លាយខ្លួនពី តៃកុងឡានរបស់ចៅហ្វាយនាយ របស់ខ្លួន។

នៅក្នុងឧទាហរណ៍មានស្រាប់ នាពេលថ្មីៗនេះ ជាក់ស្តែង ដូចជាអ្នកបើកឡានពីរ នាក់ គឺតៃកុងឡានរបស់ មេដឹកនាំ គណបក្សនយោបាយភូមា លោកស្រី អ៊ុង សានស៊ូជី និងតៃកុងឡានរបស់លោក លោក លី កាស៊ីង មហាសេដ្ឋីចិន និងអាស៊ី ដែលស្ម័គ្រស្មោះបម្រើចៅហ្វាយនាយ របស់ខ្លួន និងនៅទីបំផុត បានទទួលនូវភាពជោគជ័យមួយដោយស្មានមិនដល់។

អ្នកបើកបររបស់លោកលី កាស៊ីង ធ្វើការឲ្យលោក ៣០ឆ្នាំមកហើយ ដល់ពេលចូលនិវត្តន៍ ដោយមើលឃើញការខំប្រឹងបំពេញភារកិច្ចបានល្អ លោកលី កាស៊ីង បានប្រគល់សែកចំនួន ២០០ ម៉ឺនទៅឲ្យតៃកុងឡានរបស់គាត់ដើម្បីសោយសុខវ័យចំណាស់។

ធ្វើការឆ្លើយតបដោយទន់ភ្លន់ របស់តៃកុងឡាន ថាមិនត្រូវការទឹកប្រាក់ទាំងនោះទេ ពីព្រោះគាត់អាចមានលើសហ្នឹងទៀតផង។ ដោយភ្ញាក់ផ្អើល ពេលលឺសំដីបែបនេះ លោកលី កាស៊ីង ក៏សួរ ដោយឆ្ងល់ថា តើតៃកុងឡានបានលុយមកពីណា បើលោកឲ្យប្រាក់ខែតិចអ៊ីចឹង (ត្រឹមតែ ២ម៉ឺនក្នុងមួយខែ) ។

ជាការពិត តៃកុងឡាន បានរៀនសូត្រ និងព្យាយាមវិនិយោគធនធានរបស់ខ្លួន នៅពេលដែលខ្លួនបើក ឡានឲ្យចៅហ្វាយ។ រឿងរ៉ាវអាជីវកម្ម ការវិនិយោគ វិធីសាស្រ្តរកស៊ី ទិញប័ណ្ណភាគហ៊ុន ដែលចៅហ្វាយនាយ ធ្វើការវិនិយោគ ខ្លួនក៏ធ្វើតាមលទ្ធភាពរបស់ខ្លួនដែរ។ ការធ្វើបែបនេះ ដោយភាពអត់ ធុន តៃកុងឡានក៏ចាប់ផ្តើមមានទ្រព្យសម្បត្តិគ្រាន់បើដែរ សម្រាប់ជីវភាពរបស់ខ្លួន។

នេះបញ្ជាក់ថា អ្នកជាអ្វីមិនសំខាន់ សំខាន់គឺអ្នកនៅជាមួយអ្នកណា? ដើរតាមអ្នកមាន ១០០ ម៉ឺន អ្នកអាចចំណេញ ១០ម៉ឺន ។ ដើរតាមអ្នកមាន ១០០០ ម៉ឺន អ្នកអាចចំណេញ ១០០ម៉ឺន។

វាហាក់ដូចជា ស្មៅមួយដើម បើមើលទៅ គ្មានតម្លៃទេ តែបើយកវាមកចងជាមួយស្ពៃវិញ ពេលលក់ទៅគឺបានតម្លៃស្ពៃ។ ចងជាមួយក្តាមយក្សគឺលក់បានតម្លៃក្តាមយក្ស ដូច្នេះដែរ។
ហេតុនេះហើយ ប្រសិនបើយើង ដើរតាមរុយ និងរកឃើញបង្គន់ តែបើ ដើរតាមឃ្មុំ  នឹងរកឃើញផ្កា ហើយបើដើរតាមអ្នកចេះដឹង អ្នកគឺមានចំណេះដឹងជាក់ជាមិនខា៕

កែសម្រួលដោយ:Mr365

Comments
Loading...