ថ្ងៃនេះរាងគ្រាន់តិច! កម្ពុជា​ទើប​ប្រកាស​មុននេះ អ្នក​ឆ្លង​ថ្មី​ថយ​ចុះ​ គួរអោយកត់សំគាល់

ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៩៩នាក់បន្ថែមទៀតសម្រាប់ទិន្នន័យថ្មីនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះ រកឃើញ ៖

អ្នកដំណើរពីបរទេស ១២៥ នាក់

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន១៧នាក់

ចំនួនអ្នកជាសះស្បើយ មានចំនួន ៨៨២នាក់។ ទាំងនេះជាទិន្នន័យសម្រាប់ថ្ងៃទី ៩ ខែសីហា ២០២១។

គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន ៨២ ៨៩៨នាក់ អ្នកជាសះស្បើយសរុប ៧៧ ០៣៧នាក់ និង មានអ្នកស្លាប់សរុប ១៦០២ នាក់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ត្រូវកុំភ្លេចអនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាព គឺ៣កុំ និង៣ការពារ ព្រមទាំងចូលរួមចាក់វ៉ាក់សាំងដើម្បីបង្កាវីរុសដ៏កាចសាហាវនេះ៕

Comments (0)
Add Comment