អ្នកដែលចង់រកសុីដំបូង ​​ត្រូវគិត​ចំណុច​ទាំង​៤​នេះ ​​បើមិនចឹងទេ៩៩,៩%​ ​ដឹង​តែ​បរាជ័យ

មនុស្សគ្រប់ៗគ្នាសុទ្ធតែចង់ក្លាយជាអ្នករកស៊ីដ៏ពូកែ ព្រោះថា បើជោគជ័យក្នុងការធ្វើជំនួញ នោះមិនខ្វះឡើយប្រាក់។ ប៉ុន្តែត្បិតមនុស្សសឹងតែគ្រប់គ្នាគិតចង់ធ្វើជំនួញក្ដី តែមានមនុស្សតិចតួចណាស់ដែលជោគជ័យនៅពេលរកស៊ី ដោយសារពេលធ្វើមិនដូចពេលគិតស្រមៃនោះឡើយ។ ដូច្នេះហើយបើចេញរកស៊ីទាំងទទឹងទិស ដោយគ្មានការរៀបចំផែនការច្បាស់លាស់ នោះការបរាជ័យនឹងមិនអាចទៅណាឆ្ងាយពីអ្នកនោះឡើយ៖

១) ចំណេះដឹង និង បទពិសោធន៍៖ មុនពេលចាប់ផ្ដើមធ្វើជំនួញ ត្រូវប្រាកដថា អ្នកមានចំណេះដឹង និង បទពិសោធន៍លើវិស័យនោះគ្រប់គ្រាន់។ បើមិនដូច្នោះទេ អ្នកនឹងក្លាយជាមនុស្សបរាជ័យមិនខាន។ សូមកុំរកស៊ី ព្រោះឃើញគេជោគជ័យលើវិស័យនោះទាំងខ្លួនឯង គ្មានចំណេះដឹង និង បទពិសោធន៍លើផ្នែកនោះសូម្បីបន្តិច។

២) ធនធាន៖ មុនពេលចាប់ផ្ដើមធ្វើជំនួញ ត្រូវប្រាកដថា អ្នកមានធនធានគ្រប់គ្រាន់ ទាំងហិរញ្ញវត្ថុ និង ធនធានមនុស្ស។ បើមានមិនគ្រប់គ្រាន់ទេ នោះអ្នកនឹងត្រូវផ្អាកដំណើរការទាំងកណ្ដាលទីមិនខាន ព្រោះការធ្វើជំនួញត្រូវការ ការចំណាយច្រើនក្នុងដំណាក់កាលដំបូង។

៣) ដៃគូ៖ អ្នកមិនអាចធ្វើជំនួញតែម្នាក់ឯងនោះទេ ព្រោះទីមួយ គ្មានកម្លាំងគ្រប់គ្រាន់ និងគ្មានហិរញ្ញវត្ថុគ្រប់គ្រាន់ ជាពិសេសមុខជំនួញថ្មី។ អ៊ីចឹងត្រូវស្វែងរកដៃគូដើម្បីធ្វើជំនួញរួមគ្នា ប៉ុន្តែកុំយកច្រើនពេក បើមានត្រឹមពីរនាក់ គឺគ្រប់គ្រាន់ហើយ ព្រោះបើច្រើនពេកនឹងនាំឲ្យមានជម្លោះ (ទាំងជម្លោះផលប្រយោជន៍ និង ជម្លោះទស្សន)។

៤) ទំនាក់ទំនង និង បណ្ដាញ៖ បើធ្វើជំនួញដោយខ្វះទំនាក់ទំនង ឬ បណ្ដាញនោះ គេមិនអាចហៅថា ការធ្វើជំនួញនោះទេ ព្រោះថាទោះបីជាអ្នកមាន ផលិតផលឬ សេវាកម្មល្អប៉ុណ្ណាក៏ដោយ ក្នុងដំណាក់កាលដំបូង គឺប្រាកដជាមានការលំបាកក្នុងការលក់មិនខាន ដោយសារវានៅថ្មីពេក។ ដូច្នេះហើយព្យាយាមបង្កើតទំនាក់ទំនង និង បណ្ដាញឲ្យបានច្រើន នោះឱកាសនៃភាពជោគជ័យក៏មានច្រើនដែរ៕

កែសម្រួលដោយៈMr365

khmerkomnertជំនួញរកសុីសហគ្រិនសហគ្រិនភាព
Comments (0)
Add Comment