ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

កែវ ចាន់និមល ស្រាយ​មន្ទិល​សង្ស័យ​​ស្នេហា​លួចលាក់ ដោយបង្កើត​ភាពផ្អែមល្ហែមជាមួយគ្រួសារ

1,123

ជីវិតគ្រួសារប្រកបដោយភាពផ្អែមល្ហែមកម្រលេចរឿងល្អក់កករ គឺពិធីការិនីឆ្នើម កែវ ចាន់និមល និង ស្វាមី ចាប់ផ្ដើមធ្វើឱ្យទស្សនិកជនកោតសរសើរជាថ្មីលើសុភមង្គលរវាងប្ដី-ប្រពន្ធ ដោយមួយរយៈពេលនេះ ពួកគេបានធៀបរឿងការងារចោល គិតតែចាប់ដៃគ្នាដើរលេងអស់ពីខេត្តមណ្ឌលគីរី ពេលនេះ ទៅដល់ទឹកដីអង្គរ ខេតសៀមរាបទៀតហើយ ។

មិនខុសពីទម្លាប់ចាស់ គ្រួសារពិធីការិនី កែវ ចាន់និមល មានឪពុក ម្ដាយ និង កូនស្រី ថតរូបស្និទ្ធស្នាលបង្ហាញពីសេចក្ដីសុខក្នុងគ្រួសារយ៉ាងពេញទំហឹង ហើយបើក្រឡេកទៅមើល និមល និង ស្វាមីវិញ កៀកកិតផ្អែមល្ហែមនឹងគ្នាសម្បើមណាស់ មិនចាញ់គូស្នេហ៍ទើបតែរៀបការហើយថ្មីថ្មោងនោះទេ ព្រោះបើងាកទៅមើលស្វាមីរបស់ពិធីការិនីឆ្នើមរូបនេះ ក៏ហាក់បង្ហាញកាយវិការស្រឡាញ់ប្រពន្ធខ្លាំងណាស់ ។

តែរឿងដែលគួរឱ្យចាប់អារម្មណ៍ មួយរយៈចុងក្រោយនេះ កែវ ចាន់និមល គិតតែនាំស្វាមី និង កូនស្រីដើរលេងកម្សាន្ត ពោលគឺចេញពីខេត្តមួយចូលខេត្តមួយ ស្នាក់នៅកន្លែងទំនើបៗហាសសូរ ជាជីវិតដែលហ៊ឺហារបំផុត ៕

Comments
Loading...