ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

គួរអោយ​សរសើរទង្វើស្វាមីរបស់ជំទាវ ស៊ន សៀវម៉ី បង្ហាញសកម្មភាពគួរឱ្យចងចាំនេះដាក់ភរិយា ស្ទើររាល់ថ្ងៃ

120

កាលពីមួយរយៈមុន កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី ទើបតែ​ទទួលបាន​ងារ​ជា​លោកជំទាវ ក្រោយក្ដោបបានតំណែងជាជំនួយការផ្ទាល់របស់ប្រធានព្រឹទ្ធសភា ហើយ​ក្រោយ​ពីនោះមិនបានប៉ុន្មានក៏បានសម្រេចចិត្តសែនព្រេនរៀបការបន្តិចបន្ទួចជាមួយនឹងលោក កែវ ដេវីត ដែលជាគូដណ្ដឹងនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ។

បើទោះបីជាពួកគេមិនបានរៀបចំពិធីមង្គលការតាមក្បួនប្រពៃណីធំដុំ ព្រោះបរិបទជំងឺកូវីដ-១៩ កំពុង​រីករាលដាលក្តី ប៉ុន្តែកីឡាការិនីតេក្វាន់ដូដ៏ឆ្នើម ស៊ន សៀវម៉ី ក៏បាន​រស់នៅ​ក្នុងជីវិតពោល​ពេញដោយក្ដីសុខជាមួយលោក កែវ ដេវីត ដែលជាស្វាមី ហើយជារឿយៗប្ដីប្រពន្ធអ្នកទាំងពីរ ក៏បានបង្ហាញពីក្តីស្រឡាញ់ និង ផ្អែមល្ហែមដាក់គ្នាយ៉ាងខ្លាំងផងដែរ ។

លើសពីនោះ ក្រោយពីបានសែនព្រេនរៀបការបន្តិចបន្តួចហើយនោះ កាលពីអំឡុង​ខែមិថុនាកន្លង​ទៅ ជំទាវវ័យក្មេង ស៊ន សៀវម៉ី ក៏បានប្រកាសមានដំណឹងល្អ ដោយកីឡាការិនី​តេក្វាន់ដូ​ដ៏ឆ្នើម​រូបនេះបានពពោះកូនដំបូងហើយ ដើម្បីបំពេញន័យជីវិតគូរបស់នាង និង ស្វាមី កាន់​តែមាន​សុភមង្គលថែមទៀត ។

ដោយឡែកធ្មេចបើកៗ ពេលវេលារង់ចាំការមកដល់របស់ទាយាទដំបូងរបស់ខ្លួនក៏ខិតជិតមកដល់ កីឡាការិនីតេក្វាន់ដូដ៏ឆ្នើម ស៊ន សៀវម៉ី ក៏ហាក់កាន់តែទទួល​បានការ​ថ្នាក់ថ្នមយក​ចិត្តទុក​ដាក់​ពី​ស្វាមី ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះជាលោក កែវ ដេវីត មមាញឹកនឹងការងាផ្ទាល់ខ្លួនក៏ពិតមែន ។ លើសពីនោះនោះ បើនៅលើគណនីស្វាមីឯនោះវិញ គឺមិនដែលខកខានបង្ហោះរូបភាព និង លើក​សរសើរពីភរិយាដ៏គួរឱ្យស្រឡាញ់របស់ខ្លួនម្តងណានោះឡើយ ៕

Comments
Loading...