ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ជីវិត និង​ស្នាដៃ​របស់ រីហ្សឺ​លីយ៉ឺ ( Riche lieu) វិរៈជនសំខាន់ក្នុងប្រវត្តិសាស្រ្ដប្រទេសបារាំង

2,038

រីហ្សឺ​លីយ៉ឺ ជា​អ្នក​បួស​គ្រិស្ត កិច្ចការ​ដែល​គាត់​ធ្វើ​ទាំង​អស់ សម្រេច​ដោយ​ការ​គិត​ច្រើន​ជាង​ការ​ប្រើ​អាវុធ ។

កើត​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​១៥៨៥ ជា​ជនជាតិ​បារាំង ឪពុក​ជា​នាយ​ទាហាន មាតា​ជា​បុត្រី​មេធាវី ។ កាល​នៅ​ជា​កុមារ ជា​មនុស្ស​សម្បុក​រោគ ហៀប​តែ​នឹង​ស្លាប់​ពី​តូច​ទៅ​ហើយ ដល់​ធំ​ឡើង ដំបូង​ចូលរៀន​វិជ្ជា​ទាហាន ក្រោយ​មក​បាន​ទៅ​បួស​តាម​គោល​បំណង​របស់​ម្ដាយ រហូត​ដល់​បាន​ឋានៈ​ជា អេវេគ ប្រចាំ​នៅ​ក្រុង​លុយសុង ។

អ្នក​រៀន​ប្រវត្តិសាស្ត្រ​តែ​បាន​ដឹង​ហើយ​ថា នៅ​អឺរ៉ុប​នោះ កិច្ចការ​ផែនដី និង​សាសនា តែង​មាន​ការ​ទាក់​ទង​គ្នា​បំផុត ជួនកាល​ខាង​សាសនា​ចក្រ មាន​អំណាច​លើស​ពី​អាណាចក្រ​ក៏​មាន ដូចយ៉ាង សម្ដេច​ប៉ាប មាន​អំណាច​បង្គាប់​ឲ្យ​ប្រទេស​មួយ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ប្រទេស​មួយ​ទៀត​ក៏​ មាន ឬ​គាប់ជួន​ជា​ប្រទេស​ណា​មួយ​ត្រូវ​សម្ដេច​ប៉ាប​កាត់​ទោស​ហើយ ត្រូវ​ប្រទេស​ដទៃ​ចោមរោម​គ្នា​វាយ​ក៏​មាន ហេតុ​នេះ ទើប​ក្នុង​ប្រទេស​បារាំង​ត្រូវ​មាន​អ្នក​តំណាង​របស់​អ្នក​បួស​ចូល​ក្នុង​ រដ្ឋសភា​ផង ។

រីហ្សឺ​លីយ៉ឺ ជា​អ្នក​វាងវៃ​ជាង​គេ​ក្នុង​បណ្ដា​អ្នក​បួស​ទាំង​អស់ ទើប​ត្រូវ​បាន​តែង​តាំង​ជា​តំណាង​នៃ​សាសនាចក្រ​ក្នុង​រដ្ឋសភា ។ បាន​ចូល​ក្នុង​រដ្ឋសភា​ហើយ គាត់​បាន​សម្ដែង​ការ​វាងវៃ​របស់​គាត់ ធ្វើ​ឲ្យ​ប្រជាជន​ជ្រះថ្លា​កើន​ឡើង​ជា​លំដាប់ រហូត​ទាល់​តែ​ព្រះមហារាជិនី សព្វ​ព្រះរាជឫទ័យ ទ្រង់​ជ្រើស​រើស​ជា​អ្នក​ថ្វាយ​សីល​ក្នុង​ព្រះបរម​រាជវាំង ជា​ហេតុ​ឲ្យ​រីហ្សឺ​រីយ៉ឺ មាន​ការ​ប្រាស្រ័យ​ទាក់ទង​នឹង​វីរជន​ជាច្រើន និង​ទទួល​បាន​ការ​ប្រោស​ប្រាណ​ព្រះមហារាជនី​ទ្វេ​ឡើង​ជា​លំដាប់ គ្រាន់​តែ​ក្នុង​អាយុ​៣១​ឆ្នាំ បាន​ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ ។ លុះ​ស្ដេច​ហង់រី​ទី​៤ ចូល​ទីវង្គត​ទៅ ស្ដេច​ល្វីស៍​ទី​១៣ ទទួល​រាជសម្បត្តិ​ក្នុង​ព្រះជន្មាយុ​៩​ព្រះវស្សា ព្រះមហារាជិនី ទ្រង់​កាន់​កាប់​ការ​ផែនដី ក៏​ឃើញ​តែ ​រីហ្សឺ​លីយ៉ឺ ទើប​ប្រគល់​តំណែង​ជា​នាយករដ្ឋមន្ត្រី ក្នុង​អាយុ​៣៨​ឆ្នាំ គាត់​រស់​នៅ​ក្នុង​មុខ​តំណែង​១៩​ឆ្នាំ ក៏​អស់​អាយុ​ក្នុង​កាល​អាយុ​៥៧​ឆ្នាំ ។

កិច្ចការ​ជា​ប្រយោជន៍​ដល់​ប្រទេស​បារាំង រីហ្សឺ​លីយ៉ឺ

បាន​ស្ថាបនា​កង​នាវា​បារាំង​ដែល​អាច​ប្រៀប​ផ្ទឹម​បាន​នឹង​កង​រាជនាវី​ អង់គ្លេស​នា​សម័យ​នោះ បាន​រួបរួម​ច្បាប់ និង​កែប្រែ​ឲ្យ​ល្អ​ឡើង ។ ក្នុង​សម័យ​នោះ ឈ្មោះ Code Michau បាន​រក​ផែនដី​អាណានិគម​ ឲ្យ​ដល់​ប្រទេស​បារាំង​៥​កន្លែង រួម​ទាំង​ប្រទេស​កាណាដា​ផង (ដែល​ក្រោយ​មក​ធ្លាក់​ទៅ​ជា​របស់​ចក្រភព​អង់គ្លេស) ។ បាន​ស្ថាបនា​វិជ្ជាស្ថាន​សរ៍កបោន ដែល​ជា​ស្ថានសិក្សា​ដ៏​សំខាន់​មួយ​ដល់​សម័យ​នេះ ។ បង្កើត​ឲ្យ​មាន​បណ្ណាល័យ​ជាតិ ដែល​ជា​សភា​ប្រជុំ​អ្នក​ប្រាជ្ញ​៤០​នាក់ សុទ្ធ​តែ​ជា​អ្នក​ធ្លាប់​មាន​ឈ្មោះ​ល្បី​មក​ហើយ ជា​ទី​និយម​កោត​សរសើរ​របស់​ប្រជាជន​ក្នុង​ផ្នែក​វិជ្ជា​ណា​មួយ ទើប​អាច​ជ្រើស​ចូល​ជា​សមាជិក​ក្នុង​សភាព​នេះ​បាន ហើយ​ក្នុង​បណ្ដា​សព​នៃ​សមាជិក​ទាំង​នេះ សុទ្ធ​តែ​ត្រូវ​បញ្ចុះ​នា អាលាហណដ្ឋាន​អមតជន ទាំង​អស់ ។ សភា​នេះ​ជា​សភា​សំខាន់​បំផុត​របស់​ប្រទេស​បារាំង​រហូត​ដល់​សម័យ​នេះ ។

ផ្នែក​ខាង​នីតិប្រតិបត្តិ រីហ្សឺ​លីយ៉ឺ

ជា​អ្នក​គោរព​គោលការណ៍​យុត្តិធម៌​មធ្យ័ត​បំផុត ។ ជនណា​ទោះ​មាន​ឋានៈ​ជា​អ្វី​ក៏​ដោយ ទោស​ដល់​ដាក់​គុក ត្រូវ​តែ​ដាក់​គុក ទោស​ដល់​ប្រហារ ត្រូវ​តែ​ប្រហារ ឥត​មាន​យល់​មុខ​ជនណា​ម្នាក់ៗ​ឡើយ ។ ក្នុង​វិស័យ​នយោបាយ​ក៏​មាន​ការ​ដាច់​ខាត​នៅ​ក្នុង​ខ្លួន​ទៀត ។ ជន​ណា​ជំទាស់​ពុំ​បាន​ជា​ដាច់​ខាត សូម្បី​ព្រះរាជិនី ដែល​ពេល​ក្រោយ​មក ជំទាស់​នឹង​កិច្ចការ​របស់​គាត់ ក៏​ត្រូវ​យាង​ស្ដេច​ឲ្យ​ទៅ​គង់​នៅ​ប្រទេស​ប៊្រុចសែល​ ដែរ ។ ហេតុ​នេះ ការ​បៀតបៀន​ឈ្នានីស​ពី​វរជន​ជា​ច្រើន​ក្នុង​សម័យ​នោះ បើ​ទុក​ជា រីហ្សឺ​លីយ៉ឺ ធ្វើ​ប្រយោជន៍​បាន​ពិតៗ​យ៉ាង​ណា ក៏​គាត់​ពុំ​អាច​ជៀស​ផុត​បាន​ឡើយ ។ រហូត​ដល់​ពេល​មួយ គាត់​ដាក់​ពាក្យ​សុំ​លាលែង​ពី​មុខ​តំណែង តែ​ស្ដេច​ល្វីស៍​ទី​១៣ ឈ្វេង​យល់​ថា នឹង​រក​វរជន​ណា​ឲ្យ​ល្អ​ក្រៃលែង​ទៅ​ទៀត​ពុំ​បាន ទ្រង់​ក៏​ពុំ​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​ពាក្យ​ពិត​ទូល​របស់​អ្នក​ណា​ទាំង​ អស់ ហើយ​ថែម​ទាំង​ពុំ​ទ្រង់​ឲ្យ ​រីហ្សឺ​លីយ៉ឺ​ ចុះ​ពី​តំណែង​ផង ទ្រង់​ព្រះរាជ​ទាន​ការ​ធានា​គាំ​ទ្រ​គ្រប់​បែប​យ៉ាង​ចំពោះ​រីហ្សឺ​លីយ៉ឺ ។ រហូត​ដល់​ទីបំផុត ក្នុង​ការ​ប្រកួត​រវាង​សត្រូវ​របស់ ​រីហ្សឺ​លីយ៉ឺ ព្រះរាជពរ​ដ៏​ថ្លៃថ្លា​នេះ គឺ​ទ្រង់​រក្សា​ពិត​ឥត​ប្រែប្រួល សូម្បី​តែ​ព្រះរាជ​វល្លភៈ ឈ្មោះ សែង​មាស់ ដែល​ព្រះអង្គ​ទ្រង់​ប្រោសប្រាណ​ស្មើ​នឹង​ព្រះរាជបុត្រ​ហើយ​នោះ ក៏​ព្រះអង្គ​យល់​ព្រម​ឲ្យ​រីហ្សឺ​លីយ៉ឺ កាត់​ទោស​ប្រហារ​ជីវិត​ដែរ ដែល​ជា​រឿង​ភ្លូក​ភ្លឹក​ភ្ញាក់​ផ្អើល​បំផុត​នៅ​ពេល​នោះ និង​ក្នុង​ពង្សាវតារ​បារាំង ។ អ្នក​ពង្សាវតារ​បារាំង​បាន​កាត់​ត្រា​ទុក​ថា ៖

  1. រីហ្សឺ​លីយ៉ឺ ហាក់​ដូចជា​គ្រាន់​តែ​កើត​ឡើង​ហើយ ក៏​ចេះ​ស្រឡាញ់​ប្រទេស​ជាតិ និង​មហាក្សត្រ​តែ​ម្ដង ។
  2. រីហ្សឺ​លីយ៉ឺ បាន​ទទួល​គ្រប់គ្រង​ប្រទេស​ក្នុង​កាល​ដែល​ប្រទេស​ដុនដាប​ទន់​ខ្សោយ បែក​បក្ស​ពួក ។ ដល់​មរណភាព លះ​បង់​ចោល​ប្រទេស​នេះ ក៏​កាល​មាន​កម្លាំង​មាំទាំ ជាទី​កោត​ក្រែង​ដល់​ប្រទេស​ជិត​ខាង​ រួបរួម​ប្រទេស​បារាំង​បាន​មូលមិត្រ​ជា​ធ្លុង​មួយ ៕

ដោយ ស៊ា ប៊ុនភេង សៀវភៅ​សាង​ខ្លួន​ឯង

កែសម្រួលដោយៈMr365

Comments
Loading...