ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

តើខោកាប៊ូយ បង្កើតតាំងពីពេលណា?

1,966

ដូចអ្នកបានដឹង ស្រាប់ហើយថាខោកាប៊ូយមាន ការពេញនិយមខ្លាំងណាស់ គ្រប់ស្រទាប់ ទាំងចាស់ទាំងក្មេង ទោះជាវាមានអាយុកាលចាស់ក៏ដោយ ប៉ុន្តែវាមិនធ្វើអោយ អ្នកស្លៀកមានអារម្មណ៏ថាសាំនោះទេ គឺនៅតែទទួលបាន នូវភាពទាន់សម័យរហូត ដល់ពេលសព្វថ្ងៃនេះ។

ចុះតើអ្នកដឹង ពីប្រវត្តិខោកាប៊ូយដែររឺទេ ហេតុអ្វីបានជា គេផលិតវាឡើង? យ៉ាងណាមិញ ខ្មែរឡូតនឹងបង្ហាញពីការកកើត ខោកាប៊ូយ។ ខោកាប៊ូយគឺជាខោដែលផលិត ដោយសាច់ក្រណាត់ម្យ៉ាង ដែលឈ្មោះថា ដីនិម “denim” ក៏ជាឈ្មោះទីក្រុងមួយដែលមាន នៅប្រទេសបារាំង

ជាមួយគ្នានោះ ខោកាប៊ូយនេះផលិតនៅ ទីក្រុងជីនណាវ នៃប្រទេសអ៊ីតាលី និងបានលក់ចែកចាយពាសពេញ នៅកំពង់ផែនៃទីក្រុងនេះ។ ដំបូងនោះ គឺកងទ័ពជីណាវបានតំរូវអោយ នាវិករបស់ខ្លួនស្លៀកវា ពីព្រោះវាមានភាពក្រាស់អាច ទប់ទល់អាកាសធាតុត្រជាក់បាន និងមានភាពជាប់បានយូរថែមទៀត។ ចំនែកឯខោកាប៊ូយមានតែពណ៏ខៀវមួយតែប៉ុណ្ណោះ ដែលភាសាអង់គ្លេសហៅថា ប្លូរជីន មកពីភាសាបារាំងថា ប្លរដេជីន មានន័យថា ប្លូរជីនណាវ ។ ដល់ឆ្នាំ១៨០០ ខោកាប៊ូយបានមានការ ពេញនិយមច្រើនដល់តំបន់អឺរ៉ុប។

នៅក្នុងឆ្នាំ ១៨៥០ បុរសជនជាតិអាល្លីម៉ង់ម្នាក់ មានឈ្មោះថា លីវីសស្តូស (Levi Strauss) បានប្រមូលខោកាប៊ូយមកលក់ អោយកម្មករក្នុងស្រុក ស្រាប់តែមាន អតិថិជនម្នាក់ឈ្មោះថា ចាកុបដេវីឌ (Jacob Davis) បានទិញនិង លក់បន្តពីគាត់ជាលក្ខណៈលក់បោះដុំ នៅក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែមានការត្អូញត្អែរពីសំណាក់អតិថិជន ចំពោះម៉ូតខោ ហេតុដូចនេះហើយ លោក ដេវីឌ ក៏បានប្តូរទៅជាពណ៏ទង់ដែង ដើម្បីមានភាពលេចជាមួយហោប៉ៅ។

រហូតដល់ថ្ងៃមួយ គាត់មានគំនិត ចង់ផ្លាស់ប្តូរស្ទាយខោកាប៊ូយ អោយកាន់តែល្បីខ្លាំង គាត់ក៏ចាប់ដៃគូ ជាមួយ លីវីស ដែលជា អ្នកលក់ខោកាប៊ូយលើកមុន ។ បន្ទាប់មក ពួកគេបានចាប់ដៃគ្នារកស៊ី និងបានកែច្នៃនៅលើចង្កេះខោខាងក្រោយ មានដាក់ឈ្មោះថា អិលវី ដែលជាឈ្មោះកាត់របស់ លីវិស។ ចាប់ពីពេលនោះមក ខោកាប៊ូយមាន ការនិយមច្រើនរហូតដល់សព្វថ្ងៃនេះ។

Comments
Loading...