ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិតារាចម្រៀងលោក ព្រាប សុវត្តិ

2,862

លោក ព្រាប សុវត្ថិ ជាកំពូលតារាចម្រៀងខ្មែរល្បីឈ្មោះជាង ២០ ឆ្នាំមកហើយ ដែលលោកបានសាង​កេរិ៍្តឈ្មោះបោះសំឡេងក្នុងផលិតកម្មហង្សមាសតាំងពីឆ្នាំ ១៩៩៧ មកម៉្លេះ។ លោក ព្រាប សុវត្ថិ កើតនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ១៩៧៥ ទីកន្លែងដែលលោកកើតនៅស្រុកសង្កែ ខេត្តបាត់ដំបង លោកមានឈ្មោះហៅក្រៅថា “ស្នាយ” ដោយសារលោកបានកើតនៅក្រោមដើមស្នាយ ហើយស្រុកកំណើតម្តាយរបស់លោកនៅស្រុកកោះធំ​ ខេត្តកណ្តាល។ ក្នុងរបបប៉ុលពតឪពុករបស់លោក ត្រូវបានប៉ុល ពត សម្លាប់ ក្នុងឆ្នាំ១៩៧៧ ហើយម្តាយរបស់លោកធ្វើស្រែ និងរែកដីនៅព្រុំប្រទល់វៀតណាម រីឯរូបលោកបានរស់មណ្ឌលក្មេងៗ។

ប្រវត្តិការសិក្សា

  • លោកព្រាប សុវត្តិ បានប្រលងជាប់បាក់ឌុបឆ្នាំ១៩៩១ បន្ទាប់មក ប្រលងជាប់ចូលរៀននៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ផ្នែកសេដ្ឋកិច្ច

ជីវិតក្នុងរបបប៉ុលពត

  • ម្តាយរបស់លោក បានត្រូវប៉ុល ពិត ជម្លៀសទៅស្រុកសង្កែ នៅពេលគ្រប់ខែកំណើតរបស់លោក ហើយបានបង្កើតរូបលោកនៅក្រោមដើមស្នាយ ដោយបានដាក់ឈ្មោះលោកថា ស្នាយ។ ពេលផ្តល់កំណើតបានមួយយប់ (១២ ម៉ោង បន្ទាប់ពីផ្តល់កំណើតរួច) ម្តាយរបស់លោកបានបន្តដំណើរទៅមុខទៀត ដោយពេលខ្លះម្តាយរបស់លោកខ្វះទឹកដោះឲ្យលោកបៅ ដូចនេះម្តាយរបស់បានសុំទឹកដោះគេឲ្យលោកបៅ ដើម្បីទៅត្រពាំងខ្នា ស្រុកកំពង់ធំ ដោយធ្វើដំណើរ ៣ យប់ ទើបដល់គោលដៅ។
  • នៅឆ្នាំ ១៩៧៧-១៩៧៩ ម្តាយរបស់លោករស់នៅទីនោះដោយរែកដី និងធ្វើស្រែឆ្ងាយៗពីផ្ទះ ខណៈរូបលោករស់នៅក្នុងមណ្ឌលកុមារ។

ជីវិតក្រោយរបបប៉ុលពត

  • ឆ្នាំ១៩៨២ ម្តាយ និងរូបលោកសម្រេចចិត្តមករស់នៅភ្នំពេញ ដោយសុំទូកអ្នកផ្សេងជិះ ពេលមកដល់ភ្នំពេញទាំងពីរនាក់ម្តាយ ដើរតាមចិញ្ចើមថ្នល់ យប់ត្រង់ណា គេងត្រង់នឹង គេងតាមសំយ៉ាបផ្ទះគេ និងធ្វើជាអ្នកសុំទានគេ។
  • ឆ្នាំ១៩៨២ មុខរបរដំបូងម្តាយរបស់លោកបានចូលធ្វើទាហាននៅអគ្គស្នងការនយោបាយ ហើយបានរៀនផ្នែកបរិក្ខាហិរញ្ញវត្ថុ ហើយមកដល់សព្វថ្ងៃធ្វើការជាហិរញ្ញិក។
  • ឆ្នាំ ១៩៩២ លោក ព្រាប សុវត្ថិ បានចូលធ្វើទាហាន នៅអគ្គស្នងការនយោបាយ​។

វិស័យចម្រៀង

  • ឆ្នាំ១៩៩០ លោកចាប់ផ្តើមច្រៀងដំបូងបង្អស់ ប្រហែល ១០​ បទ និងជាមួយកញ្ញា ទូច ស្រីនិច ប្រហែល១-២​ បទ។
  • ឆ្នាំ ១៩៩២ មុនចូលធ្វើទាហានលោកបានច្រៀងក្នុងកម្មវិធីជប់លៀងមួយ ពេលនោះភ្ញៀវពេញចិត្តសំឡេងលោកក៏អញ្ជើញលោកច្រៀងតាមភោជនីដ្ឋានពេលយប់ និងធ្វើការពេលថ្ងៃ
  • ឆ្នាំ ១៩៩៤ លោកចូលច្រៀង ដោយបទដំបូងដែលលោកបានច្រៀងគឺ​ បទ ខ្សែជីវិត និង បទ ហែកបេះដូង
  • ឆ្នាំ១៩៩៧ លោកបានចូលច្រៀងក្នុងផលិតកម្មហង្សមាស រហូតមកដល់សព្វថ្ងៃនេះ៕

ដកស្រង់ដោយៈMr365

ប្រភពៈYoutube

Comments
Loading...