ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិនៃរថយន្ត Ford Truck

2,213

ភ្នំពេញ ប្រភេទរថយន្ត Truck ដែលអតិថិជន កំពុងប្រើប្រាស់ និងមានបំពាក់ ដោយបច្ចេកវិទ្យា ទំនើប ប្រកបដោយ ភាពឆ្លាតវៃខ្ពស់ នាពេលបច្ចុប្បន្ននេះ គឺត្រូវបានអភិវឌ្ឍ ពីរថយន្ត Ford Truck ដំបូង ដែលបានវិវត្តចេញ ពីរថយន្ត Ford Model T ដ៏ល្បីល្បាញ។

រោងចក្រតម្លើង រថយន្ត Pickup ដំបូងត្រូវបានបង្កើត ឡើងក្នុងឆ្នាំ ១៩២៥ ហើយនៅ ពេលនោះ រថយន្ត Pickup ១គ្រឿង មានតម្លៃត្រឹមតែ ២៨១ដុល្លាតែប៉ុណ្ណោះ។ លោក Henry Ford បានបង្កើតរថយន្ត នេះឡើងក្នុងរូប រាងជារថយន្ត Ford Model T កាត់ជាមួយ នឹងរូបរាងរថយន្ត Pickup។ រថយន្តចំនួន ៣៤,០០០គ្រឿង ដែលបានផលិតក្នុង ឆ្នាំដំបូងសុទ្ធតែមាន បំពាក់ដោយឃ្លុបដាក់ ឥវ៉ាន់ (cargo box)  ទ្វារឃ្លុបដាក់ឥវ៉ាន់ ដែលអាចបត់ ចុះឡើងបាន (adjustable tailgate)  កន្លែងសម្រាប់ថ្ពក់ ចងឥវ៉ាន់ (stake pocket)ចំនួន៤ និងចន្ទាស ដ៏រឹងមាំ(rear springs) សម្រាប់ការផ្ទុកនិង ដឹកទំនិញដែល មានទំងន់ធ្ងន់។

ក្នុងឆ្នាំ ១៩២៨ រថយន្ត Ford Model A ត្រូវបានបង្កើត ឡើងសម្រាប់ ជំនួសរថយន្ត Ford Model T ហើយរថយន្តថ្មី នេះបានក្លាយជា រថយន្តPickup ដែលមានដំបូល បិទជិត និងមានរូបរាងបែប ស្ព័រដំបូងគេបង្អស់ ដោយរថយន្ត នេះបានបំពាក់ដោយ កញ្ចក់សុវត្ថិភាព ខាងមុខរថយន្ត (safety windshield) បង្អួចចំហៀង ដែលអាចកាច់ ចុះឡើងបាន (roll-up side window) និងមានចង្កឹះ លេខចំនួន ៣លេខ (3-speed transmission) ។ រថយន្តនេះដំណើរ ការដោយម៉ាស៊ីន ៤ មានរាងជា អក្សរL (four-cylinder, L-head engine) និងមានកម្លាំង អានុភាព៤០សេស។ ក្នុងឆ្នាំ១៩៣២ ប្រភេទម៉ាស៊ីនV8 ដែលមានកម្លាំងអានុភាព ៦៥សេស របស់Ford ត្រូវបាន គេបំពាក់ក្នុងប្រភេទ រថយន្ត Truck។ មកត្រឹមឆ្នាំ ១៩៣៦ ក្រុមហ៊ុនFord បានផលិត រថយន្តTruck ចំនួន៣លានគ្រឿង និងទទួលបានចំនួន ការលក់ច្រើនជាង គេបំផុតនៅក្នុង វិស័យរថយន្ត។

 

ការចាប់ផ្តើមនៃ ប្រភេទរថយន្ត Ford F-Series

រថយន្តFord F-Series ដ៏ល្បីល្បាញ ត្រូវបានផលិតឡើង ជាលើកដំបូង ក្នុងឆ្នាំ ១៩៤៨។ ក្រោមការផ្សព្វ ផ្សាយដែលមាន ឈ្មោះថា “ Bonus-Built” រថយន្តFord F-1 បានក្លាយជារថយន្ត Ford ប្រភេទ អាជីវកម្ម សេរ៊ីថ្មីដំបូង គេបង្អស់ ក្រោយពីសង្រ្គាម លោកលើក ទីII ដែលមានចាប់ពី ប្រភេទរថយន្ត F-1 កន្លះតោន រហូតដល់ប្រភេទ រថយន្តF-8 ៨តោន។ នៅពេលនោះ រថយន្តនេះត្រូវបាន រចនារូបរាងឡើង វិញយ៉ាងស្រស់ស្អាត។ កង់បម្រុង (spare tire) របស់រថយន្ត ត្រូវបានប្តូរពី ការដាក់ នៅចំហៀង មកដាក់នៅពី ក្រោមតួរថយន្ត វិញរហូតមក ទល់នឹងបច្ចុប្បន្ន។ រថយន្ត Rouge 226 ដែលមាន ម៉ាស៊ីន៦ និងមានកម្លាំង អានុភាព ៩៥សេស ត្រូវបានអភិវឌ្ឍ ក្លាយជា រថយន្ត Rouge 239 ដែលមានបំពាក់ ដោយម៉ាស៊ីន V8 និងអាចផ្តល់កម្លាំង អានុភាពរហូត ដល់ទៅ ១០០សេស។

ក្នុងទសវត្សឆ្នាំ ១៩៥០ ជារយៈពេលមួយ ដែលរថយន្តTruck ត្រូវបានរចនា ឲ្យក្លាយដូចជា រថយន្តទូទៅ ទាំងលក្ខណៈ ផាសុកភាព និងរូបរាង របស់រថយន្ត។ ក្នុងឆ្នាំ១៩៥១ រថយន្តត្រូវ បានរចនាឡើង វិញយ៉ាងពិសេស ដោយផ្នែកខាង មុខរថយន្តកាន់ តែមានភាព ស្រស់ស្អាត បង្អួចខាង ក្រោយកាន់ តែធំជាងមុន និងមានប្រអប់កុង ទ័រយ៉ាងថ្មី ស្រឡាង។ រថយន្ត Cost-Clipperសេរ៊ីថ្មី ដែលមាន ម៉ាស៊ីន៦ ត្រូវបានផលិត ឡើងក្នុងឆ្នាំ ១៩៥២។ នៅឆ្នាំ១៩៥៣ ក្នុងឱកាស អបអរសាទរ ខួបទី៥០ឆ្នាំ របស់ក្រុមហ៊ុន Ford បានធ្វើការកែ រូបរាងនិងលក្ខណៈ ពិសេសរបស់ រថយន្ត Truck ក្នុងរយៈពេល ២០ឆ្នាំ កន្លងទៅ ទាំងតួខាងមុខ រថយន្ត កង់រថយន្ត កញ្ចក់រថយន្ត ប្រអប់កុងទ័រ គម្របម៉ាស៊ីន រថយន្ត ឲ្យមានលក្ខណៈ កាន់តែស្រស់ ស្អាតជាងមុន។ ជាពិសេស ប្រព័ន្ធលេខរៀង របស់រថយន្ត Ford F-Series ដែលបានផ្លាស់ប្តូរ ពីម៉ូដែល F-1 ទៅជា F-100 ពីF-2 និងF-3 ទៅជា F-250។

ការអភិវឌ្ឍឲ្យប្រសើរ ឡើងលើការ រចនារថយន្ត

សម្រាប់រថយន្ត ម៉ូដែលឆ្នាំ ១៩៥៨ ត្រូវបានបំពាក់ ដោយភ្លើងមុខ (headlamp) និងដែករបា សំណាញ់ខាងមុខ រថយន្ត (mesh-patterned grille) យ៉ាងស្រស់ ស្អាត។ សម្រាប់កម្លាំង អានុភាព របស់ម៉ាស៊ីន V8 ត្រូវបានបង្កើន ឡើងពី ១៦៧សេស ទៅដល់ ១៨៦សេស ក្នុងឆ្នាំ១៩៥៦។ Fordបានបង្កើត រោងចក្រ ផលិតរថយន្ត F-100 និងរថយន្ត F-250 ប្រភេទf our-wheel drives ក្នុងឆ្នាំ ១៩៥៩។ អតិថិជនអាច ជ្រើសរើសរថយន្ត ប្រភេទលេខ ដៃដែលមាន ៣លេខ ឬ៤លេខ។

នៅពាក់កណ្តាល ទសវត្សឆ្នាំ ១៩៦០ ចំនួននៃអ្នក ប្រើប្រាស់ រថយន្តPickup បានកើនឡើង យ៉ាងខ្លាំង រហូតដល់ទៅ ២/៣ ដោយពួកគាត់ បានប្រើប្រាស់ រថយន្តនេះសម្រាប់ ដំណើរកំសាន្ត ការងារផ្ទាល់ខ្លួន និងការងារ អាជីវកម្ម។ Ford បានណែនាំ រថយន្ត Camper Special ក្នុងឆ្នាំ១៩៥៦ ដែលរថយន្តនេះ អាចដឹកអ្នកដំណើរ បានកាន់ តែច្រើន។

កំណើនរថយន្ត Pickup ខ្នាតធំក្នុង ឆ្នាំ ១៩៧០ បានកើនឡើង ដល់ ១.២លានគ្រឿង ដោយរថយន្ត F-Series បានក្តោប ចំណែកទីផ្សារ ដល់ទៅ ៤១.៩%។ ប្រភេទរថយន្ត Ford Truck ធុនស្រាល ត្រូវបានណែនាំ ក្នុងឆ្នាំ ១៩៧៣ ដោយរថយន្តនេះ បានបំពាក់ ដោយទ្វារ ដំបូល រូបរាងខាងក្រៅ និងប្រអប់កុង ទ័រថ្មីទាំងស្រុង។ ក្នុងឆ្នាំ ដដែលនោះ រថយន្ត F-Series គឺជារថយន្តលក់ ដាច់ជាងគេ លំដាប់ទី៣ បន្ទាប់ពីរថយន្ត Fordទូទៅ ដទៃទៀត។ Ford បានណែនាំ រថយន្ត SuperCab ក្នុងខែមិថុនា ឆ្នាំ១៩៧៤ ដោយរថយន្តនេះ មានភាពធំទូលាយ ដែលអាចផ្ទុក អ្នកដំណើរបាន កាន់តែច្រើន។

រថយន្តFord F-150

រថយន្តF-150 ត្រូវបានបង្កើត ឡើងដំបូង ក្នុងឆ្នាំ ១៩៧៥។ រថយន្តF-150 ប្រភេទ4×2 មានទម្ងន់ ៦,០៥០ផោន ធ្ងន់ជាង រថយន្ត F-100 តែ៥០ផោន តែប៉ុណ្ណោះ។ រថយន្តនេះមាន ជាប្រភេទ Regular Cab និង SuperCab ហើយរថយន្តនេះ បានលក់ចេញ រហូតដល់ទៅ ១/៣នៃ រថយន្តF-Series ចំនួន ៦៦៣,០០០គ្រឿង ដែលបានលក់ ចេញក្នុង ឆ្នាំ ១៩៧៥។ ក្នុងឆ្នាំ១៩៧៨ កំណើននៃការ លក់រថយន្ត F-Series បានស្ទុះឡើង យ៉ាងខ្លាំង រហូតដល់ ទៅ ៨៦៤,០០០ គ្រឿង។ ក្នុងឆ្នាំ១៩៨០ Ford បានធ្វើការកែរូប រាងថ្មីទាំងស្រុង លើរថយន្តTruck ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ នៃកំណើន ប្រជាជន និងការប្រើប្រាស់ ផ្ទាល់ខ្លួន ក៏ដូចជា ដំណើរកំសាន្ត ដោយបាន រចនារូបរាង ខាងក្នុង និងលក្ខណៈ ពិសេសទាំង ឡាយរបស់រថយន្ត Truck ឲ្យដូចជារថយន្ត សម្រាប់ធ្វើ ដំណើរទូទៅ។

រូបរាងរបស់ រថយន្ត F-100 ត្រូវបាន រចនាបញ្ចូល ជាមួយរូប រាងរបស់រថយន្ត F-150 ដើម្បីផ្តល់ នូវជម្រើស កាន់តែប្រសើរ សម្រាប់អតិថិជន។ តួខាងមុខ រថយន្តត្រូវ បានកែរូបរាង ឡើងវិញក្នុង ឆ្នាំ ១៩៨៧ និង ១៩៩២។ រថយន្ត F-150 ប្រភេទ 4×4 SuperCab សេរ៊ីថ្មី ត្រូវបានផលិត ក្នុងឆ្នាំ១៩៨៨។ ពោងសុវត្ថិភាព ចំហៀង សម្រាប់ការពារ អ្នកបើកបរ ត្រូវបានគេ បំពាក់ជាស្តង់ ដារសម្រាប់ រថយន្តក្នុង ឆ្នាំ១៩៩៤។ ក្នុងឆ្នាំ ១៩៩៧ រថយន្ត GVW F-Series ដែលមាន ទម្ងន់ ៨,៥០០ផោន ត្រូវបានរចនា ឡើងយ៉ាង ថ្មីស្រឡាង ទាំងតួរថយន្ត ម៉ាស៊ីនរថយន្ត រូបរាង ឌីណាមិច សម្រាប់ការបើកបរ និងទ្វារស្តង់ដារ ទាំងបី សម្រាប់ ប្រភេទ SuperCab ។ ក្នុងឆ្នាំ ១៩៩៩ ទ្វារស្តង់ដារ ទីបួនរបស់ រថយន្តត្រូវបាន បន្ថែមសម្រាប់ រថយន្តម៉ូដែល SuperCab។

រថយន្តFord Super Duty

រថយន្ត Super Duty F-Series ជាប្រភេទ រថយន្ត Pickup ធុនធ្ងន់ ដែលត្រូវបាន ណែនាំលើ ទីផ្សារក្នុងឆ្នាំ ១៩៨៨។ អតិថិជនពេញ និយមប្រើប្រាស់ រថយន្ត Ford Super Duty F-250 និង F-350 យ៉ាងខ្លាំង ដោយសារតែ រថយន្តនេះ មានភាព ធន់រឹងមាំ កម្លាំងខ្លាំង និងបត់បែន ខ្លាំងសម្រាប់ការ បើកបរគ្រប់ ស្ថានភាពផ្លូវ។ រថយន្តនេះអាច ប្រើប្រាស់បាន គ្រប់តម្រូវការ ទាំងសម្រាប់ ពាណិជ្ជករ ម្ចាស់អាជីវកម្មខ្នាត តូចដែលជា រឿយៗពួក គាត់ប្រើប្រាស់សម្រាប់ ការងារផ្ទាល់ខ្លួននិ ងការងារអាជីវកម្ម និងអ្នកដែលចូល ចិត្តការធ្វើដំណើរកំសាន្ត នៅក្នុងស្ថានភាព ផ្លូវលំបាក។ ក្នុងឆ្នាំ២០០០ រថយន្ត GVW F-250 ត្រូវបានអភិវឌ្ឍ ឡើងវិញឲ្យកាន់ តែប្រសើរឡើង សម្រាប់បំពេញ តម្រូវការ អតិថិជន។

ក្នុងខែកុម្ភៈ ឆ្នាំ២០០០ រថយន្តF -150 SuperCrew សេរ៊ី២០០១ ដែលជាប្រភេទ រថយន្ត Pickup ខ្នាតធំ  បានបំពាក់ដោយ កៅអីធំទូលាយមាន ផាសុកភាពសម្រាប់ អ្នកធ្វើដំណើរ អាចផ្ទុកទំនិញបាន កាន់តែច្រើន និងមានភាពធន់ រឹងមាំ សក្តិសមនឹងការ បើកបរគ្រប់ ស្ថានភាពផ្លូវ។

រថយន្តFord Truck ក្នុងសតវត្សទី២១

រថយន្ត Ford Truck សេរ៊ីថ្មីដែល កំពុងធ្វើចរាចរណ៍ លើផ្លូវយ៉ាងច្រើន កុះករនា ពេលបច្ចុប្បន្ននេះ ជាសមិទ្ធិផល នៃការអភិវឌ្ឍនិងច្ នៃប្រឌិតអស់រយៈ ពេលជាងមួយសតវត្ស ក្នុងប្រវត្តិសាស្រ្ត នៃរថយន្ត Truck។ រថយន្តFord Ranger ដែលទើបតែ ទទួលបាន នូវពាន រង្វាន់ឆ្នើម និងរថយន្តF-Series សេរ៊ី២០១៣ ដែលជាស្រឡាយ រថយន្តFord Ranger នេះ នឹងបន្តរក្សានូវ កេរ្តិ៍ឈ្មោះដ៏ ល្បីរន្ទឺរបស់ Ford ដែលគេតែង តែស្គាល់ថា “Built Ford Tough”។ អ្វីដែលពិសេស ជាងនេះទៅទៀត នោះគឺ ស្តង់ដាឈាន មុខគេខាងផ្នែក បច្ចេកវិទ្យា សុវត្ថិភាពនិង ភាពស៊ីប្រេងតិចរបស់ Ford  បានធ្វើឲ្យរថយន្តFord ក្លាយជារថយន្ត ជម្រើសទីមួយសម្រាប់ មនុស្សសម័យថ្មី ក្នុងសតវត្សទី ២១នេះ។

អំពីក្រុមហ៊ុន Ford ប្រចាំកម្ពុជា

ក្រុមហ៊ុន Ford បានប្រកប អាជីវកម្មនៅក្នុង ប្រទេសកម្ពុជា អស់រយៈ ពេលជាង ១៥ឆ្នាំមកហើយ ហើយបានទទួល នូវភាពជោគជ័យយ៉ាង ត្រចះត្រចង់នៅលើទីផ្សារចាប់ តាំងពីការចាប់ផ្តើម អាជីវកម្មជាលើក ដំបូងមកម្ល៉េះ។ ក្រុមហ៊ុនFord និងក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុន ដៃគូយូរអង្វែង របស់ខ្លួន បានបង្កើតនូវអគារ តាំងបង្ហាញរថយន្ត ហាងលក់គ្រឿងបន្លាស់ និងមជ្ឈមណ្ឌលសេវា ជួសជុល ជាច្រើនកន្លែង នៅទូទាំងប្រទេស ព្រមទាំងបាននាំចូល នូវរថយន្តជាច្រើនប្រភេទ មកកាន់ទីផ្សារ កម្ពុជា។

អំពីក្រុមហ៊ុន RMA Cambodia

ក្រុមហ៊ុន RMA Cambodia បានទទួលនូវកិតិ្តយស យ៉ាងល្បីរន្ទឺ ក្នុងនាមជាក្រុមហ៊ុន ដែលទទួលបាននូវ សិទ្ធិចែកចាយរថយន្ត Ford ផ្តាច់មុខ ពីក្រុមហ៊ុន Ford Motor ចាប់តាំងពីឆ្នាំ ១៩៩៧។ វត្តមាននៅក្នុង តំបន់និងការ យល់ដឹងច្បាស់ពីទីផ្សារ បានធ្វើឲ្យក្រុមហ៊ុនRMA Cambodia ក្លាយជាដៃគូពាណិជ្ជកម្ម និងជាអ្នកគ្រប់គ្រងលើផ លិតផលយាន យន្តល្បីៗ មកពីគ្រប់តំបន់ដ៏ មានទំនុកចិត្តបំផុត។

By:Mr365

Comments
Loading...