ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិ​​សង្ខេប​​​​​​លោក Rodrigo Duterte បុរសកណ្ដាប់ដៃដែកប្រធានា​ធិ​បតី​​ទី១៦ របស់​​ប្រទេស​​ហ្វី​លី​ពីន

2,010

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ គឺជាថ្ងៃឡើងកាន់តំណែងជាផ្លូវការ របស់ប្រធានាធិបតីហ្វីលីពីន ជំនាន់ទី១៦ លោក រ៉ូឌ្រីហ្គោ ឌូធើត (Rodrigo Duterte) នៅឯវិមាន Malacanang ក្នុងរដ្ឋធានីម៉ានីល បន្ទាប់ពីលោកបានជាប់ឆ្នោត ដោយទទួលបានសំឡេងគាំទ្រ ១៦,៦០១,៩៩៧នាក់ លើគូប្រកួតប្រជែងម្នាក់ទៀតគឺ Manel Roxas ដែលបានទទួលតែ ៧លានសំឡេងប៉ុណ្ណោះ។

ខាងក្រោមនេះ ជាប្រវត្តិរូបសង្ខេបរបស់លោក ឌូធើត មុននឹងបានក្លាយជាមេដឹកនាំកំពូល ហ្វីលីពីន នៅពេលនេះ៖

លោក ឌូធើត កើតថ្ងៃទី២៨ ខែមីនា ឆ្នាំ ១៩៤៥ នៅខេត្ត Southern Leyte ភាគកណ្តាលប្រទេសហ្វីលីពីន។ លោក ជាកូនរបស់លោក Vicente Duterte និងលោកស្រី Soledada Roa។ ឪពុករបស់លោក ឌូធើត ធ្លាប់ធ្វើជាមេធាវី និងគ្រូបង្រៀនមួយរូបដែរ នៅ Cebu ហើយបន្ទាប់មកលោកក៏ឈរឈ្មោះបានសម្រេច ក្លាយជាអភិបាលក្រុង Danao នៃខេត្ត Cebu ហើយក្រោយមកក៏ត្រូវតម្លើងទៅជាខេត្ត Davao វិញដែលលោក ក៏បានឡើងជាអភិបាលខេត្តថ្មីនេះដែរ។

លោក ឌូធើត បានបញ្ចប់ការសិក្សានៅទីក្រុង Davao តែម្តងកាលពីឆ្នាំ ១៩៥៦ ហើយក្រោយមកទៀត លោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសកលវិទ្យាល័យ Lyceum នៃទីក្រុងម៉ានីល នាឆ្នាំ ១៩៦៨។ នៅឆ្នាំ ១៩៧២ លោក ឌូធើត បានទទួលសញ្ញាបត្រច្បាប់ពីមហាវិទ្យាល័យ San Beda និងបានប្រឡងជាប់នៅមណ្ឌលនេះក្នុងឆ្នាំដែលនោះផងដែរ។

ពីឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៧៩ លោក ឌូធើត បានក្លាយជាមេធាវីម្នាក់ នៅឯការិយាល័យរដ្ឋអាជ្ញា នៅទីក្រុង Davao។ ពីឆ្នាំ ១៩៧៩ ដល់ ឆ្នាំ ១៩៨៦ លោក ឌូធើត បានព្យាយាមពុះពាររហូតបានឡើង ពីជំនួយការរដ្ឋអាជ្ញាថ្នាក់ទី៤ មកកាន់តំណែងជាជំនួយរដ្ឋអាជ្ញាក្រុង Davao ថ្នាកទីពីរ។ នៅឆ្នាំ ១៩៨៦ លោកត្រូវបានតែងតាំងជាអភិបាលរងក្រុង Davao និង នៅឆ្នាំ ១៩៨៨ ក៏បានក្លាយជាអភិបាលតែម្តង ដែលនៅតែជាប់ឆ្នោតម្តងទៀត នៅឆ្នាំ ១៩៩២ និង ១៩៩៥

នៅឆ្នាំ ១៩៩៨ ដោយសារតែគ្រប់អាណត្តិ មិនអាចឈរឈ្មោះជាអភិបាលក្រុងទៀត លោក Dutert ក៏បានសម្រេចឈរឈ្មោះជាតំណាងរាស្ត្រ ហើយក៏បានក្លាយជាសមាជិកសភា តំណាងឲ្យទៅក្រុង Davao។ នៅឆ្នាំ ២០០១ លោក ក៏បានសម្រេចចិត្តឈរឈ្មោះម្តងទៀត ធ្វើជាអភិបាលក្រុង Davao ជាលើកទី៤ ហើយក៏បានជាប់ដូចបំណងហើយ តំណែងរបស់លោកត្រូវបានបន្ត នៅពីរអាណត្តិទៀតគឺ ឆ្នាំ ២០០៤ និង ២០០៧

នៅឆ្នាំ ២០០៧ លោក ឌូធើត ត្រូវបានជ្រើសតាំងជាអភិបាលក្រុង Davao ខណៈកូនស្រីរបស់លោកគឺនាង Sara Duterte-Carpio ត្រូវបានជ្រើសតាំងជាអភិបាលក្រុង។ ចាប់តាំងពីឆ្នាំ ២០១០ លោក ឌូធើត ហាក់ពេញចិត្តនឹងបន្តធ្វើជាអភិបាលក្រុង Davao ដដែល។ នៅក្នុងតំបន់ដែលលោកគ្រប់គ្រង លោកបានរឹតបន្តឹងយ៉ាងខ្លាំងនូវសន្តិសុខ សង្គម ជាពិសេសការបង្ក្រាបអំពើឧក្រិដកម្ម ដូចជាការចាប់រំលោភ លួចឆក់ប្លន់ និងអំពើពុករលួយជាដើម

នៅឆ្នាំ ២០១៥ របាយការណ៍ស្ថានភាពឧក្រិដ្ឋកម្មថ្នាក់ជាតិបានចេញមក បង្ហាញថាទីក្រុង Davao គឺស្ថិតនៅក្នុង ចំណោមទីក្រុងទាំង១៥ នៅប្រទេសហ្វីលីពីន អំឡុងឆ្នាំ ២០១០ ដល់ ២០១៥ ដែលមានករណីសម្លាប់រង្គាលខ្លាំងជាងគេ, ជាប់លេខ២សម្រាប់ករណីចាប់រំលោភ និងជាប់លេខ៣ សម្រាប់អំពើចាប់ជម្រិត ដែលបញ្ហាទាំងអស់ នេះបានកក្រើកឡើងភ្លាមៗ ក្រោយពីរូបលោក អស់តំណែងជាអភិបាលក្រុងនេះទៀត។

នៅថ្ងៃទី១៦ ខែតុលាឆ្នាំ ២០១៥ លោកបានចាប់ផ្តើមដាក់ពាក្យឈរឈ្មោះ ប្រកួតប្រជែងយកតំណែងប្រធានាធិបតី ក្នុងនាមជាមេដឹកនាំបក្ស PDP-Laban របស់លោកផ្ទាល់។ នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីខែមេសា ក្រុមស្ទាបស្ទង់មតិមួយ បានចេញរបាយការណ៍បឋមរបស់ខ្លួនថា ប្រជាជនហ្វីលីពីន ៣៣ភាគរយ នឹងបោះឆ្នោតឲ្យ លោក Duterte ឡើងធ្វើជាប្រធានាធិបតី ទើបនៅថ្ងៃទី០៩ ខែឧសភា លោកក៏បានទទួលតំណែងនេះ ប្រាកដមែន៕

កែសម្រួលដោយ ៈMr 365

Comments
Loading...