ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ពិតជាសាហាវឃោរឃៅ​និងគួរឱ្យសង្វេកខ្លាំងណាស់

789

ខេត្តបាត់​ដំ​បង៖ ពីថ្ងៃទី​ ១០​ ខែ​ ធ្នូ​ ឆ្នាំ​២០២០​ ម្សិល​ មិញតាមបទ​បញ្ជារបស់លោក​ឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់​ដំ​បង​ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែល​មានលោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ ជាអធិការរួមគ្នាជាមួយ​សមត្ថកិច្ចនគរបាលស្រុកឯកភ្នំដែល​មានលោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ ជាអធិ​ការ​ការ​ បានធ្វេីការនាំខ្លួន​បុរសចំនួន០២នាក់​មក​សាកសួរ​ នៅ​ពេលបានទទួល​នូវពាក្យបណ្តឹងរប​ស់ស្រ្តីឈ្មោះ​ ​ (ស​.ព)​ រស់​នៅក្នុងក្រុងបាត់ដំបង ជាម្តាយកុមារី​​រងគ្រោះពី​ករ​ណីឪពុកបង្កេីតនិងពូបង្កេីត​រួមគ្នារំ​លោ​ក​សេពសន្ធវ:កូនស្រីរបស់ខ្លួន​ដែលទេីបមានអាយុត្រឹមតែ០៣ឆ្នាំតែប៉ុ​ណ្ណោះ។ បុរសជាប្តីនិងជាឪពុកមានឈ្មោះ​ (ហ.ហ)​រស់​នៅ ក្រុងបាត់ដំ​បង​ ព្រមទាំងឈ្មោះ​ (ហ.ដ)​នៅ​មូលដ្ឋានជាមួយគ្នា ត្រូវ​​ជា​ប្អូនបង្កេីតរបស់បុរសខាងលេីនិងជាពូបង្កេីត​របស់កុមារី​រង​គ្រោះ។


ក្នុងពេលសាកសួរនៅអធិការដ្ឋាននគរបាលក្រុង​បាត់ដំបង​ ដោយមានការចូលរួមពីម្តាយនិងមានអង្គការសង្គមស៊ីវិលចូលរួមស្តាប់ផងនោះកុមារី​រងគ្រោះឈ្មោះ(ច.​ណ)បានឆ្លេីយបញ្ជាក់ថា​រូបគេពិតជាត្រូវបានឪពុកបង្កេីត​រួមគ្នាជាមួយពូបង្កេីតខាងលេីនេះ​ ចាប់​រំ​លោភសេព្វសន្ធវៈ​ចំនួន០២ដងក្នុងអំឡុង​ពេលថ្មីៗនេះ។
បុរសទាំងពីរនាក់មិនបានឆ្លេីយ​សារភាពអំពី​សកម្មភាពរបស់ខ្លួននៅឡេីយទេនៅចំពោះមុខ​សមត្ថកិច្ចនគរបាល​តែយ៉ាងណាក៏ដោយ
ក្នុង​ ពេលឃាត់ខ្លួនបុរសទាំងពីរ​នេះសមត្ថកិច្ចរកឃេីញគ្រឿងញៀននិងសម្ភារៈប្រេីប្រាស់គ្រឿងញៀនមួយ​ចំនួននៅជាមួយបុរស​ទាំងពីរ​នេះផងដែរ។
នៅថ្ងៃទី១១​ ខែ​ ធ្នូ​ឆ្នាំ​២០២០​នេះសមត្ថកិ​ច្ចនគរ​បាលក្រុងបាត់ដំបង​ បានរៀប​ចំសំណុំរឿងបញ្ជូនជនសង័្សយ​ទាំង​ពីរ​មក​កាន់ការិយាល័យជំនាញ​ដេីម្បី​ស្រាវជ្រាវបន្តនិងចាត់ការតាមផ្លូវច្បាប់​។
ប្រសិនបេីការស្រាវជ្រាវ​ឃេីញថា​ បុរសទាំងពីរ​បានធ្វេីសកម្មភាពដូចការបញ្ជាក់អះ​អាងរបស់កុមារី​រងគ្រោះមែននោះគឺ​ពិតជាសា​ហាវឃោរ​ឃៅនិងជារឿងខ្លោចផ្សារបំផុតសម្រាប់កុមារី​នេះណាស់៕​

Comments
Loading...