ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

អាថ៌កំបាំង​បុគ្គលជោគជ័យទាំង​៥០០​នាក់​ដែលក្លាយជា​​សេដ្ឋី​

2,153

មនុស្សជាច្រើនបានសួរថា  តើធ្វើដូចម្តេចទើបក្លាយជាអ្នកមាន? នេះជាសំនួរទូរទៅដែលមនុស្សចង់បានចម្លើយ នៅក្នុងសំនួរខាងលើផងដែរ ចុះចំនែកអ្នកដែលកំពុងអានលើវេបសាយ មើលកំសាន្ត ចង់ដឹងដែរអត់? បើចង់ដឹងតោះទៅអានទំាងអស់គ្នា ។

ណាប៉ូឡេអុងហៀល (Napoleon Hill) ដែលជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញដែលមានចំណងជើងថា “សញ្ជឹងគិត រួចក្លាយជាអ្នកមាន Think and Grow Rich” បាន ចំណាយពេលស្រាវជ្រាវអស់រាប់ឆ្នាំទៅលើកំពូលអ្នកមានទាំង ៥០០ នាក់នៅអាមេរិក ដើម្បីស្រាយចំងល់ថាអ្វីទៅជាកត្តាចំបងដែលនាំឲ្យមនុស្សក្លាយជាអ្នកមាន។ លោករកឃើញថាអ្នកមានទាំង ៥០០ នាក់នោះ មានចំនុចរួមមួយគឺសំលឹងមើលអនាគតដោយភាពវិជ្ជមាន។ ពួកគេគិតថាអ្វីៗអាចសម្រេចទៅបានតាមការចង់បាន។ តាមរយៈរបកគំហើញនេះសៀវភៅមួយក្បាលដ៏មានតម្លៃខាងលើបានបោះពុម្ព ផ្សាយនិងលក់ដាច់បំផុតក្នុងពិភពលោក។

ក្រោយៗមកមានមនុស្សមិនតិចទេដែលបានក្លាយជាអ្នកមានដោយសារ អនុវត្តតាមវិធីសាស្ត្ររបស់ណាប៉ូឡេអុងហៀល។ ក្នុងសៀវភៅ សញ្ជឹងគិត រួចក្លាយជាអ្នកមាន ផ្តោតជាសំខាន់ លើការកែប្រែផ្នត់គំនិតខាងក្នុង ឲ្យមានភាពប្រាកដប្រជាអំពីទំហំទឹកប្រាក់ដែលមនុស្សម្នាក់ៗ ប្រាថ្នាចង់បានក្នុងមួយឆាកជីវិតនេះ រួចហើយតម្កល់ចិត្តរំលឹកជារៀងរាល់ថ្ងៃអំពីក្តីប្រាថ្នានេះ។ កាលណាចិត្តខាងក្នុងរឹងមាំច្បាស់លាស់អំពីទឹកប្រាក់ដែលខ្លួន ប្រាថ្នាចង់បានហើយ នោះវានឹងស្តែងអានុភាពទាក់ទាញបង្កើតឲ្យលេចជារូបរាងឡើងនៅ ពិភពខាងក្រៅ៕

ខាងក្រោមជាទស្សនៈខ្លះនៅក្នុងសៀវភៅ “សញ្ជឹងគិត រួចក្លាយជាអ្នកមាន Think and Grow Rich”

១) «ប្រសិនបើអ្នកមិនអាចធ្វើរឿងអស្ចារ្យនោះទេ ត្រូវធ្វើរឿងតូចតាចតាមវិធីអស្ចារ្យ»។

២) «សមិទ្ធិផលដ៏អស្ចារ្យ គឺតែងកើតចេញពីការលះបង់ដ៏មហិមា ហើយវាមិនដែលកើតចេញពីភាពអាត្មានិយមនោះទេ»។

៣) «មានតែលុយតែគ្មានខួរ គឺតែងតែជារឿងគ្រោះថ្នាក់»។

៤) «ជ័យជម្នះតែងតែកើតឡើង សម្រាប់មនុស្សដែលមិនព្រមឈប់ប្រយុទ្ធ»។

៥) «អ្នកដែលខិតខំធ្វើការងារលើសពីតម្លៃឈ្នួលគេផ្ដល់ឲ្យនោះ នឹងទទួលបានតម្លៃឈ្នួលលើសពីការងារខ្លួនបានធ្វើ នៅពេលឆាប់ៗខាងមុខ»។

៦) «គំនិត គឺជាការចាប់ផ្ដើមនៃភ័ព្វសំណាងទាំងអស់»៕

តាមលោក ណាប៉ូលេអុង ហីល អ្នកមាន ត្រូវមាននូវលក្ខណៈ ទាំង ១២ ដូចខាងក្រោម៖

  • មានឥរិយាបទ វិជ្ចមាន
  • មានសុខភាពល្អ
  • មានសុខដុមភាព ក្នុងទំនាក់ទំនងនិងអ្នកដ៏ទៃ
  • គ្មានសេចក្តីភ័យខ្លាច
  • មានក្តីរំពឹងថានឹងទទួលបានជោគជ័យនាពេលអនាគត
  • មានលទ្ឋភាពក្នុងការប្រើប្រាស់ជំនឿរបស់ខ្លួន
  • មានបំណងនឹងរំលែកសេចក្កីសុខនិង មង្គលទៅអ្នកផ្សេង
  • មានសមត្ថភាព ក្នុងការបង្កើតចំនងស្នេហា
  • មានការបើកចំហ និងការព្រមទទួលយកនូវ ចំនេះដឹង ពីគ្រប់មដ្ឋាន
  • មានវិន័យច្បាស់លាស់ក្នុងខ្លួន
  • មានគតិក្នុងការស្វែងយល់អំពីអ្នកដ៏ទៃ
  • មានសុវត្ថិភាព ផ្នែកហិរញ្ញវត្ថុ(ទ្រព្យសម្បត្តិ)

កែសម្រួលដោយៈMr365

Comments
Loading...