ឆ្លងច្រើនណាស់! ត្រឹម ២៤ ម៉ោង កម្ពុជារកឃើញអ្នកឆ្លង «អូមីក្រុង» ច្រើនយ៉ាងនេះ

ក្រសួងសុខាភិបាល នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីឆ្លងថ្មីវិជ្ជមានកូវីដ-១៩ ចំនួន ៣៤ នាក់ ដែលក្នុងនោះសុទ្ធតែជាប្រភេទវីរុសបំប្លែងថ្មី «អូមីក្រុង» ទាំងអស់ ដែលមានករណីនាំចូលចំនួន ២២ ករណី និង ករណីក្នុងសហគមន៍ចំនួន ១២ ករណី ដែលលទ្ធផលត្រូវបានបញ្ជាក់ចេញពីការធ្វើតេស្ត CPR។

ក្នុងនោះ តាមរយៈសេចក្តីជូនដំណឹង បានបន្ថែមថា ក៏មានអ្នកជំងឺជាសះស្បើយថ្មីចំនួន ១៤ នាក់ និង មិនមានករណីស្លាប់នោះទេ៕

សូមអានសេចក្តីប្រកាសលម្អិតទាំងស្រុងនៅខាងក្រោមនេះ៖

Comments (0)
Add Comment