ក្រសួងប្រកាសយប់មិញ! Delta បានវាយលុកឆ្លងចូលសហគមន៍ ២២រាជធានី-ខេត្តហើយ
នាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ឱ្យដឹងថា កម្ពុជាបានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៥ករណី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។
នៅក្នុងនោះដែរ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ ប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤នាក់ (ស្ដ្រីចំនួន ២៣៤នាក់) និងបានប៉ះពាល់ដល់ ២២រាជធានី-ខេត្តហើយគីតត្រឹមថ្ងៃទី១៣ ខែសីហានេះ។
ដូច្នេះសម្រាប់រាជធានី-ខេត្តទាំង ២២ ដែលវីរុសកូវីដ-១៩បំប្លែងថ្មី Deltaបានប៉ះពាល់រួមមាន៖ រាជធានីភ្នំពេញ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កណ្ដាល កោះកុង មណ្ឌលគីរី ឧត្តរមានជ័យ ប៉ែលិន ព្រះសីហនុ ព្រះវិហារ ពោសធិ៍សាត់ ព្រៃវែង រតនៈគីរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង និងត្បូងឃ្មុំ។
![](http://www.komnert.com/wp-content/uploads/2021/08/1-1.jpg)
![](http://www.komnert.com/wp-content/uploads/2021/08/235305269_4290955460943527_265109845445335447_n.jpg)