ក្រោយពីឃើញ មរណភាពលោកវរសេនីយ៍ត្រី លឹម សាយ លោកស្រី ទ្រី ដាណា ចូលរួមរំលែកទុក្ខគ្រួសារសព 1000$
កាលពីម៉ោង ១ និង ២០ នាទីរសៀល ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ មានករណីលោតឆត្រខុសបច្ចេកទេស បណ្ដាលឱ្យមានអ្នកធ្លាក់មកចំនួន ២ នាក់ ។ ព័ត៌មានបឋម ក្នុងហេតុការណ៍នេះបណ្ដាលឱ្យលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់ ទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ។
សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានពិធីបញ្ចុះបឋមសិលា និង សម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី ១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី ២៩ និង បើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី ៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង មានការបង្ហាញពីការលោតឆ័ត្រយោងពិតៗផងដែរ ។
ក្រោយពីបានទទួលដំណឹងពីមរណភាពលោកវរសេនីយ៍ត្រី លឹម សាយ ស្រាប់តែលោកស្រី ទ្រី ដាណា ចូលរួមរំលែកទុក្ខគ្រួសារសព 1000$ ។ ដោយលោកបានបង្ហោះនៅលើបណ្តាញសង្គមដូចខាងក្រោម៖
រន្ធត់ចិត្តណាស់ ហើយក៏សោកស្ដាយខ្លាំងចំពោះធនធានកងទ័ពកម្ពុជា បើក Facebook មកឃើញដំណឹងនេះ លឺប្ដីខ្ញុំថា លោកគ្រូ លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោងជាង ២០ឆ្នាំហើយ បង្វាត់សិស្សរាប់មិនអស់តែថ្ងៃនេះនៅកំពង់ស្ពឺ ឆត្រយោងគាត់វេញជាមួយគេ បណ្ដាលឱ្យធ្លាក់ស្លាប់ សូមរំលែកទុក្ខគ្រួសារសព 1000$ សូមឱ្យវិញ្ញាណខណ្ឌពូ បានទៅកាន់សុគតិភព ពិតជាស្ដាយខ្លាំងណាស់