ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ចាក់ដោត​ណាស់ «បណ្តាំថៅកែក្រុមហ៊ុនសាំសុង (SAMSUNG) មុនពេលស្លាប់»

336

ប្រទេសកូរ៉េ៖ មុនពេលស្លាប់ប្រធានក្រុមហ៊ុនសាំសុង​ លោក​ អុី គន់ហុី​ មហាសេដ្ឋីទី១ នៃប្រទេសកូរ៉េ​ បានសរសេរសំបុត្រ ររំលឹកដាស់តឿន ផ្តាំដល់អ្នកមិនទាន់ឈឺថា«ទោះបីមិនទាន់ឈឺ ក៏ត្រូវទៅពិនិត្យមើលសុខភាពរាល់ឆ្នាំ, មិនទាន់ស្រេកទឹក ក៏ត្រូវតែផឹកទឹក, ទោះបីមានរឿងឈឺចាប់ ត្រូវរៀនពីវិធីបំបាត់ការឈឺចាប់»។

លោកថា «ទោះបីមានលុយ និងអំណាច សូមកុំអួត ចំណែកអ្នក ដែលគ្មានវិញ ត្រូវពេញចិត្ត នូវអ្វីដែលខ្លួនមាន, ទោះបីមិនទាន់ហត់នឿយ ក៏ត្រូវចេះឈប់សំរាក, ទោះរវល់យ៉ាងណា ក៏ត្រូវធ្វើចលនានិងហាត់ប្រាណ»។

លោក​ អុី គន់ហុី​ បន្តថា «តំលៃសំលៀកបំពាក់ តំលៃ​ ៣ពាន់វ៉ុន គឺសំអាងលើវិក័យប័ត្រ,ឡានតំលៃ​ ៣០លានវ៉ុន បញ្ជាក់ដោយសែក, ផ្ទះតំលៃ ៥០០លានវ៉ុន​ (៥អក) គឺមានប្លង់ផ្ទះ»។

លោក​ អុី គន់ហុី​ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា តើអ្នកដឹងទេថា តំលៃ របស់មនុស្សយើងបញ្ជាក់ទៅលើអ្វី? គឺសំអាងលើសុខភាព នៃរាងកាយយើង។ លើលោកនេះ យើងអាចអោយគេបើកឡាន ឬរកលុយជំនួសយើងបាន តែមិនអាចអោយគេមកឈឺជំនួសយើងបានទេ។

លោកបន្តថា របស់បាត់ទៅអាចរកមកវិញ ឬទិញវិញបាន តែជីវិតយើង បើបាត់ហើយ គឺមិនអាចរក ឬទិញវិញបានទេ។

ប្រធានក្រុមហ៊ុនសាំសុង​ លោក​ អុី គន់ហុី​ ដែលជាមហាសេដ្ឋីទី១ នៃប្រទេសកូរ៉េ​ បានស្លាប់ នៅថ្ងៃទី២៥ ​ខែតុលា ឆ្នាំ២០២០​ ក្នុងអាយុ ៧៨ឆ្នាំ៕

CEO Samsung
Comments
Loading...