ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ញាក់សាច់! ឧកញ៉ាឡេង ណាវ៉ាត់ត្រា បរិច្ចាគ ១លានដុល្លារ ចូលរួមទិញវ៉ាក់សាំងកូវីដ១៩

851

តាមការបញ្ជាក់នៅលើផេកផ្លូវការរបស់សម្តេចកាលពីល្ងាថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ នេះ ថា «សម្តេចបានណែនាំមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ ១៩ ចំនួន ១ លានដូស ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនដល់អ្នកធ្វើការនៅកន្លែងមានហានិភ័យខ្ពស់ និង អ្នកដែលមានហានិភ័យនោះ ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស ៥០ ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់ ២ ដង) ក្នុងពេលយើងមានប្រជាជន ១៦ លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ ១០ លាននាក់ត្រូវការចាក់វ៉ាក់សាំង»។

សម្តេច ហ៊ុន​ សែន​ ក៏បាន​បន្ថែមទៀត​ថា «ក្នុងស្ថានភាពដែលកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីរដ្ឋមន្ត្រក្រសួងសុខាភិបាល និង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដល់ប្រជាជន ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ ។ សម្តេចតេជោ ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ ២ ទៅ ៣ លានដូសថែមទៀត សម្រាប់ដំណាក់កាលបន្ទាប់» ។

ក្រោយ​ពី​បាន​ដំណឹងល្អពីសម្តេចហើយនោះ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលជាបុគ្គលមួយរួបធ្លាប់ជួយមកដល់សង្គម ជាពិសេសរដ្ឋាភិបាលជាច្រើនដងកាលពីពេលកន្លងហើយនោះ ក៏មិន​ប្រ​ងើយកន្តើយដែរ ។ លោកឧញ៉ា ឡេង ណាវ៉ាត់ត្រា លោក ក៏បានប្រកាសនៅលើគណនី fb លោកថា នឹងត្រៀមឧបត្ថម្ភប្រាក់ ១ លានដុល្លារ ក្នុងនការចូលរួមទិញវ៉ាក់សាំងនេះ ។

លោក បានរៀបរាប់ថា «ខ្ញុំបាទ និងក្រុមគ្រួសារត្រៀមបរិច្ចាគថវិកាជូន សម្ដេចតេជោហ៊ុនសែន ចំនួន1លានដុល្លារ ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនងាយរងគ្រោះ សូមឱ្យប្រទេសយើងឆ្លងផុតនៅទុក្ខលំបាកនេះ» ៕

Comments
Loading...