ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ដំណឹងបន្ទាន់! អ្នកពាក់ព័ន្ធកូវីដdeltaផ្ទាល់និងប្រយោល ត្រូវធ្វើចត្តាឡីស័ក២១ថ្ងៃដាច់ខាតតាមលក្ខខណ្ឌ

218

ដើម្បីពង្រឹងការបង្ការទប់ស្កាត់និងគ្រប់គ្រងការឆ្លងរាលដាលវីរុសកូវីដ-១៩បំប្លែងថ្មីដែលតា ផ្អែកតាមការវិវត្តនៃស្ថានការណ៍ថ្មីៗ ឱ្យមានប្រសិទ្ធភាពសំដៅកាត់បន្ថយការចម្លងឱ្យ ស្ថិតក្នុងកម្រិតអប្បបរមា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើការណែនាំជាបន្ទាន់ទៅលើការធ្វើចត្តាឡីស័កចំនួន២១ថ្ងៃទាំងអ្នកប៉ះពាល់ផ្ទាល់និងប្រយោល ដូចខាងក្រោម។

យោងតាមប្រការ១ ស្តីពីការគ្រប់គ្រងការធ្វើចត្តាឡីស័កពលករ និងអ្នកប៉ះពាល់ជាមួយនឹងអ្នក ក្នុងសហគមន៍ (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ជំងឺកូវីដ-១៩ ប្រភេទដែលតាត្រូវ៖

១.​អ្នកប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ (យ៉ាងតិច) នៅ ក្នុងមណ្ឌលចត្តាឡីស័កនៅខេត្តជាប់ព្រំដែន

២.អ្នកប៉ះពាល់មិនផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ១៩ អាចត្រូវ៖

បញ្ចូនទៅធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ (យ៉ាងតិច) នៅក្នុងមណ្ឌលចត្តាឡីស័កក្នុងរាជធានី-ខេត្តសាមី

៣.ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងមណ្ឌលចត្តាឡីស័កក្នុងខេត្តជាប់ព្រំដែន និងធ្វើចត្តាឡីស័ក បន្តរយៈពេល ៧ថ្ងៃ (យ៉ាងតិច) នៅក្នុងមណ្ឌលចត្តាឡីស័កក្នុងខេត្តសាមី

គួរកត់សម្គាល់ថា ជាគោលការណ៍ ការធ្វើចត្តាឡីស័កសម្រាប់អ្នកប៉ះពាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ត្រូវមានរយៈពេលយ៉ាងតិច២១ថ្ងៃ ប៉ុន្តែ ប្រសិនបើធ្វើតេស្ដរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ក្នុងអំឡុងពេលកំពុងធ្វើចត្តាឡីស័ក អ្នកប៉ះពាល់ផ្ទាល់ត្រូវបន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ បន្ថែមទៀត ដោយគិត រាប់ចាប់ពីថ្ងៃធ្វើតេស្ដរកឃើញករណីវិជ្ជមានថ្មី។ ការបន្តឹងការធ្វើចត្តាឡីស័កនេះដើម្បីធានាថា វីរុសកូវីដ១៩ប្រភេទដែលតា មិនធ្លាយចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ៕

សម្រាប់ព័ត៌មានលម្អិត សូមអានលិខិតរបស់ក្រសួងនៅខាងក្រោម៖

Comments
Loading...