ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ទស្សនៈជនជាតិជប៉ុន​៖ ​«​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​ជោគជ័យ ​ដោយ​គ្មាន​ការ​លះបង់​នោះ​ទេ​»

1,925

«អ្នកមិនអាចធ្វើអ្វីមួយជោគជ័យ ដោយគ្មានការលះបង់នោះទេ»។ នេះជាសុភាសិតរបស់ជនជាតិជប៉ុន ដែលជាជនជាតិមួយត្រូវបានប្រជាជាតិដទៃទទួលស្គាល់ថា ពូកែសឹងគ្រប់យ៉ាង។

នៅពេលនិយាយដល់សុភាសិតមួយឃ្លានេះ គឺអាចមើលពីភាពជាក់ស្ដែងរបស់ប្រជាជនជប៉ុនបាន ពោលគឺ មានការខិតខំធ្វើការខ្លាំង និង លះបង់ខ្ពស់ដើម្បីសម្រេចគោលដៅដែលខ្លួនបានកំណត់។ អ៊ីចឹងហើយទើបយើងឃើញថា ប្រទេសជប៉ុនមានការរីកចម្រើនសឹងគ្រប់វិស័យ ដោយសារតែមានប្រជាជនដែលមានផ្នត់គំនិតតស៊ូ ដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន មិនថា ជួបឧបសគ្គយ៉ាងណាក៏ដោយ។

ដូច្នេះហើយបើអ្នក តែងរអ៊ូថា ខ្លួនមិនដែលជោគជ័យអ្វីសោះនោះ អ្នកគួរសួរខ្លួនឯងវិញថា៖ «តើបានលះបង់ដើម្បីសម្រេចកិច្ចការនោះដល់កម្រិតណាហើយ?»។ ដើម្បីក្លាយជាសិស្សពូកែទាល់តែអ្នក ចំណាយពេលវេលាឲ្យច្រើនជាមួយសៀវភៅ និង ការស្រាវជ្រាវ មិនមែនចំណាយពេលជាមួយនឹង ការដើរលេងពាលាអាវាសែនោះទេ។ បើអ្នកចង់ក្លាយជាបុគ្គលិកឆ្នើម គឺត្រូវតែធ្វើការឲ្យលើសពីប្រាក់ខែ ពោលគឺ បើប្រាក់ខែ១០០ដុល្លារ ត្រូវធ្វើប្រៀបដូចជាប្រាក់ខែរបស់អ្នក១៥០ ឬ ២០០ដុល្លារ មិនមែនមកធ្វើការអង្គុយរាប់ទ្រនិចនាឡិកានោះទេ។ បើចង់ក្លាយជាអ្នកជំនួញជោគជ័យ កុំគិតរឿងថ្ងៃសៅរ៍ ឬ ថ្ងៃអាទិត្យ។ សរុបមកវិញ បើចង់ជោគជ័យ គឺមិនត្រូវភ្លេចពាក្យថា ប្រឹងប្រែង និង លះបង់នោះទេ។

កែសម្រួលដោយៈMr365

Comments
Loading...