ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

នេះ​ជាវីដេអូដែល​ឧកញ៉ា ឌួង ឆាយ ប្រើអំពើហឹង្សាយ៉ាងខ្លាំងទៅលើអតីតភរិយា រហូត​យកកំាភ្លើងមក​គំរាម​សំលាប់

895

ជារឿងដ៏ភ្ញាក់ផ្អើលបំផុតមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមុននេះ អ្នកនាង ដេត ម៉ាលីណា អតីតភរិយារបស់លោកឧកញ៉ា ឌួង ឆាយ បានបង្ហាញវីដេអូដែលយកចេញពីកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះ ដោយក្នុងវីដេអូនោ៖ គឺបង្ហាញពីសកម្មភាពហិង្សានៅក្នុងគ្រួសារ ដែលបង្កឡើងដោយលោកឧកញ៉ា ឌួង ឆាយ មកលើអ្នកនាងផ្ទាល់តែម្ដង ។
ភ្ជាប់ជាមួយវីដេអូសកម្មភាពហិង្សានេះដែរ អ្នកនាង ដេត ម៉ាលីណា ថែមទាំងបានសរសេរសារយ៉ាងវែងអន្លាយ ទាក់ទងនឹងមូលហេតុដែលនាំឲ្យឈានដល់ផ្លូវបែកបាក់ជាមួយអតីតស្វាមីរបស់អ្នកនាង ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ជាដំបូងនាងខ្ញុំដេត មាលីណា សូមខន្តីអភ័យទោសដល់ពុក ម៉ែ បងប្អូន ពូមីងទាំងអស់ ជាមុនដែលនាងខ្ញុំ សម្រេចចិត្តមកបកស្រាយ រកយុត្តិធម៌នៅក្នុងកាលះទេសះ ដែលមិនសមស្របនៅពេលនេះ ដែលយើងទាំងអស់គ្នា កំពុងតែចូលរួមប្រយុទ្ធប្រឆាំង ការពារ ការរាតត្បាតជំងឺ
COVID-19 🙏🙏🙏 បន្តែនាងខ្ញុំពិតជាគ្មានផ្លូវជ្រើសរើសឡើយ ហើយក៏ពិតជាមិនអាចស៊ូទ្រាំតទៅទៀតបានដែរ !
រយះពេល13 ឆ្នាំកន្លងមក នេះគឺវាឆ្អែតគ្រប់គ្រាន់សំរាប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រមាថ មាក់ងាយ ជេស្តីរួមទាំងអំពើហឹង្សារនៅក្នុងគ្រួសារ រហូតមានដល់យកកំាភ្លើងមកគំរាមសំលាប់ទៀតផង …… … .. . ។ល។ ការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត ខ្ញុំបានទទួលរួចអស់ហើយ នៅឡើយតែភាពយុត្តិធម៌តែប៉ុណ្ណោះ នាងខ្ញុំពិតជាមិនតូចចិត្តនោះទេ ដែលមានមតិ តិះទៀន រិះគន់ ស្តីបន្ទោស មើលស្រាលដល់រូបនាងខ្ញុំកន្លងមក ក៏ព្រោះតែដោយសារតាមរយះការលាបពណ៌ បំភ្លៃ ការពិតប្រឌិតទាំងគ្មានការខ្មាស់អៀន បំពានយ៉ាងអយុត្តិធម៌របស់អតីតស្វាមីរបស់នាងខ្ញុំមកលើរូបខ្ញុំ ទោះជាយើងទាំងពីរបានព្រមព្រៀង ធ្វើការលែងលះ សមស្របទៅតាមផ្លូវច្បាប់រួចរាល់អស់ហើយក៌ដោយ តែគ្រប់យ៉ាងអ្វី ៗ ដែលជាការពិតវាត្រូវតែបានលាតត្រដាង ព្រោះការអត់ធ្មត់គឺវាមានដែនកំណត់ ។ ការដែលនាងខ្ញុំសម្រេចចិត្ត ទំលាយការពិតមកក្នុងពេលនេះក៏ព្រោះតែរូបគាត់មិនបានគោរពតាម ការព្រមព្រៀងតាមច្បាប់នៃលក្ខ័ណក្នុងការលែងលះរបស់យើងទាំងពីរហើយថែមទាំងព្យាយាមបំបែកម្តាយកូននាងខ្ញុំទៀត មិនមែនជាលើកទីមួយទេដែលអតីតស្វាមីរបស់ខ្ញុំគាត់ព្យាយាមយកកូនចេញពីខ្ញុំ បន្ទាប់ពីយើងលែងលះ ប៉ុន្តែដោយសារការយល់ពីមនោសញ្ជេតនា របស់គាត់ដែលជាឪពុករបស់កូនៗ ដែរនោះទើបនាងខ្ញុំមិនដែលហាមឃាត់រឺតបតរទៅគាត់ឡើយទើប
បណ្តាលអាចអោយមានរឿងរហូតមកដូចថ្ងៃនេះបាន ហើយនេះវាក៏គឺជាកំហុសរបស់ខ្ញុំមួយចំនែកដែរ ដែលតែងតែទុកឱកាសអោយគាត់ កែប្រែខ្លួនបំពេញតួនាទីជាឪពុក ដើម្បីបានផ្តល់ភាពកក់ក្តៅដល់កូនៗ ទោះជាយើងលែងលះរួចរាល់ហើយក៏ដោយ ប៉ុន្តែអ្នកនៅតែជាអ្នក អ្នកពិតជាមិនអាចកែរបានឡើយ ខ្ញុំសុំចុះចាញ់អ្នកហើយ តែខ្ញុំក៏មិនអាចអោយស្រមោលរបស់អ្នកមកតាមលងបន្លាច បំបែកជីវិតម្តាយកូនរបស់ខ្ញុំតទៅទៀតបានដែរ នាងខ្ញុំនិងស៊ូដល់ទីបំផុតដើម្បីកូនៗរបស់នាងខ្ញុំ ។
កូនៗគឺជាកម្លាំងចិត្ត កូនៗគឺជាជីវិត កូនៗគឺជាការទទួលខុសត្រូវរបស់ឪពុកម្តាយគ្រប់ៗរូប ដូច្នេះហើយខ្ញុំសូមអង្វរចិត្តអ្នកកុំផ្តល់សំពាធផ្លូវចិត្ត ផ្លូវអារម្មណ៏ដល់កូនៗ របស់យើងទាំងអស់អី ពួកគាត់នៅតូចៗខ្លាំងណាស់ ហើយវាក៏មិនមែនជាជម្រើសល្អនោះឡើយ សូមអ្នករំងាប់អារម្មណ៏ឆេវឆាវរបស់អ្នកមួយពេល គ្រប់គ្រងអារម្មណ៏ឆេវឆៅរបស់អ្នកអោយបានល្អ ហើយមកគោរពតាម ការព្រមព្រៀងលែងលះតាមផ្លូវច្បាប់ដោយសន្តិវិធី នោះហើយជាជម្រើសដ៏ល្អបំផុតរបស់ឪពុកម្តាយដែលត្រូវផ្តល់អោយកូនៗ !
ខ្ញុំដឹងថាអ្នកធ្វើនេះក៏ព្រោះតែអ្នកចង់យកឈ្នះខ្ញុំ អ្នកដឹងថាខ្ញុំរស់អត់កូនៗមិនបាន អ្នកដឹងថាខ្ញុំស្រលាញ់កូនៗខ្លាំងណាស់ សូមអ្នកកុំអោយអារម្មណ៏ឆេវឆាវរបស់អ្នកមួយគ្រាមកគ្រប់គ្រងលើរូបអ្នកបាន ហើយក៏មិនចាំបាច់ចង់ឈ្នះរូបខ្ញុំនោះដែរ ព្រោះអ្នកបានឈ្នះខ្ញុំរួចស្រេចបាត់ទៅហើយតាំងពី 13ឆ្នាំមុនម្លេះ ! សូមល្មមដោះលែងជីវិតរបស់ខ្ញុំអោយមានជីវិតរស់នៅដែលជាខ្ញុំផងចុះ ព្រោះខ្ញុំត្រូវប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត ទទួលខុសត្រូវលើកូនៗ ព្រមទាំងគ្រួសាររបស់ខ្ញុំទៀត ។ សូមកុំព្យាយាមយកកូនៗ មកធ្វើជាគំនាបដល់រូបនាងខ្ញុំអី អ្វីដែលអ្នកគួរតែធ្វើនៅពេកនេះនោះគឺ អ្នកសួរខ្លួនឯងថា :
តើអ្នកបានបំពេញតួនាទីជាឪពុកអោយដល់ពួកគាត់គ្រប់គ្រាន់ហើយឫនៅ ? តើត្រូវធ្វើ និង បំពេញតួនាទីជាឪពុកល្អបែបណាដល់ពួកគាត់ ?
អ្វីដែលអ្នកមិនធ្លាប់ធ្វើដាក់ខ្ញុំនោះ ? ដែលទោះជាខ្ញុំកំពង់តែពរពោះកូនៗទាំង៣នោះក៏ដោយ មានតែអ្នកម្នាក់ទេដែលដឹង អ្នកអាចកុហកបោកប្រាស់ បំភ្លៃការពិតដល់មនុស្សជុំវិញខ្លួនអ្នកបាន អ្នកអាចធ្វើបាន ហើយអ្នកក៏បានធ្វើរួចហើយដែរ ហើយអ្នកនៅតែបន្តរធ្វើទៀត ក៏ប៉ុន្តែអ្នកមិនអាចកុហកខ្លួនឯង រឺ ខ្ញុំបានឡើយ ការពិតនៅតែជាការពិត មានតែពេលវេលាទេដែលអាចបញ្ជាក់រាល់អ្វីៗ គ្រប់យ៉ាងបានទាំងអស់ ។
ពេលវេលាខ្លះយើងមិនចាំបាច់ទាមទារ រឺ បកស្រាយច្រើននោះទេថារូបយើងល្អ អាក្រក់ ខុស រឺ ត្រូវ ព្រោះទង្វើអាចបញ្ជាក់ពីបុគ្គលិកលក្ខណះរបស់យើងគ្រប់ៗរូបបានយ៉ាងច្បាស់លាស់ហើយគ្រប់គ្រាន់ទៀតផង ! ដូច្នេះហើយនាងខ្ញុំសុំពេលវេលាបកស្រាយតាមរយះកាមេរ៉ា វីដេអូសុវត្តិភាពមួយនេះ ហើយសង្ឃឹមថាពុកម៉ែ បង ប្អូន ពូមីងទាំងអស់នឹងយល់ពីទឹកចិត្តស្ត្រី ដែលជាម្តាយដូចជារូបនាងខ្ញុំម្នាក់នេះ ដោយអនុគ្រោះនិង យុត្តិធម៌ 🙏🙏🙏 ហើយ​បន្ទាប់​ពីការ​ចេញបង្ហាញភស្តុតាងតាមរយះកាមេរ៉ាវីដេអូ១នេះហើយនាងខ្ញុំជឿជាក់យ៉ាងមុតមាំទៅលើប្រព័ន្ធច្បាប់តុលាកានៅ​ក្នុង​ប្រទេសកម្ពុជា​របស់ខ្ញុំនិង​ផ្តល់ភាព​យុត្តិធម៌​ដល់ម្តាយកូនរបស់នាង​ខ្ញុំអោយ​បានឆាប់​ជួប​ជុំកូនៗ​មករួមរស់​ជាមួយ​គ្នាតាម​កិច្ចសន្យា​ព្រមព្រៀង​លែងលះ​តាមប្រព័ន្ធ​ផ្លូវច្បាប់​ដែល​នាង​ខ្ញុំមាន​សិទ្ធ​អំណាច​ជាមេបាបីបាច់ថែរក្សារកូនៗទាំង៣ប្រកបដោយសុវត្តិភាព ព្រោះអ្នកបានបំបែកខ្ញុំជាមួយនិងកូនៗតាំងពីថ្ងៃច័ន្ទ ទី៨ ខែមិនា មកម្ល៉េះ គឺជាថ្ងៃសិទ្ធិនារីតែម្តង រហូតដល់ពេលនេះនាងខ្ញុំមិនដឹងពេលណាបានជួបមុខកូនទេ😭។
ជាចុងបញ្ចប់នាងខ្ញុំ ដេត ម៉ាលីណា សូមគោរពជូនពរដល់ពុកម៉ែ ពូមីង បងប្អូនទាំងអស់អោយមានសុខភាពល្អ មានស្នាមញញឹម នឹងក្តីសង្ឃឹមគ្រប់ៗក្រុមគ្រួសារ នឹងសូមចូលរួមចំណែកការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ទាំងអស់គ្នា ជាពិសេសសូមជូនពរអោយដល់ស្ត្រីទូទាំងសកលលោកទទួលបាន សេរីភាពទាំងផ្លូវកាយនឹងផ្លូវចិត្ត ❤️🕊 🕊️🕊️
ដោយក្តីគោរព ស្រលាញ់ពីរូបនាងខ្ញុំ
ដេត ម៉ាលីណា
ភ្នំពេញ ថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០២១

Comments
Loading...