ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិរថយន្ត ម៉ែកសុីដេស-បេន ជារថយន្តដំបូងលើលោកដែលដំនើរការដោយម៉ាសុីន

2,086

រថយន្ត Benz Patent-Motorwagen ជារថយន្តកៅអី២ ដែលដំនើរការដោយម៉ាសុីន ដំបូងគេលើលោក។ Benz Patent-Motorwagen ត្រូវបានផលិតនៅក្នុងឆ្នាំ១៨៨៥ ហើយចេញលក់វិញនៅឆ្នាំ១៨៨៦ ដោយលោក Karl Benz ជាជនជាតិអាល្លីម៉ង់  និងជាម្ចាស់ផលិតរថយ្តមួយដែរ Benz&Cie។

ក្រោយមក ពោលគឹក្នុងឆ្នាំ ១៩២៦  ក្នុងក្រុមហ៊ុនរបស់លោក Karl Benz បានច្របាច់បញ្ចូលគ្នាជាមួយ ក្រុមហ៊ុន Daimler Motoren Gesellerschaft(DMG)  របស់លោក  Emil Jellinek។ ក្រុមហ៊ុនផលិតរថយន្ត Daimler Motoren Gesellerschaft(DMG) ជាក្រុមហ៊ុនផលិតរថយន្តម៉ាក់ Mercedes-Benz ដែលល្បីល្បាញនាពេលបច្នុប្បន្ន។

ក្រោយការច្របាច់បញ្ចូលគ្នារវាងកុ្រមហ៊ុនយក្សទាំង២ ម៉ាក់ Mercedes-Benz ក៏ចាប់ផ្ដើមមានតាំងពីពេលនោះមក ហើយឈ្មោះ Mercedes គឺជាឈ្មោះរបស់កញ្ញា Mercedes Jellinek កូនស្រីរបស់ម្ចាស់ក្រុមហ៊ុន DMG លោក Emil និងលោក Karl Benz ផ្ទាល់តែម្ដង។

ដោយៈMr365

 

Comments
Loading...