ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

រំជួលចិត្តណាស់! ទារកអាយុ ២ខែម្នាក់ បានឆ្លងកូវីដ១៩ ពី បុគ្គលិកក្រុមហ៊ុន ស៊ិន ទ្រី

490

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២១​ ខែមីនា ឆ្នាំ ២០២១ កម្លាំងរដ្ឋបាលខណ្ឌមានជ័យ និងក្រុមគ្រូពេទ្យ បានចុះ ទៅដឹកអ្នកជំងឺចំនួន ៦នាក់ ដែលបានឆ្លងជំងឺកូវីដ ១៩ ពីបុគ្គលិកក្រុមហ៊ុន ស៊ិនទ្រី ដែលក្នុងនោះ ក៏មានទារកអាយុទើបតែ ២ខែ ផងដែរ។

លោក សេង វ៉ាន់ថា ចៅសង្កាត់រងទី១ នៃសង្កាត់ស្ទឹងមានជ័យទី២ បានឲ្យដឹងថា អ្នកជំងឺទាំង៦នាក់នោះ គឺបានឆ្លងពីឈ្មោះ ស៊យ អ៊ុយ ភេទប្រុស អាយុ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ស៊ីនទ្រី ដែលរស់នៅក្នុងផ្ទះគំរូ របស់អង្គការស្កុត ស្ថិតក្នុងភូមិ ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

បើយោងតាមគណនីហ្វេសប៊ុករបស់ Sorn Sopheak-ស៊ន សុភក្រ្ត បានឲ្យដឹងថា “ពិតជាគួរអោយខ្លោចចិត្តណាស់ ពេលឃើញទារកអាយុទើប២ខែម្នាក់នេះ ក៏ឆ្លងកូវីដដែរ ក្នុងចំណោមគ្រួសាររបស់គាត់៦នាក់ នៅសហគមន៍អង្គការស្កត់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ! ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នា ឆាប់ជាសះស្បើយ ជាមួយអ្នកជំងឺផ្សេងទៀត! ពិតជាអាណិតណាស់!”។

Credit: Khmernews

Comments
Loading...