ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

សូម​ប្រយ័ត្ន! បទពិសោធរបស់នារីម្នាក់ឈឺចាប់ស្ទើរស្លាប់ដោយសារការពត់ធ្មេញ(មានវីដេអូ)

1,831

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែល​មាន​ឈ្មោះថា«Ra Chanleap» បានបង្ហោះថា៖ បទពិសោធន៍​ពីការពត់ធ្មេញដែលខ្ញុំបានជួប​

ដំបូង​ធ្មេញខ្ញុំគឺខុសទំរង់​ ដោយសារតែការបិតធ្មេញអោយស​ ធ្វេីអោយលែងដូចទំរង់ដេីម​ ចឹងក៏សំរេចចិត្តពត់ធ្មេញអោយត្រង់មកវិញ​ ខាងខ្ញុំរេីសពេទ្យណាស់​ ឆែកពេទ្យ​មេីល​ feedback មានដុកទ័របទេស​ ដែលមានឯកទេសខាងពត់ធ្មេញ​ គួរទុកចិត្ដ​ខ្លាំង​ មានច្រេីនសាខា​

មុននិងធ្វេីខ្ញុំបានទៅកន្លែងគាត់​ សួរនាំពីដុកទ័រដែលឯកទេសនិង​ គាត់ok ចំពោះធ្មេញខ្ញុំ​ ក៏ចេញតំលៃ​មកអោយ​ ស្អែកឡេីងខ្ញុំក៏បានកក់ប្រាក់​ 50%​ នៃតំលៃពត់និង
រួចហេីយខាងពេទ្យក៏អោយខ្ញុំ​ថត​ xray ថតហេីយក៏ចាប់ផ្ដេីមពាក់brace ខាងលេី​ brace ខាងក្រោមអត់ទាន់បានពាក់ទេ​
ពាក់បានប្រហែល​ 1អាទិត្យ​ អត់មានបញ្ហាអី​ ក៏មកពាក់brace ខាងក្រោម​ ពាក់ភ្លាមមានអារម្មណ៍ឈឺខ្លាំង​ ខុសពីការពាក់ខាងលេី​
ខាងពេទ្យថា​ អត់អីទេ​ ពាក់បានប្រហែល2ថ្ងៃ​ ចាប់ផ្ដេីមធ្វេីទុក្ខ ឮធ្មេញខាងលេី​ គឺឈឺខ្លាំង​ ខាងពេទ្យអោយញាំថ្នាំបំបាត់ការឈឺចាប់​ ប៉ុន្ដែ​យប់ឡេីងចាប់ផ្ដើម​ហេីមបន្ដិច​ ហេីយឈឺខ្លាំង​

ព្រឹកឡេីងហេីមដល់ច្រមុះ​ ខ្ញុំក៏ទៅជួបពេទ្យខាងគាត់​ គាត់ក៏បានxray ម្ដងទៀត​ ឃេីញមានខ្ទុះនៅក្នុងធ្មេញខាងលេី​ គាត់ក៏បានចោះធ្មេញបង្ហូរខ្ទុះចេញ​ ប៉ុន្ដែ​ពេលចោះហេីយ​ អត់មានចេញខ្ទុះមកទេ​
គាត់អោយទៅផ្ទះវិញសិន​ ស្អែកចាំមកជួបគាត់ម្ដងទៀត

ប៉ុន្ដែ​ចោះបានប្រហែល​ 3-4ម៉ោង​ មុខខ្ញុំចាប់ផ្ដេីមហេីមខ្លាំង ខ្ញុំទារដល់braceចេញ​ ប៉ុន្ដែ​គាត់អត់ដោះអោយទេ​
មុខខ្ញុំកាន់តែហេីម​ ឡេីងមេីលមុខខ្លួនឯងលែងចង់ស្គាល់​

ស្អែក​ឡេីងខ្ញុំក៏បាន​ ទារដោះbrace ចេញដាច់ខាត
ខាងគាត់ក៏បានដោះលួសចេញ​ ទុកbrace
ដោយសារមុខខ្ញុំហេីមខ្លាំង​ គាត់បានxray ម្ដងទៀត​
គាត់មេីលហេីយ​ ឃេីញធ្មេញមានបញ្ហាខ្លាំង​ គាត់ក៏បានបញ្ចូនខ្ញុំទៅពេទ្យមួយទៀត​

ពេលទៅដល់ពេទ្យមួយទៀត​ លទ្ធផល​ចេញមក​ ខ្ញុំត្រូវវះកាត់​យកខ្ទុះចេញ​បន្ទាន់
ពេលវះហេីយ​ បានប្រហែលកន្លះម៉ោង​ ស្រាប់តែខ្ញុំញ័រ​ថ្គាម​ ញ័រដៃ​ញ័រជេីង រងារ​ គ្រប់គ្រងខ្លួនឯងលែងបាន​ ខ្លួនស្លេក​ ឡេីងលឿង​ គ្មានឈាម​ ដូចខ្មោច​ ធ្វេីទុក្ខដល់បេះដូង​ ទប់លែងជាប់​ ប្រឹងដកដង្ហេីម​ដង្ហក់​ ដូចមនុស្សជិតស្លាប់

ប្ដីខ្ញុំបានខលទៅឡានពេទ្យ​ ប៉ុន្ដែ​គ្មានឡានពេទ្យណាមកមួយទេ​

ជំរេីសចុងក្រោយ​ គឺច្របាច់​អោយឡេីងកំដៅមកវិញ
គុណបុណ្យម៉ែឪ​ កំលាំង​ចិត្ត​ពីកូនប្រុស​ និងប្ដី​ ធ្វេីអោយខ្ញុំឆ្លង​ផុតមកបាន​ ជិះតាមឡានបណ្ដេីរយំបណ្ដេីរ​ ខ្លាចជួបចឹងទៀត​ សុខភាពមិនល្អដូចមុន​ ចុះអន់ថយ​ សំរាកនៅតែលេីគ្រែ​ ទំរាំបានមានកំលាំងមកវិញ

ប៉ុន្ដែ​មិនទាន់អស់​ ខ្ញុំនៅត្រូវព្យាបាលធ្មេញ​បន្ដ​ និងត្រូវតាមដានរាល់ខែ​ ត្រូវអស់លុយ​ ខាតពេលវេលោ
ដោយសារការធ្វេសប្រហែសខាងពេទ្យ​

សរុប​សេចក្ដីមកវិញ​ ដំបូង​ពេលដែលខ្ញុំ​xray ខាងពេទ្យឃេីញធ្មេញខ្ញុំរលាកហេីយ​ អត់ព្យាបាលសិន​ នៅតែព្យាយាមពត់​ រហូតដល់តែចូលមេរោគ​ ករទៅជាខ្ទុះ
រាលដាលដល់ធ្មេញដល់ទៅ5គ្រាប់​ ហេីមមុខ​ ច្រមុះនិង​ ភ្នែក​ រហូតត្រូវវះកាត់​បន្ទាន់😭
អត់មានបច្ចេកទេសក្នុងការពត់ធ្មេញ​ ដូចដែលគាត់ដាក់សុទ្ធតែទន្ដិបណ្ឌិតឯកទេសពត់ធ្មេញ​ មកពីស្រុកក្រៅ​

បញ្ជាក់​មុនពេលពត់ធ្មេញ​ ធ្មេញខ្ញុំអត់មានឈឺ​អីទាំងអស់​

ខ្ញុំសុំអត់បញ្ជេញឈ្មោះពេទ្យទេ​ ព្រោះ​បានដោះស្រាយគ្នារួចហេីយ​ ដោយគាត់ចេញតែថ្លៃវះអោយ​ 150$​
និងគ្រាន់តែអោយលុយកក់មកវិញខ្លះ​ ដោយកាត់ថ្លៃដាក់brace និង​100$​ និងចោះធ្មេញ​ 52$​
ចំណែកលុយសងជំងឺចិត្ត​ រឺការទទួលខុសត្រូវផ្សេងៗគឺគ្មានទេ​

ដូច្នេះ​មុននិងពត់ធ្មេញ​ សូមប្រឹក្សាអោយច្បាស់​
រេីសពេទ្យអោយបានត្រឹមត្រូវ​ កុំអោយខុស​ ដូចខ្ញុំ
ខុសលេីកនេះ​ខ្លាចហេីយនិងចងចាំពេញមួយជីវិត
អារម្មណ៍​ដែលជិតនិងឃ្លាតឆ្ងាយពីមនុស្សខ្លួនឯងស្រលាញ់​ ដក់ជាប់ខួរក្បាល​ ចង់បំភ្លេចក៏ពិបាក

Comments
Loading...