ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

សេដ្ឋី​ James Altucher៖ «​បើ​ខ្ញុំ​ដឹង​រឿង​ពីរ​យ៉ាង​នេះ ​នៅ​ពេល​បញ្ចប់​ការ​សិក្សា​ មិន​ដឹង​ជា​​ល្អ​យ៉ាង​​ណា​ទេ​»

1,735

លោកJames Altucher (វ័យ៤៩ឆ្នាំ)គឺជាអ្នកជំនួញ និងជាអ្នកនិពន្ធដ៏ជោគជ័យម្នាក់នៅអាមេរិក ប៉ុន្តែលោកបានបង្ហាញការស្ដាយក្រោយថា ខ្លួនបានឆ្លងកាត់នូវឧបសគ្គ និង បង្កើតកំហុសរាប់មិនអស់ ព្រោះមិនបានដឹងរឿងពីរយ៉ាង ក្រោយពេលបញ្ចប់ការសិក្សា គឺ «ទី១ធ្វើអ្វីដែលខ្លួនស្រលាញ់ និង ទី២ មិនបញ្ឈប់ការរៀនសូត្រ»។ នេះបើតាមការអះអាងរបស់លោក ដែលបានដកស្រង់ និង ចុះផ្សាយដោយសារព័ត៌មានCNBC។

ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ លោកJames Altucher បានចូលចម្រើនការងារជាច្រើនកន្លែង ពោលគឺ ដូរពីកន្លែងមួយទៅកន្លែងមួយទៀត ពោលគឺដូរអាជីពការងារមិនតិចជាង១៥ដងនោះទេ។ បញ្ហានេះ ក៏ដោយសារតែរូបលោកមិនបានគិត ឬ មិនចាប់អារម្មណ៍ពីអ្វីដែលខ្លួនស្រលាញ់ និង ចូលចិត្តពិតប្រាកដ ពោលគឺគ្រាន់ផ្អើលតាមមិត្តភ័ក្ដិ និង ទីផ្សារការងារប៉ុណ្ណោះ។

អ្វីដែលសំខាន់ទៀតនោះ លោកគិតថា បញ្ចប់ការសិក្សានៅមហាវិទ្យាល័យ គឺ មានន័យថា ចប់ភារកិច្ចក្នុងការរៀនសូត្រទៀតហើយ។ ចំណុចនេះហើយ ធ្វើឲ្យJames Altucherមិនអាចអភិវឌ្ឍខ្លួនបានល្អ ក្រោយពេលបញ្ចប់ការសិក្សា ព្រោះគិតថា ខ្លួនរៀនចប់គឺចេះអស់ហើយ។

ដោយសារតែមិនបានដឹងច្បាស់អំពីចំណុចពីរយ៉ាងនេះហើយ បានធ្វើឲ្យលោកJames Altucherរស់នៅក្នុងស្ថានភាពមួយដែលមិនដឹងថា គោលដៅជីវិតពិតប្រាកដនៅឯណា ពោលគឺរស់នៅបានត្រឹមកំដរគេជោគជ័យប៉ុណ្ណោះ។ រហូតដល់វ័យជាង៣០ប្លាយ ទើបភ្ញាក់ខ្លួនថា កំពុងដើរលើផ្លូវខុស ហើយលោកក៏ចាប់ផ្ដើមគិតពីអ្វីដែលខ្លួនចូលចិត្ត និង ស្រលាញ់ ហើយព្យាយាមបន្តការរៀនសូត្ររហូតមក។

តាមពិតទៅ តាំងពីក្មេងមក James Altucher គឺជាមនុស្សម្នាក់ដែលចូលចិត្តសរសេរ និង អានសៀវភៅ ដូច្នេះហើយទើបលោកងាកមកចាប់អារម្មណ៍លើចំណុចទាំងនេះវិញ រហូតបាននិពន្ធសៀវភៅជាច្រើនក្បាល ហើយក៏ទទួលបានជោគជ័យ និង បានបើកក្រុមហ៊ុនជាច្រើនផងដែរ៕

កែសម្រួលដោយៈMr365

Comments
Loading...