ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

អត្ថន័យដែល Stev Jobs​និយាយ ធ្វើអោយយើងព្រឺរោមខ្ញាក់គ្រប់ៗគ្នា

1,700

ស្ថាបនិកក្រុមហ៊ុនApple លោក Steve Jobs លោកអ្នកច្បាស់ជាស្គាល់គាត់ហើយ ព្រោះគាត់ជាអ្នកបង្កើតថ្មីនៃបច្ចេកវិទ្យាសម័យទំនើបដែលបានហុចសមិទ្ធផលនាពេលបច្ចុប្បន្ននេះ មានដូចជាកុំព្យូទ័រ ទូរស័ព្ទស្មាតហ្វូន លោកបានលើកឡើងថា ចូលកុំព្យាយាមធ្វើរឿងច្រើនហួសពេក តែត្រូវធ្វើត្រឹមតែមួយឲ្យច្បាស់ទៅបានហើយ។ ជាការពិតណាស់ ការធ្វើច្រើនក្នុងពេលតែមួយវាពិតជាលំបាកពេកហើយក្នុងការចង់បានលទ្ធផលល្អឥតខ្ចោះនោះ ព្រោះថាយើងនឹងគ្មានពេលច្រើន ដើម្បីផ្តោតលើរឿងតែមួយឲ្យបានល្អនោះទេ។

លោក Steve Jobs បានពន្យល់ថា ចង់ទទួលជោគជ័យលើរឿងមួយ យើងមិនត្រូវធ្វើរឿងច្រើនពេកនោះទេ តែត្រូវខំព្យាយាមធ្វើរឿងតែមួយឲ្យវាល្អដាច់គេ ឬឥតខ្ចោះទើបវាប្រសើរបំផុតសម្រាប់យើង។ សម្រាប់លោកផ្ទាល់ លោកមិនព្យាយាមធ្វើរឿងណា ដែលលោកគិតថាវាចាំបាច់ ក្នុងពេលតែមួយដោយប្រថយុប្រថាននោះទេ ព្រោះវាអាចបាត់បង់ឱកាស ក្នុងការទទួលបានជោគជ័យក្នុងរឿងដែរយើងគិតថាសំខាន់សម្រាប់ជីវិតយើង។ ម្យ៉ាងវិញទៀត បើខំប្រឹងចាប់រឿងពីរបី ខណៈខ្លួនមានតែមួយ ទោះខំប្រឹងក៏លទ្ធផលដែលយើងទទួលបាននោះវាមិនសាកសមនឹងអ្វីដែលយើងខំចំណាយកម្លាំងនោះដែរ។

លោកបន្តថា ពេលដែរលោកបង្កើតក្រុមហ៊ុនដំបូង លោកគ្មានពេលទៅគិតរឿងអ្វីផ្សេង ក្រៅពីការងារឡើយ សូម្បីពេលខ្លះ លោកកំពុងតែផ្តោតធ្វើការងារនោះ ភ្លេចហូបបាយក៏មានដែល។ កត្តាសំខាន់នៃការផ្តោតទៅលើរឿងតែមួយនេះហើយ ទើបធ្វើឲ្យ Steve Jobs ទទួលបានជោគជ័យ ដែលមនុស្សជាតិនឹកស្មានមិនដល់។ មេរៀនដ៏ល្អនេះ នឹងអាចផ្លូវមួយសម្រាប់យើងគិតពិចារណា តើគួរជ្រើសរើសធ្វើរឿងច្រើន ឬធ្វើរឿងតែមួយ ហើយផ្តោតវាឲ្យល្អឥតខ្ចោះតែម្តង?

កែសម្រួលដោយៈMr365

Comments
Loading...