ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

​សេដ្ឋី​អាមេរិក​៖ ​​បើ​ចង់បាន​​គុណភាព​នៃ​ជីវិត​​​ល្អ​ ​ត្រូវ​ឆ្លើយ​សំនួរ​​ទាំង​៣​នេះ​សិន

1,689

លោក តូនី រ៉ូប៊ីន (Tony Robbins) ជាសេដ្ឋីអាមេរិក អ្នកនិពន្ធ និង ជាអ្នកជំនាញផ្នែកបណ្ដុះភាពជោគជ័យម្នាក់ដ៏ល្បីឈ្មោះ បានអះអាងថា បើចង់បានជីវិតដែលល្អខ្ពង់ខ្ពស់ ឬ គុណភាពនៃជីវិតដ៏ប្រសើរ ត្រូវឆ្លើយសំនួរទាំង៣នេះ។

សំនួរទី១ៈ ដែលត្រូវឆ្លើយនោះ គឺតើអ្នកនឹងផ្ដោតទៅលើអ្វីជាសំខាន់? មនុស្សភាគច្រើនផ្ដោតតែរឿងដែលពួកគេបរាជ័យ ឬ បាត់បង់អ្វីមួយ។ វាមិនមែនជារឿងអាក្រក់ពេកនោះទេ ប៉ុន្តែត្រូវចាំថា បើអ្នកចង់ដើរទៅមុខ ឬ ចង់ផ្លាស់ប្ដូរអ្វីមួយមែន អ្នកមិនអាចអង្គុយតែសោកស្ដាយចំពោះអ្វីដែលកើតឡើងនោះទេ ព្រោះការធ្វើបែបនេះ អ្នកនឹងមិនអាចធ្វើអ្វីថ្មីបានឡើយ។ ដូច្នេះហើយ អ្នកគួរចំណាយពេលគិត និងផ្ដោតលើអ្វីៗនៅក្នុងបច្ចុប្បន្ន ឬ អ្វីដែលអ្នកចង់បាននៅពេលអនាគតវិញប្រសើរជាង។

សំនួរទី២ៈ តើអ្នកយល់ឃើញយ៉ាងណាចំពោះរឿងរ៉ាវដែលកើតឡើង? ត្រូវចាំណានៅក្នុងជីវិតរបស់យើង គឺមានរឿងជាច្រើនកើតឡើង ដូច្នេះបើអ្នកគិតថារឿងទាំងនោះ សុទ្ធតែជារឿងអាក្រក់ នោះវាធ្វើឲ្យជីវិតរបស់អ្នកឃើញតែភាពខ្មៅងងឹត។ អ្វីដែលអ្នកគួរធ្វើនោះ ត្រូវព្យាយាមគិតលើផ្លូវវិជ្ជមាន បើទោះបីជាអ្នកជួបរឿងអាក្រក់ប៉ុណ្ណាក៏ដោយ ការគិតរឿងវិជ្ជមាន គឺជាគន្លឹះមួយដែលជួយរុញច្រានឲ្យអ្នកអាចបន្តដំណើរទៅមុខ មិនថាជួបរឿងអ្វីក៏ដោយ។

សំនួរទ៣ៈ ដែលអ្នកត្រូវឆ្លើយនោះគឺ តើអ្នកនឹងធ្វើអ្វី? ក្នុងជីវិតប្រចាំថ្ងៃ វាពិតជាសំខាន់ខ្លាំងណាស់ ដែលមនុស្សម្នាក់ៗត្រូវដឹងច្បាស់ថា ខ្លួនឯងចង់បានអ្វីឲ្យពិតប្រាកដ ព្រោះថា បើមិនដាក់គោលដៅឲ្យបានច្បាស់ទេ នោះជីវិតរបស់យើងនឹងរសាត់អណ្ដែតពីចំណុចមួយទៅចំណុចមួយដោយគ្មានគោលដៅច្បាស់លាស់។ ដូច្នេះត្រូវដឹងឲ្យច្បាស់ថា អ្វីដែលអ្នកចង់បានក្នុងជីវិត ទើបអ្នកអាចផ្ដោតទៅលើវាបានច្រើន ហើយលទ្ធផលក៏ចេញមកយ៉ាងល្អផងដែរ។ ត្រូវចាំថា មិនថាមានរឿងអ្វីកើតឡើងនោះទេ អ្នកត្រូវតែបន្តដំណើរទៅមុខរហូតសម្រេចវាទាល់តែបាន៕

ដោយៈMr365

Comments
Loading...