ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

រិះ​គន់​ផ្អើល​ហ្វេស​ប៊ុក! នាយតាក់ស៊ី ច្រានចោលដំណឹង​រៀប​ការប្រពន្ធថ្មីខែឧសភានេះ

1,423

រាជធានីភ្នំពេញ ៖ កន្លងទៅថ្មីៗនេះ​អ្នកប្រើប្រាស់បណ្ដាញសង្គម​ហ្វេសប៊ុក​ហាក់​បង្ហាញ​នូវការរិះគន់​យ៉ាងខ្លាំង​ចំពោះ​តារាកំប្លែង​ធ្លាក់​ខ្លួន នាយតាក់ស៊ី ដែល​កំពុង​ទួញពី​មហាជន​សុំក្ដីសង្រ្គោះប្រោស​ជីវិត​ដ៏ដុនដាប​ បែរ​ជាប្រកាស​ក្នុងវីដេអូ Live មួយ​ពី​ដំណើរ​ផ្សងព្រេង​ជួបស្នេហ៍ថ្មី​ត្រៀមដឹកដៃចូលរោងក្នុង​កំឡុងខែ​ឧសភានេះ​ និង​មានទាំងកាដូ​រថយន្ត​ជា​ថ្នូរ​បញ្ចាំចិត្តថែមទៀតផង ធ្វើឲ្យមហាជនហាក់ហួសចិត្តថែមរិះគន់​ជេរដ្បិត​ខុសអ្វីដែលលោក​ធ្លាប់​ប្រកាស​បោះបង់កន្លងមក។

យ៉ាងណាក្ដីក្នុងជំនួបកិច្ចសម្ភាសន៍ផ្ទាល់​ជាមួយអង្គភាពសារព័ត៌មាន តារាញូស៍ នៅគេហដ្ឋាន​ដែលជួល​នៅម្ដុំ​ទូរទស្សន៍ស៊ីធីអិន​ នាថ្ងៃទី២០ ខែឧសភា នេះអតីតស្វាមី នាងភីម បាន​បង្ហាញទាំងហួសចិត្តច្រានចោល​ថា៖ «មិនពិតទេ​…រឿង​ទាំងអស់ហ្នឹង​សុទ្ធតែការរៀបចំ​ដោយមិនបានប្រាប់មុន​ប៉ុណ្ណោះ…រៀបការ​យ៉ាងម៉េចបើ​ឥឡូវនៅ​ផ្ទះជួល​១ខែ៨០ដុល្លារ»។

តារាកំប្លែង​ដែល​ជីវភាព​កំពុង​លំបាក​រូបនេះ​បាន​បញ្ជាក់បន្ថែមទៀតថា៖ «សព្វថ្ងៃនេះកំពុងតែលំបាក បានអីគិតរឿងរៀបការនោះ រស់នៅក្នុងផ្ទះជួល ឯប្រាក់ខែក៏លែងមានដែរ ធ្វើការនៅស៊ីធីអិន ឥ​ឡូវ​គិត​តម្លៃ​តាម​ Show ប៉ុណ្ណោះ ដូច្នេះសូមបងប្អូនទាំងអស់​មេត្តាកុំយល់ច្រឡំទៀតអី»៕

Comments
Loading...