ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

មេទ័ពថៃភូមិភាគ២លើកឡើងថា លោកស្រី ផែថងថាន គួរតែដោះស្រាយដោយខ្លួនឯង ចំពោះប្រសាសន៍សម្តេចតេជោ

15

Bangkok៖ មេបញ្ជាការថៃភូមិភាគទី២ លោក ប៊ុនស៊ីន ផាដក្លាង បានអះអាងនៅថ្ងៃសុក្រទី២៧មិថុនានេះថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ថែថងថាន គួរតែដោះស្រាយដោយខ្លួនឯង ជុំវិញប្រសាសន៍របស់ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ នេះបើតាមខ្លឹមសារកាសែតថៃ The Nation…។

ជាក់ស្តែង លោក ប៊ុនស៊ីន លើកឡើងថា វាអាស្រ័យលើនាយករដ្ឋមន្ត្រី និងក្រុមការងាររបស់លោកស្រី ក្នុងការដោះស្រាយបញ្ហានេះ ខណៈយោធាផ្តោតលើការរក្សាសន្តិសុខ ជាពិសេសនៅតាមព្រំដែនតែប៉ុណ្ណោះ។ លោក​បាន​សង្កត់ធ្ងន់ថា យោធា​ត្រូវតែ​អនុវត្ត​តាម​គោលនយោបាយ​របស់​មេដឹកនាំ​ប្រទេសទាំងពីរ ហើយ​កាតព្វកិច្ច​សំខាន់​របស់​កងទ័ព​ គឺ​រក្សា​ប្រក្រតីភាព​នៅតាម​ព្រំដែន។ មេទ័ពភូមិភាគ២ គូសបញ្ជាក់ថា កងទ័ពកម្ពុជា-ថៃ រក្សាការប្រាស្រ័យទាក់ទងគ្នាឥតឈប់ឈរ ហើយបង្ហាញសញ្ញាវិជ្ជមាន ចាប់តាំងពីការកែសម្រួលកងទ័ពនៅតំបន់មុំ៣។ លើសពីនេះ លោក ប៊ុនស៊ីន ​បាន​ថ្លែង​ថា​៖«​ខ្ញុំ​សូម​ជំរុញ​សាធារណជន​ក្នុង​ប្រទេស​ទាំង​ពីរ ជាពិសេស​ប្រជាជន​ថៃ​ ដោយរក្សា​ភាព​ជឿជាក់​ថា ​ស្ថានការណ៍​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បាន»​។

លោក​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា ការ​ដោះស្រាយ​ភាព​តានតឹង​កម្ពុជា​-​ថៃ អាស្រ័យ​លើ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ហើយប្រសិនបើមេដឹកនាំទាំង២ ឈានដល់ការយោគយល់គ្នា នោះស្ថានការណ៍នឹងប្រសើរឡើង។ ទាក់ទិននឹងប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន លើនាយករដ្ឋមន្ត្រីថៃ លោក ប៊ុនស៊ីន បញ្ជាក់ថា៖«នោះជារឿងរបស់[សម្តេចតេជោ ហ៊ុន សែន]។ យើងផ្តោតលើភារកិច្ចរបស់យើង ដើម្បីការពារបូរណភាពទឹកដី អ្វីដែល[សម្តេចមានប្រសាសន៍] គឺមិនមែនជារឿងរបស់យើងទេ។ ប៉ុន្តែខ្ញុំមិនយល់ស្របនឹងការលើកឡើងបែបនេះទេ បើពាក់ព័ន្ធរឿងរ៉ាវព្រំដែន ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ»៕

Comments
Loading...