ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

អាថ៌កំបាំងនៃឱសថទិព្វ

927

ចង់ក្លាយជាអ្នកជោគជ័យគឺពិបាកខ្លាំងណាស់ តែបើសិនជាយើង ចង់រៀនវិធីជោគជ័យ​វិញ គឺមិនពិបាកនោះទេ។

សូមកុំយល់ថា អ្នកដែលមាន សម្ភារៈទំនើប ឡាន វីឡា ទូរស័ព្ទ ថ្លៃៗគឺជាអ្នកមានឲ្យសោះ។ បើ​សិនជាងអ្នកចង់ដឹងថា នរណាម្នាក់​មានឬក្រ អ្នកគ្រាន់តែពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុ​ជាពិសេស តារាង Asset & Liability នោះអ្នកអាចវាយតម្លៃបាន​ភ្លាមក្នុងរយៈពេល ៥នាទីថា តើគាត់ស្ថិតក្នុងចំណុចណាពិត។

មនុស្សសម័យថ្មី គេឲ្យតម្លៃខ្លាំងបំផុតទៅលើភាពមើលឃើញ ម៉្លោះហើយគេតែងតែមើលខុស យល់ថាក្រទៅជាមានទៅវិញ។ មនុស្សមានអំនួតចំពោះអ្វីដែលខ្លួនកំពុងតែមាន ហើយភាពអវិជ្ជានេះ នឹងនាំឲ្យគេ ស្គាល់ភាពក្រម្តងទៀតនៅពេលខាងមុខ គឺក្រជាងមុន។

បើសិនជាយើងមិនព្រមផ្ងារខួរដើម្បីទទួលយកចំនេះដឹងដើម្បីឲ្យក្លាយជាអ្នកមានពិត និងជោគជ័យពិតនោះទេ ទោះបីជាមានឱសថទិព្វពីអទិទេពក៏មិនអាច ប្រែក្រឡាខ្លួនឲ្យ​ជោគ​ជ័យ​និងមានបានដែរ។

ចេះតិចតួច ចែកគ្នាដឹង។ បើមានការខុសឆ្គងសូមអធ្យាស្រ័យ!

Credit: ស៊ូគូ ហុង

Comments
Loading...