ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

តារា Tik Tok សុខា ធ្លាក់​ខ្លួន​ដាច់យ៉ៃ និងដាច់បាយ រត់ទៅរក អ៊ឹម ជីវ៉ា លុតជង្គង់សុំលុយចំនួន…

828

ភ្នំពេញ៖ ថ្មីៗនេះជម្លោះរវាង សុខានិង លោក​ អុឹម ជីវ់ា បានបន្តកើតឡើងយ៉ាងក្តៅគគុក ដោយមានឌឺដងផ្លែផ្កាតាមរយៈការឡាយ វីដេអូនឹងបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

ដោយឡែក សុខា ក៏បានលើកដៃសុំទោសទៅកាន់ លោកអុឹម ជីវ៉ា នៅក្នុងការឡាយវីដេអូ ក្រោយពីដឹងកំហុសដែលខ្លួនបានធ្វើ ជុំវិញរឿងរ៉ាវក្រោយពីបានពោលពាក្យមិនសមរម្យទៅកាន់លោកជាច្រើន ។ជាក់ស្តែងយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះសុខាបានទៅលុតជង្គង់លោកអ៊ឹម ជីវ៉ា ដល់ហាងយេយេ នេះបើតាមគណនីហ្វេសប៊ុក លោក អ៊ឹម ជីវ៉ា បានបង្ហោះថា៖«យប់នេះ សុខា មកលុតជង្គង់សុំទោសខ្ញុំទាំងយប់នៅហាង ប្អូនស្រីយេយេ ទាំងយប់ .! ដោយសានាងព្រមទទួលកំហុសគ្រប់បែបយ៉ាងទាំងអស់ ! ។

ព្រោះតាំងពីនាងបានសារភាពថា តាំងពីនាងជេប្រមាថមើលងាយខ្ញុំគឺសុខាគ្មានអ្នកហៅLive ទេ សូម្បីតែបាយហូបក៏គ្មានហូបផង ! ។ ពេលនេះនាងដាច់ចិត្តសុំមកជួបខ្ញុំ និងសុំលុយមួយចំនួន ដើម្បីទិញអីហូប ដោយសារនាងដាច់បាយហើយ..! បើគិតថាគាត់ខុសហើយចេះកែ ខ្ញុំលើកលែងអោយចុះ ហើយយប់នេះខ្ញុំបានអោយលុយទៅនាងចំនួន ១០មុឺនរៀលអោយនាងបានទិញអីហូប ! ។
នាងបានប្រាប់ថា សូមអោយបងប្អូនទាំងអស់ហៅនាងទៅឡាយដើម្បីអោយបានលុយទិញបាយហូបដើម្បីចិញ្ចឹមក្រពះផង ! ។ គ្រប់យ៉ាងខ្ញុំបានអភ័យអោយសុខាអស់ហើយ អំពើល្អក៏ខ្ញុំបានធ្វើហើយដែរ អ្វីសំខាន់គឺ ធ្វើជាមនុស្សពេលខុសចេះកែ ហើយត្រូវទទួលស្គាល់ការពិត ។»

Comments
Loading...