ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

តើធ្វើដូចម្តេច ដើម្បីធ្វើ​ឱ្យ​ក្ដី​ស្រមៃ​ក្លាយ​ជា​ការ​ពិត?

1,719

មនុស្សគ្រប់រូបតែងខិតខំប្រកបការងារដើម្បីសម្រេចក្ដីប្រាថ្នារៀងៗខ្លួន ដោយមានអ្នកខ្លះសម្រេចបាននូវអ្វីៗដែលខ្លួនប្រាថ្នាស្ទើរទាំងស្រុង ខណៈអ្នកខ្លះទៀតហាក់មិនអាចសម្រេចបាននូវអ្វីដែលខ្លួនប៉ងប្រាថ្នានោះឡើយ។

ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអាចជួយឱ្យអ្នកសម្រេចគោលដៅក្នុងជីវិត៖

1. ចាប់ផ្ដើមបំបែកគោលដៅជាផ្នែកតូចៗ
ការបំបែកគោលដៅជាផ្នែក/កំណាត់តូចៗ គឺជាគនឹ្លះមួយដ៏ល្អក្នុងការត្រៀមខ្លួនដើម្បីទទួលយកភាពជោគជ័យ។ ការដែលអ្នកមិនបំបែកគោលដៅជាផ្នែកៗតូចដើម្បីយកមកធ្វើ វានឹងធ្វើឱ្យអ្នកមានការឈឺក្បាល និងស្មុគស្មាញខ្លាំងនៅក្នុងការធ្វើការងារមួយឱ្យបានសម្រេចលទ្ធផលធំ។ បើសិនអ្នកមានគោលដៅធំ គួរតែបំបែកវាជាផ្នែកតូចៗដើម្បីឱ្យអ្នកមានភាពងាយស្រួលក្នុងការសម្រេចគោលដៅទាំងនោះមួយដំណាក់កាលម្តងៗ។

2. ផ្ដល់អនុភាពចំពោះការធ្វើការជាប្រព័ន្ធ
ប្រសិនបើអ្នកចង់ទទួលបានជោគជ័យ អ្នកត្រូវតែធ្វើការងារជាលក្ខណប្រព័ន្ធ ពីព្រោះការប្រើប្រាស់ប្រព័ន្ធនឹងជួយឱ្យអ្នកមានភាពងាយស្រួលក្នុងការធ្វើការងារយ៉ាងមានប្រសិទ្ធភាព។ ចូរពឹងផ្អែកលើប្រព័ន្ធឱ្យបានច្រើនជាងការពឹងផ្អែកតែទៅលើមនុស្ស។

3. ត្រូវស្វែងរកជំនួយនៅពេលជួបបញ្ហា
យើងទាំងអស់គ្នាមិនមែនសុទ្ធតែពូកែគ្រប់រឿងនោះទេ ដោយមានពេលខ្លះក៏មានរឿងដែលធ្វើឱ្យយើងខកចិត្តដែរ។ នោះហើយគឺជាផ្នែកដ៏សាមញ្ញនៅក្នុងជីវិតរបស់មនុស្ស។ គន្លឹះក្នុងការទទួលបានភាពជោគជ័យគឺជាការដែលយើងត្រូវចេះស្វែងរកជំនួយនៅពេលដែលជួបបញ្ហាមិនអាចដោះស្រាយបាន។ មនុស្សឆ្លាត និងពូកែតែងតែស្វែងរកជំនួយពីអ្នកដទៃនៅពេលដែលពួកគេជួបបញ្ហាពិបាកដោះស្រាយ៕

កែសម្រួលដោយៈMr365

Comments
Loading...