ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ទម្លាប់ល្អ ១០ យ៉ាង ដែលមហាសេដ្ឋីតែងតែអនុវត្តជាប្រចាំ

1,963

ដូចពាក្យមួយគេនិយាយថា បើសិនជាយើងចង់ក្លាយជាវិស្វករ យើងត្រូវរៀនជំនាញវិស្វករ បើសិនជាយើងចង់ក្លាយជាគ្រូពេទ្យ យើងត្រូវរៀនជំនាញពេទ្យ។ យ៉ាងណាមិញបើសិនជាយើងចង់ក្លាយជាអ្នកមាន យើងត្រូវរៀនពីអ្នកមាន ដើម្បីក្លាយជាអ្នកមាន។

ខាងក្រោមនេះគឺជាទម្លាប់ជាទូទៅដែលក្រុមមហាសេដ្ឋីតែងតែធ្វើ និងធ្វើជាប្រចាំថ្ងៃ៖

១) បន្តការសិក្សា
ពួកសេដ្ឋីដែលចាប់ផ្ដើមដោយខ្លួនឯង តែងតែបន្តការសិក្យារៀនសូត្រជាប់ជានិច្ច ដូចជា ការចូលរួមសិក្ខាសិលា អានសៀវភៅ និងមានគ្រូបង្វឹក។ល។ ព្រោះការសិក្សាគ្មានដែនកំណត់ ហើយវាក៏ជាមូលដ្ឋានសម្រាប់យកទៅអនុវត្តន៍ដើម្បីជួយឱ្យពួកគេទទួលបានជោគជ័យ។

២) ធ្វើលំហាត់ប្រាណ 30នាទីជារៀងរាល់ថ្ងៃ
នៅពេលដែលពួកគេធ្វើលំហាត់ប្រាណ 30នាទីជារៀងរាល់ថ្ងៃ នឹងជួយឱ្យពួកគេមានសុខភាពល្អ និងពោរពេញទៅដោយថាមពលក្នុងការបំពេញកិច្ចការរបស់ពួកគេផងដែរ។

៣) បង្កើតទំនាក់ទំនងល្អជាមួយនឹងមនុស្សដែលជោគជ័យ
នៅពេលដែលពួកគេមានទំនាក់ទំនងល្អជាមួយនឹងបុគ្គលដែលជោគជ័យ ពួកគេនឹងទទួលបានគំនិតល្អៗពីបុគ្គលទាំងនោះ ហើយពួកគេនឹងអាចធ្វើឱ្យគោលដៅរបស់ពួកគេឆាប់ទទួលបានជោគជ័យ។

៤) តែងតែគិតអំពីគោលដៅ
ពួកគេតែងតែគិតអំពីគោលដៅរបស់ពួកគេជាប់ជានិច្ច មិនថាពួកគេស្ថិតនៅក្នុងកាលៈទេសៈណានោះទេ។ ពួកគេតែងតែនិយាយ និងនឹកទៅដល់គោលដៅ ជាពិសេសគឺស្វែងរកយុទ្ធសាស្ត្រ និងវិធីសាស្ត្រល្អដើម្បីឱ្យសម្រេចបានគោលដៅ។

៥) ស្រមៃអំពីគោលដៅ បន្ទាប់មករៀបចំផែនការសម្រាប់ធ្វើវា
មានមនុស្សជាច្រើនដែលមានក្ដីស្រមៃដ៏អស្ចារ្យ ប៉ុន្តែពួកគេមិនដែលបានរៀបចំផែនការសម្រាប់ធ្វើគោលដៅទាំងនោះឱ្យទទួលបានជោគជ័យនោះទេ។ ប៉ុន្តែសម្រាប់ពួកសេដ្ឋី តែងតែគិតរកមធ្យោបាយធ្វើយ៉ាងណាឱ្យគោលដៅរបស់ពួកគេជោគជ័យ។

៦) ស្វែងរកគ្រូបង្វឹក និងបុគ្គលដែលជោគជ័យមកធ្វើជាគ្រូ
គ្រូបង្វឹកមានន័យថា គឺជាមនុស្សដែលដឹកនាំអ្នកឱ្យធ្វើអ្វីមួយ ព្រមទាំងផ្ដល់យុទ្ធសាស្ត្រនានាដល់អ្នកក្នុងការសម្រេចគោលដៅដែលអ្នកចង់បាន។

៧) កុំចំណាយពេលជាមនុស្សដែលបំផ្លាញពេលវេលារបស់អ្នក
មនុស្សជាច្រើនតែងតែនិយាយថា ពួកសេដ្ឋី រាប់អានតែពួកសេដ្ឋីដូចគ្នា។ ហេតុផលនោះគឺងាយទេ ដោយសារតែពួកគេដឹងថា ពួកសេដ្ឋីគឺទុកពេលវេលាជាមាស ជាប្រាក់។ ដូច្នេះហើយបើសិនជាចង់ក្លាយជាសេដ្ឋី កុំចំណាយពេលវេលារបស់យើងជាមួយនឹងមនុស្សដែលមិនបានការ ជាពិសេសគឺមនុស្សដែលបំពេញពេលវេលារបស់យើង។

៨) ក្រោកពីគេងឱ្យបានឆាប់
ពួកមហាសេដ្ឋីតែងតែភ្ញាក់ពីគេងនៅពីព្រលឹម ដើម្បីជួយធ្វើឱ្យពួកគេមានពេលវេលាច្រើនក្នុងការបំពេញការងារ ជាពិសេសការឆាប់ភ្ញាក់ពីគេងគឺធ្វើឱ្យមានអារម្មណ៍ល្អ និងបង្កើតជាទម្លាប់ល្អ។

៩) មានប្រភពប្រាក់ចំណូលឱ្យបានច្រើន
ពួកមហាសេដ្ឋីតែងតែមានប្រភពប្រាក់ចំណូលច្រើនជាងមួយ ដែលប្រភពប្រាក់ចំណូលទាំងអស់នោះ បានមកពីការធ្វើការងារ ការធ្វើជំនួញ ការវិនិយោគ ឬក៏អចលនទ្រព្យជាដើម។

១០) ផ្ដល់អនុភាពដោយផ្ដល់ការងារទៅឱ្យអ្នកដទៃធ្វើជំនួស
ពួកមហាសេដ្ឋីតែងតែមិនព្យាយាមធ្វើការងារគ្រប់បែបយ៉ាងដោយខ្លួនឯងនោះទេ ពួកគេនឹងប្រើប្រាស់អនុភាព ដោយផ្ដល់ការងារទៅឱ្យអ្នកដទៃធ្វើជំនួសវិញ រួចហើយពួកគេអង្គុយមើលពីលើបន្ត ម្យ៉ាងទៀតការធ្វើបែបនេះ គឺពួកគេសល់ពេលទៅធ្វើការងារផ្សេងទៀតបាន៕

កែសម្រួលដោយៈMr365

Comments
Loading...