ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិក្រុមហ៊ុនហុងដា Soichiro Honda

11,415

ក្រុមហ៊ុនហុងដា ត្រូវបានបង្កើតដោយលោក Soichiro Honda នៅខែតុលា ឆ្នាំ 1946។ គាត់ជាមនុស្សម្នាក់ ដែលចាប់អារម្មណ៍ជាខ្លាំងទៅលើរថយន្ត ចាប់តាំងពីរូបលោក នៅវ័យក្មេងម្លេះ ហើយលោកធ្លាប់ បើកនិង ប្រណាំងឡានដោយប្រើប្រាស់យានដ្ឋានរបស់មិត្តគាត់ទៀតផង។ ក្រោយមកគាត់បានសម្រេចចិត្តបើកឧស្សាហកម្មផលិតរថយន្ត។ មិនយូរប៉ុន្មានការប្រឹងប្រែងរបស់គាត់បានអោយផលហើយគាត់ទទួលបានការចុះកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ពិស្តុង(piston)សម្រាប់អ្នកផលិតរថយន្តToyota។ តែ ជាសំណាងអាក្រក់គាត់បាន បាត់បង់ការព្រមព្រៀង ដោយសារតែផលិតផលរបស់គាត់មិនមានគុណភាពតាមតម្រូវការ។ ដូច្នេះលោកបាន ទៅកាន់រោង ចក្រជា ច្រើនក្នុង ប្រទេសជប៉ុន​ដើម្បីរកមើលវិធីពង្រឹងគុណភាព របស់ម៉ាស៊ីនដោយការផលិត ពិស្តុងដែល មានប្រសិទ្ធភាព។

មិនយូរប៉ុន្មាន គាត់អាចរកឃើញ ម៉ាស៊ីនដំណើរការខ្ពស់ បំផុតដែលអាចប្រើកម្មករ ដែលគ្មានជំនាញដើម្បីផលិត ពិស្តុនដែលមានគុណភាពខ្ពស់។ Toyota បានចាប់អារម្មណ៍ ទៅនឹងផលិតផលរបស់គាត់ ហើយបាន ទិញវា នៅក្នុងឆ្នាំ 1941។ ក្រោយមកគាត់បាន ចាប់ផ្តើមបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Tokai Seiki ដើម្បីផលិត ផលិតផល ក្នុង ទំហំធំមួយ។ ពេលនោះ Toyota បានទិញ 40% នៃភាគហ៊ុនក្រុមហ៊ុនហើយ Soichiro និង Toyota អាចសាងទំនាក់ទំនងអាជីវកម្មដ៏យូរអង្វែង។ ប៉ុន្តែភាព លំបាក ជាច្រើន បានបំផ្លាញចំណែក ដ៏ធំនៃ ក្រុមហ៊ុនរបស់គាត់ ហេតុនេះទើបបង្ខំអោយ Soichiro លក់ភាគហ៊ុនដែលនូវសល់ទៅអោយក្រុមហ៊ុន Toyota។ នៅក្នុងឆ្នាំ 1946 គាត់បានបង្កើត Honda Technical Research Institute ដើម្បីលក់កង់ដែល បានបញ្ជាទិញ ជាមួយនឹងម៉ូតូ។ គាត់មានបុគ្គលិកត្រឹមតែ 12 នាក់ប៉ុណ្ណោះ។

នៅឆ្នាំ 1949 បន្ទាប់ពីការតស៊ូជាច្រើនឆ្នាំ Honda ហើយនឹងក្រុមការងាររបស់គាត់អាចបញ្ចេញនូវម៉ូដែល D ដែលជាម៉ូតូដំបូងពួកគេបានផលិត។ ក្នុងពេលដ៏ឆាប់ តម្រូវការ ចំពោះទោចក្រយាន ដ៏មានតម្លៃទាប នេះ បាន កើនឡើងនៅឆ្នាំ 1964 (ក្រុមហ៊ុនហុងដាបានក្លាយជាក្រុមហ៊ុនផលិតម៉ូតូដ៏ធំក្នុងពិភពលោក)។ ពួកគេមិន បានបញ្ឈប់ត្រឹមនេះទេ តែពួកគេបានព្យាយាមបង្កើតចេញនូវលទ្ធភាព ផ្សេងៗនៅក្នុងកំឡុង ពេលនោះ ពួកគេ បានបន្តបង្រីកចំនាត់ថ្នាក់នៃយានយន្តរបស់ពួកគេហើយពួកគេបានផលិតរថយន្តដំបូងដែលមានឈ្មោះថា S500 Sport Car។ នៅក្នុងឆ្នាំ 1991 ពួកគេបានបញ្ចេញ Honda NSX Supercar ដែលជាយាន យន្តដំបូង ដើម្បីភា្ជប់ម៉ាស៊ីន V6 ជាមួយ variable-valve timing ចុងក្រោយ។ ភាពជោគជ័យ របស់ពួកគេគ្មាន ដែន កំណត់ទេ ពួកគេបន្តបញ្ចូលរបៀបថ្មីហើយចាប់ផ្តើមផលិត ម៉ូតូscooter ម៉ាស៊ីន ម៉ាស៊ីនភ្លើង ម៉ូតូ និង ម៉ាស៊ីនបូម ទឹកយ៉ាងជោគជ័យបំផុត។

នៅក្នុងឆ្នាំ 2012 ក្រុមហ៊ុន Honda ទទួលបានចំណូល 99ពាន់លានដុល្លាអាមេរិច ពីកំរៃ 3$ ប្រចាំឆ្នាំ។ ហើយ មានបុគ្គលិក 175,000 នាក់ស្ថិននៅ​ក្នុង​តំបន់​ផ្សេងៗ​ក្នុង​ពិភព​លោក។​ បច្ចុប្បន្នគ្មានផ្លូវណា មួយ ដែលអ្នកមិនអាចឃើញយានយន្តម៉ាក់ Honda ជិះកាត់នោះទេ៕

ដោយៈMr365

 

Comments
Loading...