ប្រ​ភព​នៃ​ការ​កកើត​របស់​អ្វី​មួយ ប្រ​វត្តិ​មនុស្ស​ល្បី ប្រ​វត្តិ​របស់​របប

ប្រវត្តិអធិរាជសង្គ្រាម ឆាវ ឆាវ

1,997

ឆាវ ឆាវ មានឈ្មោះ មួយផ្សេងទៀត ថា ឆាវ ម៉ុងទ័រ ជាស្តេចត្រាញ់ ជនជាតិចិន ម្នាក់ដែលបាន ក្លាយជាអ្នក មានអំណាច ខ្លាំងក្លាបំផុតក្នុងអំឡុងសម័យ កាលចុងក្រោយនៃ រាជវង្ស ហានខាងកើត

ឆាវ ឆាវ ធ្លាប់ធ្វើជាសេនាបតីឬ មន្ត្រីជាន់ខ្ពស់ផុតលេខ ដែលក្រោមអំណាច តែស្តេចម្នាក់ប៉ុណ្ណោះ ក្នុងសម័យរាជវង្ស ហានខាងកើត ហើយក៏ត្រូវបាន គេចាត់ ទុក្ខថាជាមនុស្សម្នាក់ស្ថិត ក្នុងចំណោមមេទ័ព ដ៏អស្ចារ្យបំផុតក្នុង សម័យ រាជវង្សហានរហូត ដល់ការផុតរលត់ក្នុងរជ្ជកាលស្តេចហាន។

បន្ទាប់ពីរាជវង្សហាន ធ្លាក់ចុះអំណាច សម័យកាល អាណាចក្រទាំងមូល ត្រូវបានបែងចែក ជានគរទាំង៣បាន កើតឡើងក្នុង ពេលនោះ ឆាវ ឆាវ ក៏បានបង្កើតនគរ មួយគ្រប់គ្រង ដោយខ្លួនឯងគឺ រដ្ឋ វៃ

ឆាវ ឆាវ គឺជាមនុស្សដែល លេចធ្លោបំផុត ក្នុងសម័យនគរ ទាំងបី(សាមកុក) ហើយ ឆាវ ឆាវ ក៏ជាបុគ្គល ដែលដើរតួនាទី សំខាន់ម្នាក់ក្នុងការរៀបចំចុះគ្រឹះ ដ៏រឹងមាំសម្រាប់ នគរ ឆាវ វៃ

ឆាវ ឆាវ បាន ត្រូវមនុស្ស ជំនិតម្នាក់របស់ ព្រះមហាក្សត្រហាន ដែលបម្រើ ព្រះអង្គដោយ ផ្ទាល់រើស យកមកធ្វើជាចៅចិញ្ចឹមហើយគេបាន សង្កេតឃើញ កុមារឆាវ ឆាវ មានសញ្ញាណ ផ្សេងៗដែ បង្ហាញឲ្យ ឃើញពីគំនិតចូលចិត្តការឈ្លានពានអ្នកដទៃហើយ ថែមទាំងមានភាពវៃ ឆ្លាតតាំងពី ក្មេងមក។ នៅពេលធំ ពេញវ័យ ឆាវ ឆាវ ជាមនុស្សម្នាក់ ដែលត្រូវបានគេ ទទួលស្គាល់ថាមានបញ្ញាវាងវៃ ហើយ ថែមទាំងចេះល្បិច កលដ៏ប៉ិនប្រសប់ទៀត។

ឆាវ ឆាវ បានធ្វើ ជាមេកង នៃក្រុមទាហានសេះនៅ ពេលពួកបះបោរ ទង់លឿង ចាប់ផ្តើមប្រតិបត្តិការ នៃគំនិតបដិវត្តន៍របស់ ពួកគេហើយ ឆាវ ឆាវ ក៏ត្រូវបានស្តេច ហានចាត់តាំងឲ្យ ទៅបង្ក្រាបពួកឧទ្ទាមទាំង នោះហើយបាន បំពេញកិច្ចការនេះដោយជោគជ័យ ទៀតផង។

ឆាវ ឆាវ គឺជាមនុស្ស ដែលមានចិត្តក្លាហាន មោះមុត មានប្រាជ្ញា ឆ្លៀសវៃ និងជាមេដឹកនាំ ដ៏មានអំណាច កើនឡើង កាន់តែខ្លាំងក្លាម្នាក់ទៀតផង ។ ឆាវ ឆាវ ជាមេទ័ពដ៏មាន ជំនាញឬប៉ិនប្រសប់ មួយរូបក្នុងចំណោម អ្នកមានប្រជាប្រិយភាព ជាងគេបំផុតនៃអ្នកដែលមាន កិត្តិនាមដ៏ល្បីរន្ទឺ របស់ចិនជាតិចិន។

កាលវ័យកុមារភាព

ឆាវ ឆាវ គឺជាកូនប្រុសរបស់ ឆាវ សុងឆាវ សុង ដែលជាឪពុករបស់ ឆាវ ឆាវ ជាកូនចិញ្ចឹមរបស់ ឆាវ តឹង ដែលជាប្រធានក្រុមអ្នកបម្រើក្នុង ព្រះរាជវាំងនិង ជាមនុស្សជំនិត របស់ស្តេចហាន ថែមទៀតផង។

ឆាវ ឆាវ ត្រូវបានគេបង្រៀនឲ្យចេះបរបាញ់សត្វ និង លេងតន្ត្រីតាំងពី នៅកុមារភាពមកម្ល៉េះ។ នៅពេលធំ ពេញវ័យ ឆាវ ឆាវ ត្រូវបានគេទទួលស្គាល់ពី ភាពវៃឆ្លាតនិង មានល្បិចកលខ្ពស់ នៅក្នុងការបោក បញ្ឆោតមនុស្សជាច្រើន ទៅតាមអ្វីដែលខ្លួនចង់បាន។

ការតស៊ូក្នុងវិជ្ជាជីវៈ

ឆាវ ឆាវ បានប្រែក្លាយ ជាមេកងនៃទាហាន ស្រុកលុយ៉ាង នៅពេល ដែលលោកមាន អាយុត្រឹមតែ២០ឆ្នាំ ប៉ុណ្ណោះ។ ពួកបះបោរ ទង់លឿង បានចាប់ ផ្តើមប្រតិបត្តិការ របស់ខ្លួនក្នុងឆ្នាំ១៨៤ ក្នុងអំឡុងពេលនោះ ឆាវ ឆាវ ត្រូវបានតែង តាំងជាមេកង ត្រួតកម្លាំងទ័ពសេះហើយត្រូវបានបញ្ជូនទៅកាន់ខេត្ត Yu ។ លោកបាន បង្ក្រាបពួកឧទ្ទាម ដោយជោគជ័យ និងបានចេញ ទ័ពទៅកាន់ Ji’nan ដើម្បីទប់ស្កាត់ កុំឲ្យមាន ការរីករាលដាល នៃការប៉ះបោរ។

ឆាវ ឆាវ បានជ្រើស យកវិធីឈ្លានពាន ដើម្បីគ្រប់គ្រងពួកបះ បោរធ្វើជាទាហាន របស់ខ្លួនក្នុង តំបន់ Ji’nan ។ លោកបានលាឈប់ពីតំណែងក្នុង ឆ្នាំ១៨៧

ក្នុងអំឡុងពេលនោះ លោកបានបដិសេធ ក្នុងការទទួលយក តំណែងជាអ្នកគ្រប់គ្រង អគ្គបញ្ជាការកងទ័ព តុង ហើយ ថែមទាំងមិនទទួលយកការចូលរួម ជាមួយមេទ័ព វ៉ាង ហ្វិន ក្នុងការធ្វើការរដ្ឋប្រហារ ទម្លាក់ស្តេចលីង ផងដែរ។

ឆាវ ឆាវ ត្រូវបានតែងតាំង ជាមេទ័ពដែលជា អ្នករៀបចំទាហាន ក្នុងស្រុកលុយ៉ាង ក្នុងឆ្នាំ១៨៨។ លោកស្ថិត ក្នុងចំណោមមេដឹកនាំ៨នាក់ ក្នុងជួរកងទ័ពរបស់ ស្តេចដែលទើប បង្កើតឡើងថ្មីៗ ។ ទោះជាយ៉ាងណា កងទ័ពថ្មីនេះបានបែក ខ្ញែកគ្នានៅឆ្នាំបន្ទាប់ នោះ។

ស្តេច លីង សោយទីវង្គត់ ក្នុងឆ្នាំ១៨៩ ហើយកូនប្រុស របស់លោកបាន ឡើងកាន់ អំណាចជាស្តេចសាវ ។ ទោះជាយ៉ាង ណាអំណាច ភាគច្រើនជាបឋម គឺស្ថិតក្នុងកណ្តាប់ ដៃរបស់មហាក្សត្រី Empress Dowager He 

មេទ័ព តុង ជូ (Dong Zhuo) ត្រូវបានតែងតាំង ឲ្យដឹកនាំកងទ័ពរបស់លោកវាយចូលលុយ៉ាង (Luoyang) ។ មនុស្សដែល ជំនិតនិង ស្តេចបានដឹងពី គម្រោងការណ៍ក្បត់ និងការធ្វើឃាត ស្តេច ហ័រ ជីញ (He Jin) ដែលជា ព្រះរៀមរបស់ មហាក្សត្រី ហ័រ (Empress Dowager He)តុង ជូ បាន ដណ្តើមរាជបល្ល័ង្ក ទម្លាក់ ស្តេចសាវ និងលើកបន្តុប ស្តេចសៀន ដែលជាអាយ៉ង របស់ខ្លួនឲ្យ ឡើងសោយរាជ្យ។

ស្តេចត្រាញ់ក្នុង តំបន់នៅ ចិនលីវ បានបង្កើត ការចងសម្ព័ន្ធមិត្ត យោធាមួយក្រោម ការដឹកនាំរបស់ យៀនសាវ (Yuan Shao) ក្នុងនោះឆាវ ឆាវ ក៏ស្ថិតក្នុង ចំណោមសមាជិក មួយរូបដែរ។ តែយ៉ាងណា សម្ព័ន្ធមិត្តយោធាដ៏ មហិមានោះក៏បាន បែកបាក់គ្នាបន្ទាប់ពីការរួបរួម គ្នាបាន តែប៉ុន្មានខែប៉ុណ្ណោះ នៅពេលដែល តុង ជូ ត្រូវបានសម្លាប់ ក្នុងឆ្នាំ ១៩២

ឆាវ ឆាវ មានសេចក្តីជឿជាក់ថា ចៅហ្វាយខេត្ត ស៊ូ បានសម្លាប់ ឪពុករបស់លោក។ ហេតុដូច្នោះហើយ លោកបាន ទៅសងសឹកដោយសម្លាប់ រង្គាលជនស៊ីវិល រាប់ពាន់នាក់ក្នុងខេត្ត ស៊ូ អំឡុងឆ្នាំ១៩៣។ តាមរយៈសង្គ្រាម នេះ ឆាវ ឆាវ បាននិងកំពុងពង្រីកអំណាច របស់ខ្លួនបណ្តើរ។

ក្រោយមក ឆាវ ឆាវ បានបញ្ចុះ បញ្ចូល ស្តេចសៀន ឲ្យបង្កើតរាជ ធានីថ្មីគឺ ស៊ូឆាងក្នុង ឆ្នាំ១៩៦ឆាវ ឆាវ ក៏ត្រូវបាន តែង តាំងជាមេទ័ពធំ ហើយមាន ទស្សនៈ ជាច្រើនយល់ឃើញ ថាស្តេចសៀន ជា អាយ៉ងរបស់ឆាវ ឆាវ ។

ចាប់តាំងពីពេលនោះមក យៀន សាវ ចាប់ផ្តើមក្លាយជាស្តេចត្រាញ់ដ៏ មានអំណាចបំផុត ក្នុងប្រទេសចិន ហើយឆាវ ឆាវ ចង់រក្សានូវ ទំនាក់ទំនងល្អជាមួយ និងយៀន សាវ ។ តែយ៉ាងណាការព្យាយាមរបស់ឆាវ ឆាវ ក្នុងខិតខំលុតដំធ្វើអំពើល្អដាក់ យៀន សាវ ត្រូវបានគេធ្វើឲ្យ យៀន សាវ យល់ខុស ទៅជាការប៉នប៉ងបំបាក់មុខ យៀន សាវ ទៅវិញ។

យៀន សាវ និងកងទ័ពមួយ ចំនួនរបស់លោក បានជួបជាមួយនិង ឆាវ ឆាវ និងកងទ័ព មួយចំនួនដែល តិចជាងយៀន សាវ នៅគ័នទូ ជាទីតាំង ភូមិសាស្ត្រដ៏សំខាន់ មួយតាមបណ្តោយទន្លេលឿង ក្នុងឆ្នាំ២០០។ ភាគីទាំងពីរបានប្រយុទ្ធគ្នា ដោយមិន ស្មើភាពឡើយ ខណៈយៀន សាវ មានទ័ព១០ម៉ឺននាក់ ខណៈ ឆាវ ឆាវ មានទាហានតែ ២ម៉ឺននាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ស្ថិត ក្រោមការដឹកនាំទ័ព ដ៏អង់អាចក្លាហាន របស់ ឆាវ ឆាវ ទាហាន របស់លោក(ឆាវឆាវ) បានច្បាំងឈ្នះកង ទ័ពរបស់យៀនសាវ។

តាមកំណត់ត្រា ប្រវត្តិសាស្ត្របង្ហាញ ថាឆាវឆាវ គឺជាមេដឹកនាំ ដ៏រុងរឿងនិងខ្លាំង ពូកែម្នាក់ដែលគេស្គាល់ ថាជាមេដឹកនាំ ចូលចិត្តឈ្លានពានគេនិងមានគំនិត ឆ្លាតវៃខាងល្បិច កលទៀតផង។ ឆាវ ឆាវ ជាអ្នក ចម្បាំងដ៏ស្ទាត់ ជំនាញនិងក្លាហាន បំផុតក្នុងការ ប្រើឧបាយកលប្រយុទ្ធ

ឆាវ ឆាវ ក៏ជាកវីដ៏មានទេព កោសល្យម្នាក់ ផងដែរ កំណាព្យរបស់លោក បានដើរតួនាទី ដ៏សំខាន់ក្នុងការធ្វើឲ្យ ប្រសើរឡើងនូវស្ទីលក្នុងការបំផុតគំនិតរបស់លោកនាសម័យកាលនោះ។

ចម្បាំងនៅគ័ន ទូ ដែល ឆាវ ឆាវ វាយបង្ក្រាបស្តេច ត្រាញ់ដ៏ធំគឺយៀន សាវ នោះគឺស្ថិតក្នុងឆ្នាំចុង ក្រោយនៃរាជវង្ស ហានខាងកើតហើយ ម្យ៉ាងវាក៏ស្ថិតក្នុង ចំណោមជ័យ ជំនះដ៏ធំបំផុតដែល លោកធ្លាប់សម្រេច បានផងដែរ។ សង្គ្រាម នេះគេបានកត់ សម្គាល់ឃើញ ពីការចាប់ផ្តើមនៃការពង្រីកខ្លួន បន្តិចម្តងៗនៃភាគ ខាងជើងប្រទេសចិន ដែលនាំឲ្យមានការ បង្កើតបានជា នគរឆាវ វៃ

ជីវិតឯកជន

ឆាវ ឆាវ មានមហេសីដែលបាននិងមិនបានរៀបអភិសេកដូចជា អ្នកម្នាងទីង អ្នកម្នាងវ៉ាង អ្នកម្នាងយីន អ្នកម្នាងហ័ន ព្រះមហាក្សត្រិយានី ចូវ និងព្រះមហាក្សត្រិយានីលីវ ឆាវ ឆាវ ក៏មានបុត្រជាច្រើនជាស្ត្រីផងដែរ។ ឆាវ ឆាវ បានស្លាប់ដោយជំងឺក្នុងឆ្នាំ២២០

កែសម្រួលដោយ ៈ Mr365

Comments
Loading...